Daihatsu គឺជាក្រុមហ៊ុនផលិតឡានដ៏ល្បីក្នុងស្រុកជប៉ុន តែសម្រាប់ប្រទេសកម្ពុជាយើង ហាក់មិនទាន់មានឈ្មោះទូលំទូលាយឡើយ។
ថ្មីៗនេះ Daihatsu ទើបបញ្ចេញ Version ថ្មីគឺម៉ូឌែល Copen ទ្វា២ ប្រភេទ Convertible សម្រាប់ត្រៀបបញ្ហាញខ្លួនក្នុងកម្មវិធី Japan Mobility Show នៅចុងខែ តុលាខាងមុខនេះ។
Copen ស្ថិនក្នុងអម្បូរពពួកឡាន Kei Car ដែលផលិតឡើងទៅតាមស្ដង់ដាររបស់ច្បាប់ក្នុងស្រុកជប៉ុន ដូចនេះវាមានទំហំប្រហែកត្រឹមតែ ៣៣៩៥ម.ម ទទឹង ១៤៧៥ម.ម កម្ពស់ ១៨១៥ម.ម ជាមួយទម្ងន់ ៩០០គីឡូទៅ១តោន។
Copen Version ថ្មីនេះភ្ជាប់មកជាមួយម៉ាស៊ីន ៣ស៊ីឡាំង តែលែងប្រើចំណុះ ០.៦៦លីត្រ Turbo ទៀតហើយ ដោយបន្ថែមចំណុះដល់ទៅ ១.២លីត្រ អាចផលិតកម្លាំងបាន ៦៣សេះ កម្លាំងរមួល ៦៨ផោនហ្វីត ប្រើជាមួយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុង ក្រោយ RWD ជាមួយកម្រិតស៊ីសាំងប្រមាណជា ៣លីត្រជាង ទោ ៤លីត្រជាងក្នុង១០០គីឡូម៉ែត្រ។
ការរចនាផ្នែកខាងក្រៅ ស្រដៀងទៅនឹងឡាន អគ្គិសនី តែក៏ស្អាតទាក់ភ្នែកម៉្យាងដែរ ប្រសិនជាមើលពីខាងមុខស្រដៀងទៅនឹង Batley បំពាក់់ចង្កៀង Full LED អមដោយភ្លើងបំភ្លឺពេលថ្ងៃមូល បើពីចំហៀង និងខាងក្រោយដូច Mini Cooper និយាយឲ្យចំគឺប្លែកភ្នែកសម្រាប់ Version ថ្មីនេះ។
ខាងក្នុងដោយជាប្រភេទ Cooper Convertible ដូចនេះ Daihatsu បំពាក់កៅអីតែ ២ខាងមុខប៉ុណ្ណោះសម្រាប់ Copen អមជាមួយកុងទ័រឌីជីថល អេក្រង់ថាច់ តូចល្មម ហើយមិនមានបូតុងគ្រាប់ចុចទៀតឡើយ ដោយជំនួយមកវិញនៅប៉ូតុងប្រភេទ ឌីជិថល capacitive touch ដ៏ទាន់សម័យតែម្ដង។
សម្រាប់តម្លៃ និងមុខងារទំនើបៗ ជាមួយបច្ចេកវិទ្យាពិសេសៗយ៉ាងណានោះ Daihatsu នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ តែអាចនឹងមានព័ត៍មានបន្ថែមជាក់លាក់នៅចុងខែ តុលា ក្នុងកម្មវិធី Japan Mobility Show ខាងមុខនេះ៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Camry ហើម! គឺជារថយន្ដពេញនិយមខ្លាំងនៅស្រុកខ្មែរ ដែលប្រើជាលក្ខណៈគ្រួសារ នឹងតាក់ស៊ី បើប៉ះឡានស្អាត បច្ចុប្បន្នថ្លៃគួរសម
កាន់ខ្ទង់ ១ម៉ឺនដុល្លារជាង គួរពិចារណា Ford Ecosport 2022 អត់? មុននឹងទិញជិះ គួរដឹងត្រួសៗពីលក្ខណៈមួយចំនួននេះសិន
ទីបំផុត! Kia បញ្ចេញ Pick Up ដំបូងគេខ្លួនម៉ូឌែល Tasman សមត្ថភាពខ្លាំង នឹងចាត់ទុកប្រទេសតំបន់ ៤នេះជាគោលដៅទីផ្សារធំ
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
Subaru Impreza 2025 តម្លៃខ្ទង់ 2ម៉ឺនដុល្លារជាង Subaru ឆ្លៀតប្រាប់ថា មិនមែនឲ្យតែឡានថ្មីហើយស្អាត សុទ្ធតែថ្លៃទាំងអស់នោះទេ
The new Hyundai TUCSON ឆ្នាំ២០២៥ បានបង្ហាញរូបរាងជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា
ស្ងាត់ៗ ! Bentley បើកបង្ហាញ The New Flying Spur Mulliner 2025 រថយន្តដែលរំលេចពីកិត្យានុភាព និង ពោរពេញដោយអំណាចមិនថាមើលពីជ្រុងណាក៏ដោយ