ថ្មីៗនេះ ក្រុមហ៊ុនរថយន្ដស្ព័រប្រណិត Bugatti បានសម្ភោធចេញរថយន្ដ Hypercar ម៉ូដែលថ្មីរបស់ខ្លួនសម្រាប់ឆ្នាំថ្មីនេះ ឈ្មោះថា Bugatti Tourbillon ជាមួយសមត្ថភាពមិនធម្មតា កម្លាំងលើស ១៧០០ សេះ និងតម្លៃក៏មិនធម្មតាតែ ៤ លានដុល្លារប៉ុណ្ណោះ។
Bugatti ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលកម្រចេញរថយន្ដ hypercar ម៉ូដែលថ្មី ដោយភាគច្រើនក្រុមហ៊ុនរថយន្ដស្ព័រប្រណិតមួយនេះ និយមតែដំឡើងសេរីប៉ុណ្ណោះ ជាក់ស្ដែងដូចពេលនេះ Bugatti ទើបតែចេញ Tourbillon ជាម៉ូដែលថ្មីទាំងស្រុង ដែលចន្លោះពីម៉ូដែលចាស់ជាង ៨ឆ្នាំ ជាមួយនឹងរូបរាងនៅតែអេម ទំលាក់ខ្លួនទាបជាង Chiron 33mm និងមានការរចនា buff ជាងម៉ូដែលមុនៗ ដែលលោក Rimac អគ្គនាយកថ្មីរបស់ Bugatti និយាយលេងថា វាជាបងប្អូន Chiron គ្រាន់តែសាច់ដុំធំជាង និងមុខកាចជាង។
ឈ្មោះរបស់វា Bugatti Tourbillon យកតាមគ្រឿងបង្គុំនាឡិកាប្រណិតរបស់ស្វីស ដែលមានមុខងារការពារការដំណើរការ មិនប្រក្រតីរបស់នាឡិការពេលមានបម្រែបម្រួលទំនាញ ដែលការរចនារបស់វាក៏ដូចនឹងឈ្មោះដែរ ដោយវាត្រូវធ្វើជាគ្រោងៗ បង្ហាញគ្រឿងក្នុង (ដូចទៅនឹងនាឡិកាទាំងនោះដែរ) តែគោលបំណងគឺត្រឹមតែឲ្យត្រូវឈ្មោះរបស់វានោះទេ តែដើម្បីកាត់បន្ថយទម្ងន់របស់វា និងធ្វើឲ្យមានខ្យល់ចេញចូលច្រើនដល់ទៅម៉ាស៊ីន។
បើនិយាយពីរូបរាងរបស់វាវិញ Tourbillon នៅតែរក្សាអត្តសញ្ញាណ Bugatti ដដែលជាពិសេសផ្នែកខាងមុខ ជាមួយបាណាជើងសេះ (horseshoe grille) ដែលធំជាងមុន កាន់តែទាបជាងមុន អមនឹងភ្នែក (ចង្កៀងមុខ) មុត ដែលលើកពណ៌ខ្លួនរបស់វាឡើងកាន់តែស្រស់ ជាមួយទ្វារស្លាបមេអំបៅ (បើកឡើងទៅលើ) ជាដើម។
ផ្នែកខាងក្នុង ក៏ត្រូវបានរៀបចំសង្ហាខ្លាំង ជាមួយអេក្រង់កម្សាន្ដលាក់ចូលទៅខាងក្នុង dashboard ហើយប៉ូតុងមុខងារបញ្ជាផ្សេងៗ ត្រូវបានរចនាជាពណ៌ titanium, ត្បូង sapphire និង rubies ហើយ center console ក៏ត្រូវបានរចនាជាមួយ alluminium និងកែវ crystal ដែលធ្វើឲ្យផ្នែកខាងក្នុងរំលេចភ្លឺផ្លេក គួរឲ្យទាក់ភ្នែកពេលត្រូវភ្លើង (ពិសេសពេលបើកក្នុងក្រុង រំលេចពណ៌ចម្រុះពីភ្លើងខាងក្រៅមក)។
Bugatti Tourbillon មិនត្រូវបានបំពាក់ម៉ាស៊ីន 8.0 litre quad-turbocharged W16 ដូច Bugatti ដទៃក្នុងសេរីសតវត្សទី ២១ របស់ខ្លួននោះទេ តែជំនួសមកវិញដោយម៉ាស៊ីនហាយប្រីត 8.3 litre aperated ពី V16 ជាមួយថ្មថាមពល ២៥kWh និងម៉ូទ័រអគ្គិសនីពីរមុខ និងមួយទៀតនៅខាងក្រោយ ផលិតកម្លាំងបានសរុប ១៧៧៥ bhp អមជាមួយនឹង suspension បែប Multilink aluminium, ហ្រ្វាំង carbon ceramic ដែលប្រើប្រាស់ប្រព័ន្ធ brake-by-wire និង រត់ដោយប៉ុង ២ (Four Wheel Drive) ជាន់ល្បឿនស្ទុះពី ០ ទៅ ១០០គម/ម៉ ប្រើពេល ២ វិនាទី ជាមួយល្បឿនអតិបរមា ៤៤៥គម/ម៉ ផងដែរ។
តាមការឲ្យដឹងពី Bugatti ថា Tourbillon នឹងចាប់ផ្ដើមដំណើរការផលិតបន្ទាប់ពី ផលិតកម្មរបស់ Bugatti Mistral Roadster និង Bolide Track car បញ្ចប់នៅក្នុងរោងចក្រ Molsheim ទីស្នាក់ការ Bugatti ក្នុងប្រទេសបារាំង ដែលប្រហែលជារង្វង់ឆ្នាំ ២០២៦ ជាមួយនឹងតម្លៃខ្ទង់ ៣.៨ លានអឺរ៉ូ ឬប្រមាណ ៤.០៦៨ លានដុល្លារ។
អត្ថបទ៖ Andra
ប្រភព៖ Car Throttle
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ
Corolla 01-02 តម្លៃនៅតែខ្ពស់គួរសម ប៉ះឡានស្អាតៗប្រើធន់ស្រួល បើទោះបីជាអាយុកាល 20ឆ្នាំជាងក្ដី
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ
គិតមិចដែរ! ពេលនេះ Kia Picanto 2025 ខ្លាញ់គោប្រកាសបញ្ចុះតម្លៃខ្ទង់ 2500ដុល្លារ ធូរថ្លៃមិនធ្លាប់មាន ល្មមពិចារណាហើយ
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ