👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពរថយន្ដ
………………………………………………………………………………….
កាលពីពេលថ្មីៗនេះ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហោះវីដេអូចំណេះដឹងថ្មីមួយ ស្ដីពីការប្រតិបត្តិច្បាប់ចរាចរណ៍ ៣ ប្រការ លើ ករណីយានយន្ដចង់បត់ស្ដាំ ពេលមានភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម យ៉ាងក្បោះក្បាយ ដើម្បីកុំឲ្យប្រជាពលរដ្ឋយល់ច្រឡំ បត់ខុស ត្រូវប៉ូលីសផាកពិន័យ។
តាមរយៈការបកស្រាយពីសំណាក់ ឯកឧត្ដម ព្រាប ចាន់វិបុល ទីប្រឹក្សាក្រសួង សាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា "ចំពោះភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម យានយន្តនៅខាងស្តាំដៃបង្អស់អាចបត់ស្តាំបាន" ក៏ប៉ុន្តែត្រូវឲ្យភ្លើងសញ្ញាប្ដូរទិសទៅខាងស្ដាំ (ស៊ីញ៉ូស្តាំ) យ៉ាងហោចណាស់ ២០ ម៉ែត្រ មុនដល់ចំណុចប្រសព្វ (មុនដល់ផ្លូវបត់) និងបើកបរប្រកាន់គន្លងខាងស្ដាំជាប់នឹងចិញ្ជើមផ្លូវ ព្រមទាំងអនុវត្តន៍តាម គោលការណ៍ ៣ ចំណុច ៖
ទីមួយ អ្នកបើកបរយានយន្ដមិនត្រូវបត់ស្ដាំកាត់មុខ យានយន្ដដែលមកពីទិសខាងឆ្វេង ហើយជិតដល់ចំណុចប្រសព្វ ឬដល់ចំណុចប្រសព្វនោះទេ ព្រោះវាអាចនាំឲ្យមានការរំខាន និងស្ទះចរាចរណ៍ ។
ទីពីរ ពេលភ្លើងសញ្ញាពណ៌ក្រហម អ្នកបើកបរយានយន្ដ ត្រូវឈប់នៅមុខគំនូសបន្ទាត់ឈប់ កាត់ទទឹងទ្រូងផ្លូវ ដើម្បីប្រាកដថា គ្មានយានយន្ដធ្វើចរាចរណ៍មកពីទិសខាងឆ្វេង ហើយករណីដែលគ្មានគំនូសបន្ទាត់ឈប់ ត្រូវឈប់នៅមុខផ្លូវប្រសព្វ។
ទីបី ករណីផ្លូវមិនទំនេរ ឬ មានយានយន្ដធ្វើចរាចរណ៍ពីទិសខាងឆ្វេងមមាញឹកច្រើន ដែលជិតមកដល់ ឬដល់ផ្លូវប្រសព្វ អ្នកបើកបរដែលចង់បត់ស្ដាំនោះ ត្រូវឈប់ហើយ ផ្ដល់អាទិភាពឲ្យយានយន្ដនោះទៅឲ្យផុតសិន ទើបអនុញ្ញាតឲ្យបត់ស្ដាំបានដោយប្រុងប្រយត្ន័។
គួររំឭកផងដែរថា រាជរដ្ឋាភិបាល តែងតែធ្វើការដាស់តឿន និងអំពាវនាវជារឿយៗ ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរគ្រប់រូប ឲ្យមានអធ្យាស្រ័យយោគយល់គ្នាទៅវិញទៅមក ក្នុងពេលបើកបរ និងព្យាយាមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ឲ្យស្របទៅតាម ពាក្យស្លោកថា ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
ទស្សនាវីដេអូបកស្រាយពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៖
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!