មនុស្សជាច្រើនតែងគិតថា រថយន្ត Pickup ជារថយន្តដែលប្រើសម្រាប់តែការដឹកទំនិញ លើកដាក់ឥវ៉ាន់តែប៉ុណ្ណោះ តែធាតុពិតទៅ រថយន្ត Pickup អាចប្រើប្រាស់ក្នុងគោលបំណងច្រើនយ៉ាង ជាពិសេសសម្រាប់អ្នកដែលចង់សម្រាកពីការងារ បំបាត់ភាពស្មុគស្មាញ និងបរិយាកាសដ៏អាប់អួរនៅក្នុងទីក្រុង មកផ្លាស់ប្តូររសជាតិជីវិតជាមួយនឹងការរស់នៅជាមួយធម្មជាតិ ព្រៃព្រឹក្សាដោយការទៅបោះតង់ក្នុងព្រៃ ឬរមណីយដ្ឋានធម្មជាតិនានា។ យ៉ាងណាមិញ ដើម្បីអោយដំណើរកម្សាន្តនេះប្រព្រឹត្តទៅបានរលូន ទាមទារអោយលោកអ្នកជ្រើសរើសជំនួយការដែលស័ក្តិសមមួយ។
ថ្ងៃនេះយើងសូមណែនាំនូវ រថយន្ត Pickup មួយប្រភេទដែលកំពុងទទួលបានការពេញនិយម ពីសំណាក់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នោះគឺរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ 2023 ដែលត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពថ្មីៗជំនាន់ចុងក្រោយ ហើយជារថយន្តដែលអាចប្រើបានគ្រប់គោលបំណងជាពិសេសសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង។
រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ ២០២៣ នេះ ត្រូវបានរចនាម៉ូដថ្មីស្រឡាង ធំជាងមុន ទូលាយជាងមុន។ មិនតែប៉ុណ្ណោះ ឃ្លុបខាងក្រោយនៃរថយន្តនេះក៏មានទំហំធំ ហើយធូរងាយស្រួលបិទ/បើកជាងមុនផងដែរ ជាមួយនឹងតែមអក្សរផុស Ranger ធ្វើអោយរថយន្តមួយនេះកាន់តែមានអំណាច។ បន្ថែមលើនេះទៅទៀត ឃ្លុបខាងក្រោយនៃរថយន្តនេះក៏បានប្រើប្រាស់នូវជ័រក្រាលបាតស៊េរីថ្មី (Bedliner) ទំហំធំជាងមុនអាចដាក់ប៉ាឡែតឈើ ស្តង់ដារអឺរ៉ុប (Full-sized Euro Pallet) និងមានទម្ពក់សម្រាប់ថ្ពក់ខ្សែចងរឹតឥវ៉ាន់ថែមទៀតផង។
ជាងនេះទៅទៀត ឃ្លុបខាងក្រោយនៃរថយន្តនេះក៏មានបន្ទាត់ម៉ែត្រក្រិត និងអាចភ្ជាប់ជាមួយឧបករណ៍គ្រីបឈើប្រៀបបានដូចជារោងជាងចល័តមួយនៅក្បែរលោកអ្នក។ រថយន្តនេះក៏បានបំពាក់មកជាមួយនូវឈ្នាន់ជាន់ផ្នែកចំហៀងខាងក្រោយ ដែលកាន់តែផ្តល់ភាពងាយស្រួលខ្លាំងជាងមុន សម្រាប់ការឡើង និងចុះរថយន្ត ដោយមិនចាំបាច់ឡើងតាមកង់រថយន្តទៀតទេ។
គួរបញ្ជាក់ផងដែរថា ឃ្លុបក្រោយរបស់រថយន្តនេះក៏បានបំពាក់មកជាមួយនូវ រន្ធសម្រាប់សាកថ្មដែលមានកម្លាំង 12V/180W និងរន្ធព្រីភ្លើងកម្លាំង ដល់ទៅ 220V/400W អាចភ្ជាប់ជាមួយនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ជាពិសេសងាយស្រួលក្នុងការងារ និងដំណើរកម្សាន្តបែបផ្សងព្រេងជាដើម។
ចំណុចដែលកាន់តែពិសេសលើសរថយន្ត Pickup ដទៃនោះគឺ ឃ្លុបខាងក្រោយនៃរថយន្តនេះ ក៏មានទំហំធំទូលាយ អាចដាក់សម្ភារបានកាន់តែច្រើនជាងមុន និងមានកន្លែងសម្រាប់ភ្ជាប់ជាមួយរបាឈើសម្រាប់បែងចែកសម្ភារផ្នែកខាងក្រោយ និងជួយមិនអោយសម្ភាររមៀលចុះឡើងពេលរថយន្តជាន់ហ្វ្រាំងថែមទៀតផង។
ដំណើរកម្សាន្តដ៏អស្ចា្យ តែងតែមានជំនួយការដ៏ឆ្លាតវៃនោះគឺ រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ ២០២៣៕
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង