Malibu ជារថយន្ដចំណាស់មួយរបស់ក្រុមហ៊ុនអាមេរិក Chevrolet ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ GM (Gerneral Motor) ហើយក៏ជាម៉ូឌែលមួយដែលលក់ដាច់បានជាង ១០លានគ្រឿងទូទាំងពិភពលោកក្នុងរយៈពេល ៦០ឆ្នាំ នឹង ៩ជំនាន់កន្លងមកនេះ។
Malibu ក៏ជារថយន្ដដែលឃើញវត្តមាននៅស្រុកខ្មែរគួរសមដែរ ជាមួយតម្លៃសមរម្យ បើនិយាយពីស៊េរីក្រោយៗនេះវិញ ចាយរាងមិនធម្មតាឡើយ។
បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនមេ General Motor បានប្រកាស់ថា Chevrolet នឹងបញ្ឃប់ការផលិតម៉ូឌែល Malibu ក្នុងខែ វិច្ចការ ឆ្នាំ២០២៤ ខាងមុខនេះ ដោយមូលហេតុយ៉ាងខ្លីគឺ ដើម្បីបើកផ្លូវឲ្យ Chevrolet Bolt ជំនួសតំណែងវិញ ដែលនឹងមកដល់នៅឆ្នាំ២០២៥ ខាងមុខនេះ។
បើតាមដឹងម៉ូឌែល Bolt គឺជាប្រភេទរថយន្ដអគ្គិសនីចំណូលថ្មីដែល ក្រុមហ៊ុនមេ GM ត្រៀមសម្រាប់ចូលទីផ្សារឡានអគ្គិសនី។
Chevrolet Bolt ថ្មី នឹងបំពាក់បច្ចេកវិទ្យាថ្ម Ultium Battery និង Energy platform ថ្មីរបស់ GM ដែលអាចសាកចូលលឿនទ្វេដង ដោយ Bolt ជំនាន់មុនអាចសាកចូលជាមួយថាមពល ៥៥ kW។
ខណៈថ្មបច្ចេកវិទ្យា Ultium ថ្មីនេះវិញ អាចសាកជាមួយថាមពល ២៥០ kW មានជីវិតរស់បានយូរ និងអ្វីដែលពិសេសនោះ គឺប្រើពេលលឿនសម្រាប់ការផលិត និងចំណាយតិចជាងមុនដល់ទៅ ៤០% ។ បន្ថែមពីនេះ វាក៏នឹងត្រូវប្រើប្រាស់ប្រព័ន្ធ Ultifi EV software ចេញពី GM ដូចគ្នា៕
ដោយ៖ Bunsak
ប្រភព៖ Motor1
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Camry ហើម! គឺជារថយន្ដពេញនិយមខ្លាំងនៅស្រុកខ្មែរ ដែលប្រើជាលក្ខណៈគ្រួសារ នឹងតាក់ស៊ី បើប៉ះឡានស្អាត បច្ចុប្បន្នថ្លៃគួរសម
កាន់ខ្ទង់ ១ម៉ឺនដុល្លារជាង គួរពិចារណា Ford Ecosport 2022 អត់? មុននឹងទិញជិះ គួរដឹងត្រួសៗពីលក្ខណៈមួយចំនួននេះសិន
ទីបំផុត! Kia បញ្ចេញ Pick Up ដំបូងគេខ្លួនម៉ូឌែល Tasman សមត្ថភាពខ្លាំង នឹងចាត់ទុកប្រទេសតំបន់ ៤នេះជាគោលដៅទីផ្សារធំ
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
ទីបំផុត! Kia បញ្ចេញ Pick Up ដំបូងគេខ្លួនម៉ូឌែល Tasman សមត្ថភាពខ្លាំង នឹងចាត់ទុកប្រទេសតំបន់ ៤នេះជាគោលដៅទីផ្សារធំ
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
Mazda BT-50 2025 ចេញរូបរាងថ្មីមានទាំងម៉ាស៊ីនតូច 1.9L នឹងម៉ាស៊ីនធំ 3.0L បន្ថែមភាពទំនើបប្លែកមួយចំនួនទៀត
ក្រុមហ៊ុន MG Cambodia បានបើកសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាទី4 គឺ MG ខេត្តបាត់ដំបង