កង់ឡានដែលមិនចេះធ្លាយ មិនត្រូវការខ្យល់

អ្នកទស្សនា
322
0/ AKlasseAuto Promotion
2021-08-Uptis-Tire.jpg

បើយើងនិយាយដល់សំបកកង់ យើងអាចចែកវាចេញជាបីកម្រិត គឺសំបកកង់ធម្មតាដែលប្រើខ្យល់ សំកកង់ប្រភេទ Run Flat ដែលធ្លាយហើយអាចជិះបាន និងសំបកមួយប្រភេទទៀតដែលជាអនាគតក្នុងវិស័យរថយន្តនោះគឺ សំបកកង់ដែលមិនចេះធ្លាយ មិនត្រូវការខ្យល់ មិនត្រូវការការថែទាំ មិនត្រូវការដូរសំបកកង់ញឺកញ៉ាប់ ។

បច្ចុប្បន្ននេះសំបកដែលមិនចេះធ្លាយ ត្រូវបានផលិតដោយក្រុមហ៊ុនល្បីៗ ២ នោះគឺ Michelin និង Bridgestone ។

សំបកកង់ប្រភេទទី ១ មានឈ្មោះថា Uptis ដែលមកពីពាក្យពេញថា  Unique Puncture-proof Tire System ផលិតដោយក្រុមហ៊ុន Michelin ។ ជំនួសដោយការប្រើខ្យល់ សំបក់ Uptis បំពាក់ទ្រនាប់ខាងក្នុងដែលគេហៅថា កាំសំបក់កង់។

វាមានសភាពស្រដៀងនឹងយ៉ាន់ឡានដែរ គ្រាន់តែវាផលិតពីជ័រស្វិត ដើម្បីទ្រទម្ងន់ឡាន ។

សំបកកង់ប្រភេទនេះ បើទោះបីជាមុតដែកគោលគ្រប់កន្លែងក៏ដោយ ក៏វានៅតែជិះបានដែរ វាមានភាពបត់បែននៅពេលបើកលើផ្លូវមិនរៀបស្មើ ឬលើផ្លូវដែលមានដុំថ្មច្រើន ។

សំបកកង់ដែលមិនចេះធ្លាយនេះវាមិនមែនជារឿងអ្វីដែលថ្មីទេ ការពិតទៅ Michelin បានផលិតសំបកកង់ស្រដៀងគ្នានេះម្តងរួចមកហើយដែលគេហៅថា the Tweel សម្រាប់បំពាក់លើម៉ាស៊ីនកាត់ស្មៅ ។

ចំណែកឯអង្គការ NASA ក៏បានប្រើសំបកកង់ស្រដៀងគ្នានេះសម្រាប់យាន Rover របស់ខ្លួនផងដែរ ។

កង់ឡានរបស់ Michelin
កង់ឡានរបស់ Michelin

ជាមួយគ្នានេះ ក្រុមហ៊ុន Bridgestone ក៏បានផលិតសំបកកង់ស្រដៀងគ្នានេះដែរ ដោយដាក់ឈ្មោះថា Airless ឬ Non-Pneumatic Tire ដែលការរៀបរចនាសម្ព័ន្ធ កាំសំបកកង់ ខុសគ្នាពីសំបកកង់របស់ Michelin ។ សំបកកង់ Airless របស់ Bridgestone មើលទៅស្រដៀងគ្នានឹងសំបកកង់ធម្មតាដែរ ដោយវាមានស្រទាប់ក្នុងញឹកជាងសំបកកង់របស់ Michelin ។

Bridgestone បានបញ្ចេញគម្រូលើកទី ២ កាលពីឆ្នាំ ២០១៣ និងបន្តស្រាវជ្រាវនិងអភិវឌ្ឍន៍រហូតមកដល់បច្ចុប្បន្ននេះ ។

កង់ឡានរបស់ Bridgestone
កង់ឡានរបស់ Bridgestone

អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុមកដល់សព្វថ្ងៃនេះ មិនទាន់មានឡានដែលប្រើសំបកកង់ប្រភេទនេះ?

សំបកកង់ដែលមិនចេះធ្លាយវាពិតជាល្អ ប៉ុន្តែបច្ចេកទេសក្នុងការផលិតសព្វថ្ងៃនៅមិនទាន់ល្អឥតខ្ចេះនៅឡើយ ដោយសារសំបកកង់ប្រភេទនេះមានទម្ងន់ធ្ងន់ជាងសំបកកង់ដែលប្រើខ្យល់ ដូចច្នោះក្រុមហ៊ុនឡានជាច្រើន កំពុងស្ទាក់ស្ទើរ ខ្លាចថាដាក់សំបកកង់នេះទៅ វានឹងនាំឲ្យឡានធ្លាក់ Performance ។

ប៉ុន្តែយ៉ាងណា Michelin បានប្រកាសថា សំបកកង់របស់ខ្លួនបានផលិតជោគជ័យ ១០០% ហើយ ដោយបានដាក់តេស្តជាមួយឡានរួចរាល់ហើយ ព្រមទាំងបានសហការជាមួយក្រុមហ៊ុនយក្ស GM របស់អាមេរិក ដើម្បីផលិតសំបកកង់ប្រភេទនេះឲ្យឡាន GM ទាំងអស់នៅឆ្នាំ ២០២៤ ខាងមុខនេះ ។

ប្រិយមិត្តអាចនឹងសួរថា បើវាប្រើមិនចេះធ្លាយអញ្ចឹង ក្រុមហ៊ុនផលិតសំបកកង់ និង លក់សំបកកង់ ច្បាស់ជាលក់លែងដាច់ហើយ ត្រូវអត់?

ការពិតទៅ សំបកកង់នេះ ថ្វីត្បិតតែអត់ធ្លាយមែន តែមិនមែនមានន័យថា ប្រើបានរហូតទេ វាមានកំណត់អាយុកាលរបស់វា បើដល់អាយុកំណត់ វានឹងខូចគុណភាពប្រើលែងកើត ។

ជារួមមក ឡាននៅថ្ងៃអនាគត់នឹងបំពាក់សំបកកង់ប្រភេទនេះ ជំនួសឲ្យសំបកប្រើខ្យល់ ដូចច្នោះម្ចាស់ឡានលែងបារម្ភរឿងបែកកង់តាមផ្លូវ មិនពិបាកចូលជាងឆែកមើលសំបកកង់ញឹកញាប់ ប្រើមួយដឹងមួយ ហើយជាងប៉ះកង់ក៏នឹងលែងមានការងារធ្វើដែរ ។

………………………………………………………………

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

Telegram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More