Chevrolet Equinox 2025 លក់ថ្លៃជាងមុន 2,000ដុល្លារ ប៉ុន្ដែផ្លាស់ប្ដូររាងថ្មីមួយជុំ

អ្នកទស្សនា
1208
0/ AKlasseAuto Promotion
2025-chevrolet-equinox-rs-exterior-2-65ae0237b3e10.jpg

Chevrolet Equinox ជាប្រភេទឡាន Crossover SUV ដ៏ពេញនិយមរបស់អាមេរិក ដែលទទួលបានជោគជ័យគន្លងមក។ ពេលនេះ Equinox 2025 ទទួលបានការផ្លាស់ប្ដូររាងថ្មីមួយជុំ ប៉ុន្ដែតម្លៃក៏ថ្លៃជាងមុនផងដែរ ដល់ទៅ ២,០០០ដុល្លារប៉ុណ្ណោះ។

2025-equinox-reveal-gallery-ext-10.avif

Equinox 2025 ភ្ជាប់មកជាមួយជម្រើស Trim/Option ចំនួន ៣ LS, RS, Active នឹងប្រភេទរត់ដោយប៉ុង១ FWD និងប៉ុង២ AWD ជាមួយតម្លៃចាប់ផ្ដើម ២៩,៩៩៥ដុល្លារ ដល់ ៣៦,៣៩៥ដុល្លារ ។

image_2024-04-30_13-07-31.png

Equinox 2025 ផ្នែកខាងផ្លាស់ប្ដូរថ្មីទាំងចង្កៀងមុខស្ដុបក្រោយដែល Chevrolet ហៅថា dynamic eye-catching មើលទៅទាក់ភ្នែក នឹងប្លែកគួរសម។

ខាងក្នុងធំទូលាយ ទំនើប នឹង Luxury មិនធម្មតាឡើយ ជាមួយកៅអីស្បែកបែបស្ព័រ បំពាក់អេក្រង់ថាច់ ១១,៣អ៉ីងភ្ជាប់ជាមួយកុងទ័រឌីជីថល ទំហំ ១១អ៉ីង ដែលលាតកាត់ផ្ទៃខាងមុខ ជាមួយភាពទំនើបដ៏សម្បូរបែបរបស់ Chevrolet ផងដែរ។

2025-chevrolet-equinox-rs-interior-2-large-65af0544c5ab5.jpeg

សម្រាប់ផ្នែកប្លុកម៉ាស៊ីន អាចនិយាយបានថាជាប្រភេទឡានដែល សន្សំសំចៃគួរសមដោយ Equinox 2025 ភ្ជាប់មកជាមួយម៉ាស៊ីន Turbo ១.៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៧៥សេះ កម្លាំងរមួល ១៨៤ផោនហ្វីត រត់ដោយប្រអប់លេខ CVT ជាមួយជម្រើសប៉ុង១ FWD នឹងប៉ុង២ AWD បំពាក់យាន់កង់ទំហំ ១៧អ៉ីង ដល់ ១៩អ៉ីង Alloy Wheel ចំណែកកម្រិតស៊ីសាំង យ៉ាងណានោះ Chevrolet នៅមិនទាន់បញ្ជាក់នៅឡើយទេ៕

2025-equinox-reveal-performance-01-new.avif

ដោយ៖ Bunsak 

ប្រភព៖ Caranddriver

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More