Ora 3 2024 តម្លៃ ១ មុឺនជាង ជាមួយសមត្ថភាពជិះបានលើស ៥០០ គម សមល្មមរត់ក្នុងក្រុង

អ្នកទស្សនា
129
0/ AKlasseAuto Promotion
zc.jpg

សម្រាប់សន្និសិទរថយន្ដឆ្នាំ ២០២៤​ នៅប៉េកាំងថ្មីៗនេះ Great Wall Motor បាននាំយករថយន្ដអគ្គិសនីម៉ូដែលថ្មី Ora 3 ជាមួយរូបរាងតូចល្មម តម្លៃខ្ទង់ ១ មុឺនដុល្លារជាង និងសមត្ថភាពជិះបានដល់លើស ៥០០ គម សក្ដិសមសម្រាប់អតិថិជនដែលរករថយន្ដសម្រាប់ជិះទៅធ្វើការ ជាប្រចាំថ្ងៃនៅក្នុងក្រុង និងទៅផ្លូវឆ្ងាយម្ដងម្កាល។ 

photo_2024-04-30_11-00-07.jpg

Ora 3 ឆ្នាំ ២០២៤ រចនាម៉ូដបែបជារថយន្ដអគ្គិសនីខ្នាតតូច ទំហំដងខ្លួន បណ្ដោយ ៤.២៣ម ទទឺង ១.៨២ម និងកម្ពស់​ ១.៥៩ម ផ្នែកខាងក្នុង និងក្រៅ មិនមានរចនាបថរញ៉េរញ៉ាយច្រើន បូកជាមួយនឹងពណ៌ស្រាល សមរម្យសម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ។

photo_2024-04-30_10-59-40.jpg
photo_2024-04-30_10-59-35.jpg

ខាងក្នុង ទូលាយ មានបំពាក់អេក្រង់កុងទ័រ LCD ទំហំ ៧អិញ និងអេក្រង់កម្សាន្ដ ១០.២៥អិញ មានឆ្នាំងសាកឥតខ្សែ, ដំបូល panoramic sunroof និងបច្ចេកវិទ្យាជំនួយការបើកបរ L2 advanced driving assisatnce ដែលរួមមាន ប្រព័ន្ធចូលចតស្វ័យប្រវត្តិបញ្ជាដោយសម្លេង (voice-activated autonomous parking), បញ្ជាដោយប្រើ AI, និងបញ្ជាដោយទូរសព្ទដៃ, ព្រមជាមួយនឹងប្រព័ន្ធ cruise assist និង traffic jam assist ផងដែរ។ សម្រាប់ថាមពលថ្ម GWM មិនបានបង្ហើបបញ្ជាក់ទេ គ្រាន់តែបានឲ្យដឹងថាវារត់ដោយម៉ូទ័រអគ្គិសនី ដែលអាចផលិតថាមពលបាន ១៣៥kW។ 

photo_2024-04-30_10-59-27.jpg
photo_2024-04-30_10-59-30.jpg

អ្វីដែលពិសេស Ora 3 មានផ្ដល់ជូនជម្រើស trim ដល់ទៅ ៥ ជាមួយសមត្ថភាពរត់ និងតម្លៃផ្សេងៗគ្នា សម្រាប់អតិថិជនជ្រើសរើសតាមតម្រូវការ និងតាមថវិកា ដូចជា Ora 3 Comfort trim រត់បាន ៤០១គម តម្លៃ ១៤ ៦០០ ដុល្លារ, Premium trim រត់បាន ៤០១គម តម្លៃ ១៦ ០០០ដុល្លារ, Luxury trim រត់បាន ៤០១គម តម្លៃ ១៧ ៣០០ដុល្លារ, Comfort trim (2) រត់បាន ៥០១គម តម្លៃ ១៧ ៣០០ដុល្លារ​ និង Luxury trim (2) រត់បាន ៥០១គម តម្លៃ ១៨ ៧០០ដុល្លារ។ 

photo_2024-04-30_10-59-58.jpg

តាម Car News China បានឲ្យដឹងថា កន្លងមក Ora បានសម្រេចការលក់របស់ខ្លួនមិនត្រឹមតែទៅលើទីផ្សារចិន ប៉ុណ្ណោះទេ តែទៅលើទីផ្សារប្រទេសផ្សេងៗទៀតដូចជា អាល្លឺម៉ង់, អង់គ្លេស, ស៊ុយអ៉ែត, អូស្រ្ដាលី, ប្រេស៊ីល, មុិចសិចកូ, និង ថៃ ហើយគ្រោងបន្ដការលក់ទៅកាន់ប្រទេសផ្សេងៗទៀតក្នុងតំបន់ផ្សេងៗទៀត ជាពិសេសបណ្ដាប្រទេសក្នុងអាស៊ាន ក្នុងពេលឆាប់ៗនេះផងដែរ។  

photo_2024-04-30_10-59-21.jpg

អត្ថបទ៖ Andra 

ប្រភព៖ Car News China 

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More