ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីពេលថ្មីៗនេះ នៅក្នុងសន្និសិទតាំងបង្ហាញផលិតផលអេឡិចត្រូនិចប្រចាំឆ្នាំ CES ២០២២ ក្នុងរដ្ឋ Las Vegas សហរដ្ឋអាមេរិកក្រុមហ៊ុនផលិតឡានល្បីឈ្មោះរបស់អាល្លឺម៉ង់ BMW បានបើកបង្ហាញគម្រូបច្ចេកវិទ្យាថ្មី របស់ខ្លួនមានឈ្មោះថា BMW Theatre ដែលជា concept កែប្រែផ្នែកខាងក្នុងឡានឲ្យមានលក្ខណៈដូចទៅ នឹងរោងកុនខ្នាតតូច។

តាមរយៈវីដេអូបានបង្ហាញឲ្យឃើញថា BMW បានបំពាក់អេក្រង់ទូរទស្សន៍ 8K ទំហំ ៣១អ៉ិញ ជាមួយប្រព័ន្ធសម្លេង ថ្មីគុណភាពខ្ពស់ អ៊ីនធឺណេតល្បឿនលឿន 5G និងបញ្ជាដោយប្រើមុខងារ My Theatre Mode អាចស៊ីរ៉េឲ្យអេក្រង់ឡើង ឬចុះបាន ព្រមទាំងមុខងារប្ដូរបរិយាកាសក្នុងឡានដូចជា sunblinds និង lighting សម្រាប់តម្រូវពន្លឺផ្នែកខាងក្នុងផ្ដល់ឲ្យអ្នកជិះកាន់តែមានផាសុខភាព និងអារម្មណ៍ដូចជានៅក្នុងរោងកុន ផ្ទាល់ខ្លួន។
លើសពីនេះទៅទៀត ក្រៅតែពីមុខងារ BMW Theatre Screen នេះ BMW នៅមានបច្ចេកវិទ្យា ផ្សេងៗទៀតដែលនឹងត្រូវបានភ្ជាប់មកជាមួយគ្នាដូចជា មុខងារ Motorway Assist, មុខងារបិទបើកទ្វារស្វ័យប្រវត្តិ ប្រព័ន្ធសម្លេង Bowers and Wilkins ជាដើម។

រូបភាព៖ ផ្នែកខាងក្នុងកាប៊ីនមុខឡាន BMW បំពាក់មុខងារ BMW Theatre ថ្មី
គួរបញ្ជាក់ផងដែរថា សម្រាប់ការដាក់បង្ហាញនេះ BMW មិនបានបង្ហើបឲ្យដឹងថាមុខងារនេះនឹងត្រូវបំពាក់ជាមួយនឹង BMW របស់ខ្លួនសេរីមួយណានោះទេ ដោយតួខ្លួនរថយន្ដទាំងមូលត្រូវបានបិទបាំងជិត បើកត្រឹមតែផ្នែកខាងក្នុង សម្រាប់ឲ្យទស្សនាប៉ុណ្ណោះ ប៉ុន្ដែបើយោងទៅតាមកិច្ចពិភាក្សាជាមួយនាយកប្រតិបត្តិផ្នែករចនារបស់ BMW លោក Adrian van Hooydonk បានឲ្យដឹងថាម៉ូដែលឡានដែល BMW គ្រោងនឹងចេញក្នុងពេលឆាប់ៗនេះ គឺមានតែ BMW 7 series ប៉ុណ្ណោះ ដូចនេះគេសន្និដ្ឋានថា មុខងារ BMW Theatre Screen នេះនឹងត្រូវបំពាក់លើ BMW G70 7 series មុនគេ។
អត្ថបទដោយ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់