ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក បានទទួលសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz

អ្នកទស្សនា
152
0/ AKlasseAuto Promotion
photo_14_2023-04-25_10-12-17.jpg

ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៣ រាជធានីភ្នំពេញ - ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក​ (RMA Cambodia Plc.) គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅកម្ពុជា ពីក្រុមហ៊ុន Mercedes-Benz គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣​​​​​។ ក្រុមហ៊ុន​ RMA Cambodia គឺជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះក្នុងការផ្តល់សេវាកម្មអតិថិជន​ និងបច្ចេកទេសយានយន្តក្នុងកម្រិតខ្ពស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យយានយន្ត ដោយបានក្លាយខ្លួនជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សាររថយន្តថ្មីអស់រយៈពេល ៤​ ឆ្នាំជាប់ៗគ្នានៅប្រទេសកម្ពុជា។ មជ្ឈមណ្ឌលសេវាកម្មយានយន្តរបស់ក្រុមហ៊ុន​ RMA Cambodia ដែលមានវត្តមានទូទាំងប្រទេស គឺជាមជ្ឈមណ្ឌលសេវាកម្មដែលមានស្តង់ដារខ្ពស់​បំពាក់ដោយគ្រឿងបរិក្ខារ​និងឧបករណ៍ទំនើបៗ ដែលដំណើរការដោយអ្នកជំនាញដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងមានការទទួលស្គាល់កំរិតខ្ពស់។ ការប្តេជ្ញាចិត្តក្នុងការផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជន​  គឺជាកត្តាដែលនំាមកនូវភាពជោគជ័យរបស់ក្រុមហ៊ុន RMA Cambodia ។

សន្និសីទសារព័ត៏មាននៅ Showroom Mercedes Benz 
សន្និសីទសារព័ត៏មាននៅ Showroom Mercedes Benz 

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានធ្វើការ​បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន RMA Cambodia បាន​ក្លាយជាក្រុមហ៊ុនឈាន​មុខ​គេ​ក្នុង​ទីផ្សារ​រថយន្ត​ថ្មី​​រយៈពេល​បួន​ឆ្នាំ​ជាប់​គ្នា​​បើគិតពីបរិមាណ​លក់។ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលជំរុញឱ្យក្រុមហ៊ុនទទួលបានភាពជោគជ័យនេះគឺការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការផ្តល់នូវសេវាកម្មដែលល្អបំផុត និងការយកចិត្តទុកដាក់ខ្ពស់ចំពោះតម្រូវការរបស់អតិថិជន។ ជាមួយនឹងការទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz ក្រុមហ៊ុន RMA​​​ Cambodia នឹងបន្តការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនរថយន្ត Mercedes-Benz ទាំងអស់ជាមួយនឹងសេវាកម្មដែលមានគុណភាពខ្ពស់ និងធានាបានថារថយន្តរបស់អតិថិជនយើងមានស្តង់ដារសុវត្ថិភាពខ្ពស់។ ក្នុងនាមជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំនឹងផ្តល់សេវាកម្មថែទាំ និងជួសជុលតាមស្តង់ដាររបស់រោងចក្រផលិត (OEM) ជាមួយនឹងគ្រឿងបន្លាស់ដើម និងកម្មវិធីស្តង់ដារដល់អតិថិជន។ លោកអគ្គនាយកក៏បានសង្កត់ធ្ងន់ថា៖«Mercedes-Benz គឺជាម៉ាករថយន្តប្រណីតលំដាប់កំពូលមួយ ដែលផ្តល់នូវផា​សុខភាព​ សុវត្ថិភាព និងបច្ចេកវិទ្យាទំនើប​ចុងក្រោយបំផុតដល់អ្នកប្រើប្រាស់។ ដូច្នេះ រថយន្តប្រភេទនេះគឹត្រូវបានណែនាំអោយទទួលសេវាកម្មថែទាំដោយក្រុមហ៊ុន ដែលការអនុញ្ញាត និងបញ្ជាក់ដោយរោងចក្រផលិត (OEM) ដើម្បីធានាថារថយន្ត បានបំពេញទៅតាមតម្រូវការស្តង់ដារសុវត្ថិភាពពេញលេញ»។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia 
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia 

“ក្រុមហ៊ុន RMA Cambodia មានក្រុមអ្នកបច្ចេកទេស ដែលបានទទួលការបណ្តុះបណ្តាលកម្រិតខ្ពស់ ប្រកបដោយជំនាញ និងចំណេះដឹងបច្ចេកទេសចាំបាច់ ដើម្បីធានានូវស្តង់ដារ​និងសុវត្ថិភាពរថយន្ត Mercedes-Benz ទាំងអស់។ ក្រុមហ៊ុន RMA នឹងបន្តបញ្ជូនអ្នកបច្ចេកទេសរបស់យើងអោយទទួលបានការបណ្តុះបណ្តាលជាមួយក្រុមហ៊ុន Mercedes-Benz ជាបន្តបន្ទាប់ដើម្បី​អោយក្រុមអ្នកបច្ចេកទេសរបស់យើងទទួល​បាននូវជំនាញ និងចំណេះដឹងបច្ចេកវិទ្យាចុងក្រោយបំផុតពីរោងចក្រផលិត (OEM)”។

ការចូលរួមពីអ្នកកាសែត និង បណ្តាញព័ត៏មាន
ការចូលរួមពីអ្នកកាសែត និង បណ្តាញព័ត៏មាន

លោកអគ្គនាយក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖«យើង​នឹង​ផ្តល់ជូនអតិថិជនទាំងអស់ នូវសេវាកម្មល្អឥតខ្ចោះដែល​គ្មាន​គូប្រៀប​​ ជាមួយនឹងសេវាកម្មថែទាំ និងជួសជុលយ៉ាងទូលំទូលាយប្រកបដោយស្តង់ដារខ្ពស់ ដើម្បីរក្សារថយន្ត Mercedes-Benz របស់លោកអ្នកឱ្យស្ថិតក្នុងស្ថានភាពល្អបំផុត។

Mercedes Benz Workshop
Mercedes Benz Workshop

យើង​នឹង​ផ្តល់ការយកចិត្តទុកដាក់យ៉ាងមុតមាំក្នុង​ការ​បំពេញតម្រូវ​ការ និងដោះស្រាយ​កង្វល់​ជូនដល់​ម្ចាស់​រថយន្ត Mercedes-Benz ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា»។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ងន សាំង ក៏បានធ្វើការអញ្ជើញ​និងស្វាគមន៍ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ក្នុងប្រទេសកម្ពុជាមកទទួលសេវាកម្មត្រួតពិនិត្យរថយន្ត ក៏ដូចជាសេវាកម្មជួសជុល និងថែទាំរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz​ របស់ក្រុមហ៊ុន RMA Cambodia ។

ការចូលរួមពីអ្នកកាសែត និង បណ្តាញព័ត៏មាន
ការចូលរួមពីអ្នកកាសែត និង បណ្តាញព័ត៏មាន

ការយកចិត្តទុកដាក់ទៅលើគុណភាព និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន RMA Cambodia បានធ្វើឱ្យក្រុមហ៊ុននេះមានកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនដែលទទួលបានការទុកចិត្តពីសំណាក់ដៃគូនិងអតិថិជនទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការរក្សានូវឧត្តមភាពនេះ តាមរយៈការវិនិយោគជាបន្តបន្ទាប់លើធនធានមនុស្ស និងបច្ចេកវិទ្យារបស់ខ្លួន។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈម ក្រុមហ៊ុន RMA Cambodia អាចផ្តល់នូវដំណោះស្រាយសមស្រប និងទាន់ពេលវេលា ដែលជាកត្តាជំរុញឱ្យក្រុមហ៊ុនមានការរីកចម្រើន និងភាពជោគជ័យ។

ការចូលរួមពីអ្នកកាសែត និង បណ្តាញព័ត៏មាន
ការចូលរួមពីអ្នកកាសែត និង បណ្តាញព័ត៏មាន
ការចូលរួមពីអ្នកកាសែត និង បណ្តាញព័ត៏មាន
ការចូលរួមពីអ្នកកាសែត និង បណ្តាញព័ត៏មាន

ក្រុមហ៊ុន RMA Cambodia សូមធ្វើការស្វាគមន៍ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាមកទទួលសេវាកម្មត្រួតពិនិត្យ ក៏ដូចជាសេវាកម្មជួសជុលនិងថែទាំរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងមហាវិថីឧកញ៉ា ហ៊ុន នាង ឬទាក់ទងមកលេខទូរស័ព្ទ 011 726 988 ឬ 078 899 916។ ក្រុមអ្នកបច្ចេកទេសដែលមានបទពិសោធន៍របស់ក្រុមហ៊ុន RMA Cambodia ​ នឹងធានារថយន្តរបស់លោកអ្នកអោយមានដំណើរការយ៉ាងរលូន ប្រកបដោយផា​សុខភាពនិងសុវត្ថិភាព។

photo_17_2023-04-25_10-12-17.jpg
photo_8_2023-04-25_10-12-17.jpg
photo_2_2023-04-25_10-12-29.jpg
photo_4_2023-04-25_10-12-29.jpg

អំពី​ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក​ (RMA Cambodia Plc.)

ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ ក្នុងនាមជាអ្នកផ្ដល់និងចែកចាយផ្តាច់មុខនូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ថាមពល, និងដឹកជញ្ជូនសម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនបានពង្រីកអាជីវកម្មលើវិស័យយានយន្ត, កសិកម្ម, ឧបករណ៍ធុនធ្ងន់, ដំណោះស្រាយឧស្សាហកម្ម, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មជួលរថយន្ត, និងអាជីវកម្មម្ហូបអាហារ។ ក្រុមហ៊ុន RMA CAMBODIA បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលរថយន្តម៉ាក FORD, JAGUAR LAND ROVER, CHANGAN, កង់បីអ៊ីតាលីម៉ាក PIAGGIO, រថយន្តធុនធ្ងន់ម៉ាក FUSO, គ្រឿងយន្តកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រឧស្សាហកម្មម៉ាក JCB, ឧបករណ៍សម្អាតម៉ាក HAKO, ឧបករណ៍លើកដាក់ទំនិញម៉ាក TCM, ក្រុមហ៊ុន RMAAC ដែលជារោងចក្រដំឡើងរថយន្ត FORD, ក្រុមហ៊ុនជួលរថយន្ត AVR, ក្រុមហ៊ុន COMIN  KHMERE ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកវិស្វកម្ម, ក្រុមហ៊ុនចំណីអាហារ EFG ដែលមាន The Pizza Company, Swensen's, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និងកម្មវិធីបញ្ជាទិញអាហារ Hungry App

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More