Santa Cruz ជា Pick Up ចំណូលថ្មីដែលមានរូបរាងកាត់ទៅរក SUV Santa Fe ដែលផលិតដំបូលនៅចុងឆ្នាំ២០២២ មិនយូប៉ុន្មានចូលដល់ស៊េរីឆ្នាំ២០២៥ Santa Cruz បានប្ដូរផ្នែកខាងមុខ និងខាងក្នុងប្លែកភ្នែកគួរសម។
សម្រាប់ស៊េរីឆ្នាំ ២០២៥នេះ Santa Cruz បានកែប្រែសំណាញ់បាណាខាង ជាមួយផ្ទៃខាងមុខរាង កាច នឹងស្ព័រជាមុន មិនសាមញ្ញដូចស៊េរីឆ្នាំ២០២៤ឡើយ។ ខណៈផ្ទៃខាងក្នុង ជាមួយតាបឡូកណ្ដាលផ្លាស់ប្ដូរ ៣៦០ឌឺក្រេ តែម្ដង SUV ល្មមៗសុំខ្មាស់។
លែងប្រើជាមួយអេក្រង់នៅចំកណ្ដាលទៀតហើយ Hyundai ដាក់អេក្រង់ថាចលាតកាត់ផ្ទៃខាងមុខ ទំហំសរុបដល់ទៅ ២៤.៦អ៉ីងឯណោះ មិនខុសពីរថយន្ដស៊េរីទំនើបក្រោយៗរបស់ Hyundia ផ្សេងៗឡើយ។
សម្រាប់តម្លៃវិញ ត្រូវបានគេប៉ាន់ស្មានថា អាចថ្លៃជាងមុនបន្ដិចដោយចាប់ពី ២៨,២៧៥ដុល្លារ ខណៈស៊េរីឆ្នាំ២០២៤ ចាប់ពី ២៧,០០០ដុល្លារជាង។
គួរបញ្ចាក់ថា៖ Santa Cruz សម្រាប់ម៉ូឌែល Standard បំពាក់ជាមួយម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ១៩១សេះ កម្លាំងរមួល ១៨១ផោនហ្វីត រត់ដោយប្រអប់លេខ ៨វគ្គអូតូ បង្វិលកង់ដោយប៉ុង១ FWD ខុសពី Pickup ដទៃប្រើ RWD វិលកង់ក្រោយ។
ចំណែកម៉ាស៊ីនសាំង Turbo វិញអាចផលិតកម្លាំងបានដល់ទៅ ២៨១សេះ កម្លាំងរមួល ៣១១ផោនហ្វីត ប្រើជាមួយប្រអប់លេខ ៨វគ្គអូតូប្រភេទ Dual Clutch និងបង្វិលកង់ដោយប៉ុង២ មុខក្រោយ Full Time AWD ជំនួយបន្ថែមដោយប្រព័ន្ធ Lock ប៉ុងកណ្ដាល តែមិនមានមុខងារ កាប់ពីតាស់ដូចប្រភេទប៉ុង២ Part Time 4WD របស់ Pick up ទូទៅឡើយ៕
ដោយ៖ Bunsak
ប្រភព៖ Caranddriver
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី