ភ្នំពេញ ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៣ – ក្រុមហ៊ុន Hyundai Cambodia ក្រោមការដឹកនាំរបស់ Camko Motor Company Ltd. បានដាក់សម្ពោធរថយន្តជំនាន់ថ្មី Hyundai Stargazer ស៊េរីឆ្នាំ ២០២៣ ជាផ្លូវការ ។
Hyundai Cambodia ក្រោមស្លាកយីហោពាណិជ្ជកម្មផ្លូវការ Camko Motor Company Ltd ត្រូវបានស្ថាបនាឡើងពេញរូបរាង នៅឆ្នាំ ២០០៩ និងបានជ្រើសរើសយករថយន្ដម៉ាកល្បីរបស់សាធារណរដ្ឋកូរ៉េ Hyundai ដំបូងគេមកទីផ្សារកម្ពុជា ។
ក្រុមហ៊ុន Hyundai ទទួលបានការគាំទ្រពីអតិថិជនយ៉ាងខ្លាំង និងមានការរីកចម្រើនគួរអោយកត់សម្គាល់ជារៀងរាល់ឆ្នាំ រហូតដល់ពេលនេះ Hyundai បានកាន់កាប់ចំណែកទីផ្សារនៃរថយន្ត SUV និងរថយន្តពាណិជ្ជកម្មដល់ទៅ ២៦% នៃទីផ្សាររបស់កម្ពុជា។
ថ្ងៃនេះ ក្រុមហ៊ុន Hyundai Cambodia នៅតែបន្តផ្តល់ជូនរថយន្តជាលក្ខណៈ SUV ដ៏ល្អឥតខ្ចោះ ដែលត្រូវបានពង្រឹងបន្ថែមជាមួយនឹងប្រព័ន្ធ MPV ដែលយើងហៅថា ជារថយន្តមានមុខងារច្រើនក្នុងពេលតែមួយ ឬអាចហៅតាមរហស្សនាមដែល Hyundai ដាក់អោយថាជាអំបូរផ្កាយ (Star Line Up)។
ជាប្រវត្តិសាស្ត្ររថយន្ត Starex របស់ក្រុមហ៊ុន Hyundai បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនអោយក្លាយជារថយន្ត ដែលលក់ដាច់បំផុតរបស់ពិភពលោក។ បន្ទាប់ពីធ្វើការតាមដានលើទីផ្សារអស់រយៈពេលពីរបីឆ្នាំក្រោយមក Hyundai ក៏សម្រេចចិត្តផលិត H-1 ដែលជារថយន្តប្រភេទពាណិជ្ជកម្ម នឹងបន្តចៃ្នប្រឌិតបង្កើតរថយន្ត ដែលមានលក្ខណៈប្រណីតមួយមានឈ្មោះថា Staria ។
រថយន្តដ៏ទំនើបម៉ូដែលនេះ បានទទួលការពេញនិយមយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា មនុស្សគ្រប់គ្នានិយាយថា វាជានិមិត្តសញ្ញាដ៏អស្ចារ្យមួយ ប្រសិនបើលោកអ្ន កបានធ្វើជាម្ចាស់រថយន្ដ Staria មួយនេះ។
ឆ្នាំ ២០២៣ បានឈានមកដល់យ៉ាងលឿនក្រុមហ៊ុន Hyundai នៅតែសម្រេចចិត្តបន្ត និងវិវឌ្ឍគោលគំនិតនៃរថយន្ត MPV របស់ខ្លួនអោយកាន់តែពិសេស ដោយការផលិតលើកនេះ ទំហំមិនត្រូវបានកំណត់នោះទេ ព្រោះក្រុមហ៊ុន Hyundai ដឹងថា រថយន្តជាលក្ខណៈគ្រួសារខ្នាតតូច មានការកើនឡើងគួរអោយកត់សម្គាល់។ ទោះបីបច្ចុប្បន្ននេះ មានរថយន្តខ្នាតតូចពីរប្រភេទ កំពុងមានសន្ទុះក្នុងទីផ្សារក៏ដោយ ក៏វត្តមានរបស់ Hyundai Stargazer នឹងធ្វើអោយអ្នកធ្លាប់ប្រើប្រាស់រថយន្តឬកំពុងស្វែងរកទិញរថយន្តថ្មី ប្រាកដជាបានដឹងថា រថយន្តមួយនេះមានថាមពលខ្លាំង និងទំនើបបែបណាក្នុងការបម្រើជូនជីវិតប្រចាំថ្ងៃរបស់លោកអ្នក។
ដើម្បីត្រៀមខ្លួនលើទីផ្សារដ៏ប្រកួតប្រជែងមួយនេះ Hyundai បានដាក់់បញ្ចូលប្រព័ន្ធឆ្លាតវៃ Sensor Functions ដែលជាមុខងារធ្លាប់ទទួលបានពានរង្វាន់ ចូលទៅក្នុងStargazer ព្រមទាំងគិតគូរយ៉ាងដិតដល់ ទៅលើការឌីហ្សាញផ្ទៃខាងក្នុង ដូចជាការរចនាកៅអីជាមួយស្បែកប្រណីត និងបំពាក់ឧបករណ៍បំពងសំឡេងម៉ាក Bose ព្រមទាំងកម្លាំងម៉ាស៊ីនសេះយ៉ាងខ្លាំងថែមទៀតផង ។
បើនិយាយពីរូបរាង ទោះជា Stargazer ទំហំតូចជាង Staria ក៏ពិតមែន ប៉ុន្តែនៅតែទូលាយខ្លាំង ជាមួយនឹងកៅអីដល់ទៅ ៧ សម្រាប់ក្រុមគ្រួសាររបស់លោកអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយ បានយ៉ាងមានផាសុខភាព។
Stargazer ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជនដែលចូលចិត្តរថយន្ត Staria ប៉ុន្តែចង់បានទំហំតូចជាង ជាមួយនឹងកញ្ចប់ថវិកា ដែលសមស្របមួយក្នុងការទិញរថយន្តជាលើកដំបូងរបស់ខ្លួន។
ចាប់ពីថ្ងៃទី 5 ខែសីហា ឆ្នាំ 2023 ក្រោយការដាក់សម្ពោធនេះតទៅ Stargazer នឹងមានលក់ជាផ្លូវការដោយក្រុមហ៊ុន Hyundai Cambodia អតិថិជនអាចអញ្ជើញមកទស្សនាដោយផ្ទាល់ និងបើកសាកល្បងបាន នៅគ្រប់សាខាលក់រថយន្តរបស់ Hyundai ។TTh
ដោយមើលឃើញ ភាពល្អឥតខ្ចោះ បូករួមទាំងបច្ចេកវិទ្យាជំនាន់ថ្មី ព្រមទាំងតម្លៃដល់ពិសេស វាមិនពិបាកក្នុងការសន្មតថារថយន្ត MPV ស៊េរីថ្មី Hyundai Stargazer មួយនេះ នឹងអាចក្លាយជារថយន្តមួយផ្សេងទៀត ដែលលក់ដាច់ជាងគេនៅក្នុងទីផ្សារកម្ពុជា៕
ប្រភព : អត្ថបទពាណិជ្ជកម្ម (Sponsored)
រូបភាពផ្សេងៗ :
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ