មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយដោយក្រុមហ៊ុន កែឆ្នៃ Modify ឡានដ៏ល្បីឈ្មោះគឺ Ricardo បានកែឆ្នៃរថយន្ដ Pick Up របស់ Ford ម៉ូឌែល Ranger XL ស៊េរីឆ្នាំ 2023 ប្រភេទ 4x4 ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត 6ស៊ីឡាំង 3.0លីត្រ ផលិតកម្លាំងបាន 249សេះ ជាមួយសមត្ថភាពដឹកបានក្បែរ 1តោន។
Ricardo ហាក់រាងស្ទើចិត្តបន្ដិច ជាមួយកម្លាំងម៉ាស៊ីន នឹងសមត្ថភាពផ្ទុកទម្ងន់ ដូចន្នេះហើយក៏សម្រេច Modify ឆ្នៃរថយន្ដមួយនេះទៅជា 6x6 ជាមួយប្រព័ន្ធគ្រឿងក្រោមថ្មី បន្ថែមគ្រឿងផ្សំតាមបច្ចេកទេសរបស់ខ្លួន ដាក់បញ្ចូលទៅលើ XL 2023 ឲ្យកាន់តែមានជាតិជាងមុន។
Ricardo សម្រេច Upgrade Ford Ranger 4x4 មួយនេះទៅជា ប្រភេទកង់ 6 ដែលឲ្យឈ្មោះថា 6x6 Advanced Ranger HEX Hybrid ដោយ Ricardo រក្សាម៉ាស៊ីនដដែល តែបន្ថែមម៉ូទ័រអគ្គិសនីនៅខាងក្រោយ ជំនួយកម្លាំងដល់ទៅ 280សេះ នឹងសមត្ថភាពដឹកបានដល់ទៅក្បែរ 4 តោនឯណោះ។
ក្រៅពីដឹកទម្ងន់បានច្រើន និងកម្លាំងខ្លាំងជាងមុន ម៉ូឌែល Ford Ranger XL 2023 មួយនេះ ត្រូវបាន Ricardo ដាក់ឈ្មោះថ្មីថាជា Ranger HEX ។ ម្យ៉ាងទៀតចំពោះ Ford XL ដែល Ricardo ធ្វើការអភិវឌ្ឍន៍នេះ ក៏អាចបើកបរដោយប្រើតែប៉ុង2 6x4 បានផងដែរ ដើម្បីសន្សំសំចៃពេលប្រើប្រាស់ស្ថានភាពផ្លូវធម្មតាជាដើម៕
ដោយ៖ Bunsak
ប្រភព៖ Ricardo
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!