ស្វាគមន៍ខួប ៥០ឆ្នាំ, BMW បង្ហាញមុខ BMW SUV ខ្នាតធំថ្មី ជាមួយកម្លាំងខ្លាំង រូបរាងសង្ហា ប្រណិត បច្ចេកវិទ្យាទំនើប បូករួមនឹងការដេគ័រផ្នែកខាងក្នុងទាក់ភ្នែក បំពាក់សុទ្ធតែកៅអីស្ដេច។

BMW សេរីថ្មីនេះមានឈ្មោះថា BMW XM ដែលជាម៉ូដែលថ្មីបំផុតរបស់ BMW សម្រាប់ឆ្នាំ ២០២២ នេះ ប្រើប្រាស់ដោយមុខងារ Plug-in Hybrid បំពាក់ជាមួយម៉ាស៊ីនសាំងផង និងម៉ូទ័រអគ្គិសនីផង ផលិតកម្លាំងបាន ៧៥០ សេះ និងមានសមត្ថភាពជិះដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ៥០គីឡូម៉ែត្រ។

ការឌីហ្សាញ BMW XM ជាការលាយបញ្ជូលគ្នារវាង BMW iX និង BMW M performance។

សម្រាប់រូបរាងខាងក្រៅរបស់វាត្រូវបានគេរចនាទាក់ភ្នែក ខាងមុខមានបំពាក់ដោយចង្កៀង LED បន្ថែមជាមួយចង្កៀង Daytime Running Light និង Glow LED dimming លម្អប៉ាណាមុខ, មានកញ្ចក់មើលក្រោយផលិតពី Carbon Fiber, យ៉ាន់កង់ធំដល់ទៅ ២៣ អ៊ីញ, Flush Door Handle, និងម៉ូឌដំបូលក្រោយផតចូលក្នុងទៀតផង។

នៅខាងក្នុង វាបំពាក់កៅអីក្រោយតែ ២ ប៉ុណ្ណោះដែលហៅថា King Chair ឬកៅអីស្ដេច មានមាឌធំ ប្រកបដោយផាសុខភាព ស៊ីជាមួយភ្លើងព្រឹមៗនៅលើដំបូល, ខាងមុខមាន អេក្រង់លាតធំ ដៃចង្កូតស្ព័រ កៅអីស្ព័រ ឬកៅអី M Sport, និងរក្សាម៉ូដចាស់នៅលើ console កណ្ដាលដដែល។

BMW XM នឹងចូលក្នុងខ្សែសង្វាក់ផលិតកម្មនៅឆ្នាំ ២០២២ ខាងមុខ ព្រមទាំងចេញលក់លើទីផ្សារនៅឆ្នាំ ២០២៣ នេះហើយ រីឯតម្លៃវិញ BMW នៅមិនទាន់បង្ហើបនៅឡើយទេ។

ប្រភព៖ Car and Driver អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់