កាលពីពាក់កណ្ដាលឆ្នាំ២០២៣ Lexus បានបញ្ចេញរថយន្ដប្រភេទ Subcompact Crossover SUV ហើយក៏ជាឡានដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ Lexus ផងដែរ ដែលប្រើម៉ាស៊ីនត្រឹម ៣ស៊ីឡាំង ចំណុះ ១.៥លីត្រ ប្រភេទកូនកាត់ Hybrid ផលិតកម្លាំងបាន ១៣៦សេះ កម្លាំងរមួល ១៣៦ផោនហ្វីត សម្រាប់នាំចូលទៅទីផ្សារអ៉ឺរ៉ុប។
ប៉ុន្ដែនៅថ្ងៃទី១២ ខែមករា នេះ Lexus បានចេញគំរូ LBX Morizo RR ក្នុងពិព័ណ៍រថយន្ដ Tokyo Auto Salon ជាមួយរូបរាងកែប្រែតិចតួច តែកម្លាំងម៉ាស៊ីន Performance ហក់ឡើងខ្ពស់ជាងមុនស្ទើ ៣ដងឯណោះ។
Morizo RR នៅរក្សាទម្រង់រូបរាងម៉ូឌែល LBX ដដែលតែបានបន្ថែមឡាយឆ្នូតពណ៌លឿងផ្នែកខាងមុខ ជាមួយ Caliper នឹងព្រុយត្រីខាងក្រោយ។
មិនតែប៉ុណ្ណោះ ផ្ទៃខាងមុខត្រូវបានពង្រីកសំណាញ់បាណាពណ៌ខ្មៅដល់ផ្នែកចំហៀងនៃពិលកាង បន្ថែមជាមួយប័រឌៀខាងមុខ មើលទៅអំណាច នឹងស្ព័រជាងមុន។ ចំណែកប្លុកខាងក្រោយ បំពាក់ស៊ីមាំងភ្លោះ ជាមួយស៊ុមជ័របញ្ឍរពណ៌ខ្មៅរាងវែងជាងមុន មើលទៅកាន់តែ Premium ។
ចំពោះម៉ាស៊ីនវិញ LBX Morizo RR បានខ្ចីម៉ាស៊ីនរបស់ Toyota GR Corolla ដែលមានទំហំ ៣ស៊ីឡាំងដដែល តែចំណុះ ១.៦លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបានដល់ទៅ ៣០០សេះ កម្លាំងរមួល ២៩៥ផោនហ្វីត ប្រើជាមួយប្រអប់លេខដៃ ៦វគ្ក នឹង ៨វគ្គអូតូ បង្វិលកង់ដោយប៉ុង២ AWD មានប្រព័ន្ធជំនួយ LSD ជាមួយសន្ទុះល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេលត្រឹម ៥វិនាទីប៉ុណ្ណោះ។
ត្រកូល LBX និង Morizo RR មិនត្រូវបាន Lexus នាំចូលទីផ្សារអាមេរិកឡើយ ប៉ុន្ដែវាត្រូវបានស្វាគមន៍សម្រាប់ប្រើក្នុងស្រុក នឹងទីផ្សារអ៉ឺរ៉ុប។
ទាំងនេះគ្រាន់តែជាការត្រួសៗពី LBX Moriza RR Concept ប៉ុណ្ណោះសម្រាប់តម្លៃ ពេលវេលាចេញលក់ជាផ្លូវការ ជាមួយព័ត៍មានបន្ថែមជាក់លាក់ នឹងរូបរាងខាងក្នុងយ៉ាងណានោះ Lexus នៅមិនទាន់បញ្ជាក់នៅឡើយទេ៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី