Sailun Group ជាក្រុមហ៊ុនលេខ១ ឈានមុខគេក្នុងប្រទេសចិន និងលេខ១១ លើពិភពលោក ផ្នែកផលិតសំបកកង់ និងជ័រកៅស៊ូ។ ហើយក៏ជាក្រុមហ៊ុនដែលប្រើប្រាស់វត្ថុធាតុដើម ជាផលិតផលក្នុងស្រុកខ្មែរ កៅស៊ូខ្មែរ ដែលបានបង្កើតរោងចក្រដំបូងនៅកម្ពុជាចុងឆ្នាំ២០២០ លើទឹកដីខេត្ត ស្វាយរៀង។
បច្ចុប្បន្ន Sailun មានរោងចក្រនៅចំនួន ៣ នៅស្រុកខ្មែរ ក្នុងនោះរោងចក្រទី១ អាចផលិតសំបកកង់បាន ៣៥,០០០គ្រាប់ និងនាំចេញ ២៥,០០០គ្រាប់ក្នុង ១ថ្ងៃ ចំណែករោងចក្រទី២ កំពុងដំណើរការផលិត ហើយរោងចក្រទី៣ កំពុងសាងសងជាបន្ដបន្ទាប់ និងគ្រោងសម្ភោធជាផ្លូវការនៅថ្ងៃ ១៨ ខែវិច្ចការ ឆ្នាំ២០២៤ ខាងមុខនេះ។
បើយោងតាមទិន្ន័យ រោងចក្រទាំង ៣នេះ អាចផលិតសំបកកង់បានដល់ទៅ ៣៣លានគ្រាប់ក្នុង១ឆ្នាំ ដែលមានទំហំផ្ទៃដីសរុប ១២០ហិចតា បង្កើតការងារជូនពលរដ្ឋក្នុងស្រុកប្រមាណជា ៣៥០០កន្លែង ហើយស្ទើតែគ្រប់ផ្នែក ទាំងវិស្វករ ផ្នែកលាយជ័រកៅស៊ូ ផ្នែកផលិត ផ្នែកនាំចេញ ផ្នែកត្រួតពិនិត្យគុណភាព សុតសឹងតែជាជនជាតិខ្មែរអស់។
ក្រុមហ៊ុន Sailun Group បានផ្ដល់ការងារជាច្រើនដល់ ប្រជាពលរដ្ឋខ្មែរ និងជាការលើកស្ទួយសេដ្ឋកិច្ចជាតិមួយផ្នែក ដែលមានទិសដៅ គាំទ្រសេដ្ឋកិច្ចជាតិ កសិផលជាតិ និងជាផលិតផលជាតិ។
ដោយមានតម្រូវការប្រើប្រាស់សំបកកង់ជាច្រើននៅក្នុងស្រុក នឹងការនាំចេញខ្ពស់ទៅកាន់ទីផ្សារបរទេសជាមួយពាក្យ Made in Cambodia។
ពេលនេះ ក្រុមហ៊ុន Sailun Group បានចុះ MOU ជាមួយវិទ្យាស្ថានជាតិបច្ចេកវិទ្យា ហៅកាត់ថា សាលាតិចណូ (ITC) ដើម្បីបង្កើតឲ្យមាន ដេប៉ាតិម៉ង ជំនាញថ្នាក់វិស្វករផ្នែកជ័រកៅស៊ូជាតិ ដែលជាជំនាញថ្មីមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
ហើយក៏ជាការជំរុញលើកទឹកចិត្តផ្ដល់ចំណេះជំនាញ និងការងារបន្ថែម ដល់ប្រជាជនខ្មែរលើជំនាញជ័រកៅស៊ូ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ក្រុមហ៊ុនយក្សចិន Sailun Group មួយនេះ។
គួរបញ្ចាក់ថា បច្ចុប្បន្ន Sailun បានចែកចាយផលិតផលរបស់ខ្លួនទូរទាំងពិភពលោក ចំនួនប្រមាណជា ១៨០ប្រទេស និងឈានដល់កម្រិតនៃការចម្រាញ់កៅស៊ូគីមីដល់កម្រិត ១០ ០០០តោន និងមានគម្រោងកែច្នៃកៅស៊ូគីមី ទៅដល់ ៣០០ ០០០ តោនផងដែរ៕
ដោយ៖ Bunsak
រូបភាពផ្សេងៗ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់