ត្រកូល RX ជាប្រភេទឡាន Crossover ដ៏ពេញនិយមមួយម៉ូឌែលរបស់ Lexus ហើយអ្វីដែលរឹតតែភ្ញាក់ផ្អើលនោះគឺ RX ស៊េរីឆ្នាំ២០២៣ បានចេញជាផ្លូវការជាមួយរូបរាងថ្មីទាំងស្រុង ខុសពីស៊េរីឆ្នាំមុនៗ។ តែតម្លៃវិញអាចនិយាយបានថាខ្ពស់ជាងឆ្នាំ២០២២តែ១៥០០ដុល្លារប៉ុណ្ណោះ និងធូរថ្លៃជាងដៃគូប្រកួតប្រជែងដូចជា Mercedes Benz GLE-Glass និង Cadillac XT5 ជាដើម។
ចំពោះរូបរាងខាងក្រៅថ្មីសម្រាប់ម៉ូឌែល RX ការឌីស្សាញបែបទម្រង់ឡានអនាគត តែក៏មិនថ្មីប្លែកពេកដែរសម្រាប់រូបរាងបែបនេះ ព្រោះពពួកត្រកូល UX ដែលជាឡានរួមគ្រួសារបានចេញមុនបាត់ទៅហើយតាំងពីឆ្នាំ២០១៩មកម៉្លេះ។
សម្រាប់ឆ្នាំ ២០២៣ Lexus បានចេញត្រកូល RX ជាង១០ម៉ូឌែលឯណោះដែលភាគច្រើនជាពពួក Option របស់ RX 350 តែបើចែកឲ្យដាក់ងាយយល់មានដូចជា៖
RX350 ដែលប្រើម៉ាស៊ីនទំហំ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ជំនួយដោយ Turbo ជំនាន់ថ្មីអាចផលិតកម្លាំងបាន ២៧៥សេះ កម្លាំងរមួល ៣១៧ផោនហ្វីត រត់ដោយប្រអប់លេខ ៨វគ្គអូតូជំនួយដោយ Paddle Shifter មានជម្រើសរត់ដោយប៉ុង១ និងប៉ុង២ ជាមួយកម្រិតស៊ីសាំង ចន្លោះពី ៨លីត្រ ទៅ១១លីត្រ។ សម្រាប់តម្លៃវិញ RX350 ចាប់ពី ៤៨៥៥០ ដុល្លារសម្រាប់ប្រភេទប៉ុង១ និងប៉ុង២បន្ថែមត្រឹម ១៦០០ដុល្លារប៉ុណ្ណោះ។
ចំពោះ RX350h ដែលជាប្រភេទ Hybrid បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ជំនួយដោយម៉ូទ័រអេឡិចត្រូនិក ផលិតកម្លាំងបាន ២៤៦សេះ និងកម្លាំងរមួល ២៣៣ផោនហ្វីត បង្វិលកង់ដោយប៉ុង២ AWD ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៦លីត្រទៅ ៧លីត្រប៉ុណ្ណោះ ក្នុងតម្លៃ ៥០១៥០ដុល្លារ។
ចំណែក RX500h F-Sport ដែលជាម៉ូឌែល Top Performance រត់ដោយប៉ុង២ ប្រភេទ DIRECT4 AWD ប្រើម៉ាស៊ីន ៤ស៊ីឡាំងចំណុះ ២.៤លីត្រ បំពាក់ Turbo និងជំនួយដោយ ម៉ូទ័រអេឡិចត្រនិកផង អាចផលិតកម្លាំងបានដល់ទៅ ៣៦៦សេះ ជាមួយកម្លាំងរមួលរហូតដល់ ៤០៦ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូជំនួយដោយ Paddle Shifter ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៨លីត្រ ទៅ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ ក្នុងតម្លៃ ៦២៧៥០ដុល្លារ។
ផ្ទៃខាងក្នុងរបស់ RX ត្រូវបានកែលម្អទាំងស្រុងសម្រាប់ឆ្នាំ២០២៣ ក្រៅតែរូបរាងថ្មី ប្លុកម៉ាស៊ីន និងថែមថយនៅមុខងារ និងបច្ចេកវិទ្យាមួយចំនួនទៀត ក្រៅពីនឹងក៏មិនខុសគ្នាច្រើនពីឆ្នាំ២០២២ប៉ុន្មានទេ។ តែអ្វីដែលមានស្រាប់សម្រាប់ឆ្នាំ០២៣នេះដូចជា៖ ប្រព័ន្ធព័ត៌មានកម្សាន្ត Touchscreen ថ្មីរបស់ Lexus ដែលជាការកែលម្អដ៏ធំមួយ និងឈប់ប្រើកូ Touch Pad នាំតែពិបាកក្នុងការបញ្ជាលើ Screen ទៀតហើយ។ លើសពីនេះការរចនារួម និងសម្ភារៈត្រូវបានកែលម្អច្រើន។
ចំពោះម៉ូឌែលធម្មតាដូចជា RX350 ទទួលបានអេក្រង់ភ្លោះទំហំ ៩.៨អ៊ីញ ខណៈដែលអេក្រង់ទំហំ ១៤ អ៊ីញមានវត្តមាននៅលើ Option F-Sport ប៉ុណ្ណោះ។ លើសពីនេះ សម្ភារៈល្អៗប្រណិតៗ ដូចជាប្រព័ន្ធសំឡេង speaker ២១គ្រាប់ម៉ាក Mark Levinson និងប្រព័ន្ធ Lexus Safety Sensc 3.0 បំពាក់មកជាស្ដង់ដារតែម្ដង និងមានមុខងារពិសេសៗជាច្រើនទៀតផងដែរ។
ជារួមដោយសារ Lexus RX ស៊េរីឆ្នាំ ២០២៣ គឺជាការកែលម្អដ៏ធំជាងជំនាន់មុនៗ និងគ្មានការកើនឡើងនៃតម្លៃ ទើបធ្វើឲ្យ Min-Size SUV មួយនេះក្លាយជាឡានដែលប្រណិតខ្នាតមធ្យមដែលមានការប្រកួតប្រជែងខ្ពស់ នៅលើទីផ្សារជាមួយនឹងតម្លៃដ៏សមរម្យបំផុតមួយ បើធៀបជាមួយឡានដែលមានឆ្នាំផលិត២០២៣ដូចគ្នា៕
ដោយ៖ BunSak
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី