👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
Bugatti ដែលត្រូវបានស្គាល់ថាជាម៉ាករថយន្ដប្រណិតស្ដង់ដារបារាំង ជាមួយនឹងតម្លៃកប់ពពក ថ្មីៗនេះ បានប្រកាសរករថយន្ដលំដាប់ Bugatti Chiron សេរីថ្មីរបស់ខ្លួន មកទទួលការត្រួតពិនិត្យ ឡើងវិញ ព្រោះសង្ស័យមានបញ្ហារលុងខ្ចៅ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
Bugatti បានបង្ហាញពីការព្រួយបារម្មណ៍របស់ខ្លួនលើរថយន្ដទំនើបមួយនេះ ដោយ បានជូនដំណឹង ដល់មន្ដ្រីសុវត្ថិភាពចរាចរណ៍ថា រថយន្ដម៉ាក Bugatti Chiron មួយគ្រឿង ត្រូវបានលក់ចេញដោយមានបញ្ហា រលុងវីសដែលតោងស៊ុមការពារផ្នែកខាងមុខ អាចបណ្ដាលឲ្យបាត់បង់របាំងការពារ បង្កឲ្យអត្រាគ្រោះថ្នាក់ ដល់អ្នកជិះខ្លាំងពេលជួបឧបត្តហេតុ ដូច្នេះហើយ ទើបក្រុមហ៊ុនប្រកាសអូសយករថយន្ដនេះ មកទទួលការត្រួតពិនិត្យ ឡើងវិញដោយឥតគិតថ្លៃ។

គួរឲ្យដឹងថាបញ្ហាស្រដៀងគ្នានេះក៏ធ្លាប់មានកើតឡើងជាមួយនឹងក្រុមហ៊ុនផលិតឡានលំដាប់ល្បីៗមួយចំនួនផ្សេងទៀតដូចជារថយន្ដ Aventador SVJ Roadster ២០២១ របស់ Lamborghini និងរថយន្ដផ្សេងទៀតរបស់ Jaguar, Land Rover និង Mercedes Benz ជាដើម។

បើតាមការឲ្យដឹងពីមន្ដ្រីស្ថាប័នសុវត្ថិភាពចរាចណ៍ផ្លូវគោកថា រថយន្ដ Bugatti Chiron នេះកាលពីឆ្នាំ ២០២១ ធ្លាប់មានបញ្ហាម្ដងរួចមកហើយ ទាក់ទងនឹងកង់ក្រោយ ដែលអាចបង្កគ្រោះថ្នាក់បន្ទាប់ពីបើកបានក្នុងចម្ងាយ ៤០ ២៣ គម ដូចនេះហើយ Bugatti បានហៅម្ចាស់ឡាន Bugatti ដែលបានលក់ចេញទាំង ៩គ្រឿង មកទទួល ការត្រួតពិនិត្យ និងប្ដូរកង់ក្រោយឲ្យរៀងរាល់ ៣០១៧ គមម្ដង ដោយឥតគិតថ្លៃផងដែរ។

គួរបញ្ចាក់ថា Bugatti Chiron សេរីថ្មីនេះមួយគ្រឿងមានតម្លៃដល់ទៅ ៣លានដុល្លារឯណោះ ហើយ Bugatti ចេញលក់ក្នុងមួយឆ្នាំប្រមាណ ៧០គ្រឿង និងគ្រោងផលិតត្រឹមតែ ៥០០ គ្រឿងប៉ុណ្ណោះ ដែលគិតមកដល់ឆ្នាំ ២០១៧ វាត្រូវបានលក់ចេញអស់ជាងពាក់កណ្ដាលទៅហើយ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី