Sailun Group គឺជាសម្ព័ន្ធក្រុមហ៊ុនផលិតសំបកកង់ដ៏ល្បីឈ្មោះមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០២ ជាមួយបំណងផ្ដល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោក។
មកដល់ពេលនេះ Sailun Group បានសម្រេចការលក់ដោយឈរលេខ១ក្នុងប្រទេសចិន និងលេខ១១លើពិភពលោកក្នុងឆ្នាំ២០២៣។
សព្វថ្ងៃនេះ Sailun ចែកចាយស្ទើរតែទូរទាំងពិភពលោក ចំនួនប្រមាណជាជាង ១៨០ប្រទេស និងឈានដល់កម្រិតនៃការចម្រាញ់កៅស៊ូគីមីដល់កម្រិត ១០ ០០០តោន និងមានគម្រោងកែច្នៃកៅស៊ូគីមី ទៅដល់ ៣០០ ០០០ តោនផងដែរ។
ក្រុមហ៊ុននេះក៏បានចាក់ឬសជ្រៅ នឹងមានទីតាំងនៅពាសពេញពិភពលោក ដោយមានផលិតកម្មមូលដ្ឋាននឹងរោងចក្រចំនួន ៨ទីតាំង សាខាលក់១០ទីតាំងរីឯផ្នែកស្រាវជ្រាវ នឹងអភិវឌ្ឍមានចំនួន ៤ទីតាំង។
ក្នុងនោះនៅប្រទេសកម្ពុជា ក៏មានមជ្ឈមណ្ឌលលក់ នឹងរោងចក្ររបស់ Sailun Group ផងដែរ ដែលជារោងចក្រដំបូងគេបង្អស់នៅកម្ពុជា នឹងធំជាងគេបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង។
ដែលរោងចក្រនេះសាងសងឡើងលើផ្ទៃដី ១២០ហិចតា ជាមួយទំហំទឹកប្រាក់វិនិយោគប្រមាណ ៧៦០លានដុល្លារ និងមានសម្ថភាពក្នុងការផលិតបាននូវសំបកកង់ចំនួន ៣៣លានគ្រាប់ក្នុង១ឆ្នាំ នៅពេលដំណាក់កាលទាំង ៣ត្រូវបានបញ្ចប់នៅចុងត្រីមាសទី៣ នៃឆ្នាំ២០២៤។
ចំពោះការវិនិយោគក្នុងប្រទេសកម្ពុជា Sailun Group បង្កើតការងារក្នុងប្រទេសប្រមាណ ជាង ៧ ០០០នាក់ ហើយកៅស៊ូធម្មជាតិទាំងអស់ត្រូវបានទិញក្នុងស្រុក ស្មើនឹង ៣០% នៃកៅស៊ូក្នុងស្រុកសរុប។
ក្រៅពីនេះក៏មានការសហការជាមួយគ្រឹះស្ថានសិក្សាដូចជា វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដោយបានផ្ដល់អាហារូបករណ៍ ដើម្បីផ្លាស់ប្តូរគ្រូបង្ហាត់បង្ហាញ និងការបង្កើតមូលដ្ឋានកម្មវិធីសិក្សាលើមុខវិទ្យជ័រកៅស៊ូទៀតផងដែរ។
Sailun Group មានផលិតផលសំបកកង់ជាច្រើនប្រភេទ និងបានផលិតសំបកកង់ឡានខ្នាតធំ ទំហំ ៦៣អ៊ិញថែមទៀតផង និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍សំបកកង់សម្រាប់វិស្វកម្មខ្នាត ធំបំផុតរបស់ពិភពលោកលំដាប់ទី៣។
លើសពីនេះក្រុមហ៊ុនមួយនេះមានទ្រព្យរហូតទៅ ៣១ពាន់លានរ៉េនមីប៊ី RMB(Renminbi) និងមានបុគ្គលិកច្រើនជាង ១៨ ០០០នាក់នៅលើពិភពលោក៕
អត្ថបទពាណិជ្ជកម្ម (Sponsored)
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់