ក្រោយពី Toyota សម្រេចបញ្ចេញរូបរាងលក្ខណៈ នឹង Specs មួយចំនួនរួចហើយ អ្វីដែលគេទន្ទឹងរង់ចាំនោះគឺ តើ Camry ឆ្នាំ២០២៥ មានតម្លៃប៉ុន្មាន? ខណៈ Toyota ប្រហែលសុំទុកឲ្យឆ្ងល់សិន។
កុំឆ្ងល់ពេកអី ជារឿងធម្មតា របស់តែចេញថ្មីបន្ទាប់ៗមកហើយ រឿងតម្លៃមិនធូរជាងស៊េរីមុន ឬក៏ស្មើគ្នាឡើយ បើទោះបីជារូបរាងភិនភាគដូចគ្នាក៏ដោយ ដូចនេះតោះ Admin នាំអារម្មណ៍បងប្អូនមកមើលត្រួសៗ ពីតម្លៃរបស់ Camry ស៊េរី២០២៤ ជំនាន់ទី៨ កាលពីឆ្នាំមុនម្ដង។
កាលពីស៊េរីឆ្នាំ២០២៤ Camry មានច្រើនជម្រើសម៉ូឌែល និងមានតម្លៃចេញពីរោងចក្រដូចជា៖ LE $26,420. SE $27,960. SE Nightshade $28,960. XLE $31,170. XSE $31,720. TRD $33,485. XLE V6 $36,295. XSE V6 $36,845។
ប្លុក Hybrid ដូចជា៖ LE Hybrid $28,855. SE Hybrid $30,390. SE Nightshade Hybrid $31,390. XLE Hybrid $33,745 និង XSE Hybrid $34,295 សរុបទាំងអស់ដល់ទៅ ១៣ Trim ឯណោះ។
ចំណែកប្លុកម៉ាស៊ីនវិញមាន ៣ជម្រើសផ្សេងៗគ្នាដូចជា៖ ម៉ាស៊ីនសាំងសុទ្ធទំហំ ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ២០៣សេះ កម្លាំងរមួល ១៨៤ផោនហ្វីត។
ម៉ាស៊ីន ២.៥លីត្រ Hybrid ផលិតកម្លាំងបាន ២០៨សេះ ជាមួយកម្លាំងរមួល ១៨៤ផោនហ្វីត។
ចំពោះម៉ាស៊ីន ៦ស៊ីឡាំង ៣.៥លីត្រវិញ ផលិតកម្លាំងបាន ៣០១សេះ កម្លាំងរមួលដល់ទៅ ២៦៧ផោនហ្វីត។
ដែលខុសពីស៊េរីឆ្នាំ ២០២៥ មានត្រឹមជម្រើសម៉ាស៊ីន Hybrid ២.៥លីត្រ ផលិតកម្លាំងបាន ២២៥សេះ សម្រាប់ប្រភេទប៉ុង១ FWD និង ២៣២សេះ សម្រាប់ជម្រើសប៉ុង២ AWD អមដោយ Trim/Option ចំនួន ៤ដូចជា៖ LE, SE, XLE និង XSE ប៉ុណ្ណោះ។
តម្លៃកាលពីស៊េរីឆ្នាំ២០២៤ ប៉ុណ្ណឹងបងប្អូនយល់យ៉ាងមិចដែរ? ខណៈស៊េរីឆ្នាំ២០២៥ ផ្លាស់ប្ដូររាងស្ទើទាំងស្រុង ក្នុងក្រៅ ជើងក្រោម ប្លុកម៉ាស៊ីន បន្ថែមភាពទំនើបជាតិជាងមុនទៅទៀត តើនឹងហក់ឡើយខ្ទង់ប៉ុន្មានទៅ? ចំណែកក្រុមអ្នកជំនាញផ្នែកទីផ្សាររថយន្ដនៅសហរដ្ឋអាមេរិក ប៉ាន់ស្មានថា Carmy ២០២៥ អាចចាប់ផ្ដើមពីតម្លៃខ្ទង់ ៣ម៉ឺនដុល្លារឡើងទៅ៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់