LBX ជាប្រភេទ Compact SUV ដែលប្រើម៉ាស៊ីនតូចបំផុត ដំបូងគេរបស់ Lexus ជាមួយការឌីស្សាញរូបរាងដ៏ទាក់ទាញ ពេលនេះបានលេចចេញតម្លៃខ្លួនហើយ។
បើយោងតាម CarExpert បានឲ្យដឹងថា LBX ស៊េរីឆ្នាំ២០២៤ មានតម្លៃចេញពីរោងចក្រចាប់ពី ៤៧,៥៥០ដុល្លារ ដល់ ៥៦,៩៩០ដុល្លារ អមជាមួយជម្រើស Trim/Option ដូចជា៖ Luxury FWD, Sport Luxury FWD និង Sport Luxury AWD ។
LBX ភ្ជាប់មកជាមួយជម្រើសម៉ាស៊ីន Hybrid ៣ស៊ីឡាំង ចំណុះ ១.៥លីត្រ ជំនួយដោយម៉ូទ័រអគ្គីសនី ១គ្រាប់ ផលិតកម្លាំងបាន ៩៣សេះ កម្លាងរមួល ១៨៥ញូតុនម៉ែត្រ សម្រាប់ប្រភេទ ប៉ុង១ ។ ខណៈ Sport Luxury ប៉ុង២ ជំនួយដោយម៉ូទ័រ ២គ្រាប់ ផលិតកម្លាំងបាន ១៣៤សេះ កម្លាំងរមួល ២៣៧ញូតុនម៉ែត្រ។
ចំពោះកម្រិតស៊ីសាំងវិញ ជម្រើសប៉ុង១ ខ្ទង់ ៣.៦លីត្រ ទៅ ៤លីត្រ ខណៈប៉ុង២ ចំណាយត្រឹម ៣.៧លីត្រ ទៅ ៤.១លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ នឹងចាក់មួយពេញបាន ៣៦លីត្រ។
ផ្ទៃខាងក្នុង Luxury មិនចាញ់បងប្អូន Lexus ដដៃឡើយ បំពាក់កៅអីស្បែក ២ជួរទូលាយគួរសម នឹងផ្នែកជាច្រើនស្រោបដោយស្បែកប្រណិត ជាមួយ អេក្រង់កុងទ័រឌីជីថល ៩.៨អ៉ីង អេក្រង់កម្សាន្ដថាច់រាងផ្ដេចបន្ដិចទំហំ ១២.៣អ៉ីង មានមុខងារ Wireless Apple CarPlay & Android Auto, ជាមួយ Speaker Mark Levinson ប្រព័ន្ធ Digital Key ប្រព័ន្ធសាកថ្មឥតខ្សែ ដំបូល Panoramic ជាមួយមុខងារពិសេសៗជាច្រើនទៀតផងដែរ។
ចំពោះប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរវិញ LBX ទទួលបានមួយឈុតធំពី Lexus តែម្ដង។ សម្រាប់ព័ត៍មានចេញលក់ និងទទួលកាកម្មង់ជាផ្លូវការនៅពេលណានោះ CarExpert មិនទាន់ឃើញបញ្ជាក់នៅឡើយទេ។ សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ SUV ខ្នាតតូចរបស់ Lexus មួយនេះ? សម្រាប់មតិយោបល់ និងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
ប្រភព៖ CarExpert
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី