កំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះ ប្រវែង ៩៨​ គម បានបើកការដ្ឋានលើកគុណភាពជាផ្លូវការហើយ

អ្នកទស្សនា
89
0/ AKlasseAuto Promotion
sadgacv.jpg

កាលពីថ្ងៃទី ០៤ មេសា កន្លងទៅថ្មីៗនេះ គម្រោងលើកកម្រិតគុណភាពផ្លូវ និងជួសជុលថែទាំកំណាត់ផ្លូវ ៣ ខ្សែ ប្រវែង ៩៨ គម ក្នុងខេត្តក្រចេះ ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។   

339303238_890782458878951_33814381676555550_n.jpg

តាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន ថា គម្រោងនេះ ដែលនឹងត្រូវចំណាយពេលសាងសង់ចំនួន ១៨ ខែ ប្រើពេលថែទាំចំនួន ៦០ខែ ជាមួយនឹងទឹកប្រាក់ចំណាយប្រមាណ​ ៤០ លានដុល្លារ ដោយមានប្រវែងសរុប ៩៨,៤ គីឡូម៉ែត្រ។

339036734_593881242800949_2015849627167630224_n.jpg

ក្នុងនោះរួមមាន ទី១ កំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ គិតចាប់ពី ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) ដេលនឹងត្រូវស្តារពង្រីក លើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ ទទឹង ១០-១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន) ។

339783031_187446847392930_5672838299037227954_n.jpg
339311588_195774196537999_417725366195784904_n.jpg

ទី២ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និង ទី៣ ផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តទាំង ២ខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ - ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧)។

338982166_131379663237270_4357415167410577744_n.jpg
339114728_719485613242030_1374030412404566617_n.jpg

សូមជម្រាបជូនថា កំណាត់ផ្លូវទាំង ៣​ខ្សែនេះ ជាខ្សែផ្លូវសេដ្ឋកិច្ចសំខាន់ ដែលមានភ្ជាប់ទៅតំបន់ សំខាន់ៗដូចជា ពីទីប្រជុំជនក្នុងខេត្តក្រចេះ ទៅតំបន់ទេសចរណ៍ព្រែកកាំពី និងតំបន់ប្រវត្តិសាស្រ្តវិហារសសរ ១០០ និងតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីផងដែរ។ 

339313970_5708466972590788_5264464207356575466_n.jpg

គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧៣ ត្រូវសាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture, ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (World Bank) ក្នុងនោះរួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ។ 

339340273_736910817912051_1303462714539433760_n.jpg

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន 

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More