Pick Up ម៉ូឌែល D-Max នេះនៅប្រទេសថៃពេញនិយមខ្លាំងណាស់ ហើយកាលពីឆ្នាំ២០២២ Isuzu បានលក់ D-Max ចំនួន ៣៤០,០០០គ្រឿង នៅជុំវិញពិភពលោក ខណៈទីផ្សារស្រុកថៃលក់បានដល់ទៅ ១៨០,០០០គ្រឿងឯណោះ ឬស្មើរប្រមាណជាជិតពាក់កណ្ដាលនៃចំនួនលក់សរុបរបស់ខ្លួន។
D-Max ហាក់គ្របដណ្ដាប់ស្ទើរតែទាំងស្រុងនៃពពួក Pick Up ដែលប្រើនៅស្រុកថៃ ថ្មីៗនេះ Isuzu ក៏ត្រៀមបញ្ចេញលក់នៅម៉ូឌែល V Cross 2024 នៅថ្ងៃទី ១២ ខែតុលា ខាងមុខនេះ ហើយក៏ជាគួរប្រជែងដ៏ធំរបស់ Toyota Hilux និង Nissan Navara ផងដែរ។
D-Max V Cross 2024 ត្រូវបានផ្លាស់ប្ដូរផ្ទៃខាងមុខ ជាមួយចង្កៀង Full LED ទម្រង់រាងស្លីមបែបថ្មី អមដោយភ្លើងបំភ្លឺពេលថ្ងៃរាងជាអក្សរ L បន្ថែមសំណាញ់ក្រឡា ជាមួយនឹងពិលកាង ស្រោបដោយស៊ុមពណ៌ខ្មៅមើលទៅអំណាចជាងមុន។ ចំណែកផ្ទៃខាងក្រោយវិញ បំពាក់ Spoiler ធំជាងមុន ជាមួយស្ដុបក្រោយ Full LED រាងជា three-level L-shaped styling ។
ទោះបីជាមិនទាន់ផ្លាស់ប្ដូររូបរាងទាំងស្រុង តែក៏ប្លែកភ្នែកច្រើនដែរ ចំណែកភិនភាគទំហំ Isuzu មិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្ដែមើលទៅហាក់មិនខុសពីស៊េរីឆ្នាំមុនៗឡើយ។
ទោះមិនទាន់ផ្លាស់ប្ដូរទាំងស្រុង តែផ្ទៃខាងក្នុងក៏ប្លែកគួរសមដែរ ជាមួយក្រូមទម្រង់ថ្មីមើលទៅ Premium ដែល Isuzu ហៅថា Miura fold pattern កៅអីក្ដៅត្រជាក់ រន្ធ USB-C មុខក្រោយ អេក្រង់ថាច់ ៩អ៉ីង កុងទ័រឌីជិថល ៧អ៉ីង ជាមួយនឹងប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរ ADAS មួយកញ្ចប់ជាដើម។
D-Max V Cross 2024 ភ្ជាប់ជាមួយម៉ាស៊ីនម៉ាស៊ូត Turbo ទំហំ ៥ស៊ីឡាំង ចំណុះ ៣.០លីត្រ ផលិតកម្លាំងបាន ១៨៨សេះ កម្លាំងរមួល ៣៣២ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង១ 2WD ប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស។ ខណៈម៉ាស៊ីនមួយជម្រើសទៀត ទំហំ ៤ស៊ីឡាំង ជំនួយដោយ Turbo ចំណុះ ១.៩លីត្រ ផលិតកម្លាំងបាន ១៤៨សេះ កម្លាំងមួល ២៥៨ផោនហ្វីត ឬហៅថាពពួកម៉ាស៊ីនតូចជាដើម។
សម្រាប់តម្លៃប្រភេទទ្វា ២ D-Max ធម្មតា ១៧,៥៦០ដុល្លារ ចំណែក V Cross ទ្វា២ តម្លៃ ២៤,៧៧៧ដុល្លារ និង V Cross ទ្វា ៤ ៣៣,៩៦៧ដុល្លារឯណោះ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Isuzu D-Max V Cross 2024 នេះ? សម្រាប់បងប្អូនដែលមានបទពិសោធន៍ និងមតិយោបល់ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Camry ហើម! គឺជារថយន្ដពេញនិយមខ្លាំងនៅស្រុកខ្មែរ ដែលប្រើជាលក្ខណៈគ្រួសារ នឹងតាក់ស៊ី បើប៉ះឡានស្អាត បច្ចុប្បន្នថ្លៃគួរសម
កាន់ខ្ទង់ ១ម៉ឺនដុល្លារជាង គួរពិចារណា Ford Ecosport 2022 អត់? មុននឹងទិញជិះ គួរដឹងត្រួសៗពីលក្ខណៈមួយចំនួននេះសិន
ទីបំផុត! Kia បញ្ចេញ Pick Up ដំបូងគេខ្លួនម៉ូឌែល Tasman សមត្ថភាពខ្លាំង នឹងចាត់ទុកប្រទេសតំបន់ ៤នេះជាគោលដៅទីផ្សារធំ
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
Subaru Impreza 2025 តម្លៃខ្ទង់ 2ម៉ឺនដុល្លារជាង Subaru ឆ្លៀតប្រាប់ថា មិនមែនឲ្យតែឡានថ្មីហើយស្អាត សុទ្ធតែថ្លៃទាំងអស់នោះទេ
The new Hyundai TUCSON ឆ្នាំ២០២៥ បានបង្ហាញរូបរាងជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា
ស្ងាត់ៗ ! Bentley បើកបង្ហាញ The New Flying Spur Mulliner 2025 រថយន្តដែលរំលេចពីកិត្យានុភាព និង ពោរពេញដោយអំណាចមិនថាមើលពីជ្រុងណាក៏ដោយ