បញ្ហារង្គោះរង្គើ នៅ តែវ៉ាន់ អាចធ្វើឲ្យគាំងទីផ្សារបន្ទះឈីបពេញពិភពលោក

អ្នកទស្សនា
148
0/ AKlasseAuto Promotion
2022-08-Chip.jpg.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

បន្ទាប់ពីការកក្រើករឿងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទឹកដីកោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យស្ថានការណ៍រវាងអាមេរិក និងចិន កាន់តែក្ដៅគគុក ខណៈតៃវ៉ាន់ទទួលការគម្រោមកំហែង លើវិស័យពាណិជ្ជកម្មរបស់ខ្លួ​ន ដោយចាប់ផ្ដើមដាំក្បាលចុះមួយរំពេច ជាពិសេសេ ទីផ្សារផលិតបន្ទះឈីប ដែលជះឥទ្ធិពលដល់ប្រទេសផ្សេងៗជាដៃគូលក់ដូរទូទាំងពិភពលោក។

រូបភាព៖ ទីស្នាក់ការមជ្ឃមណ្ឌលផលិតបន្ទៈឈីបរបសតៃវ៉ាន់
រូបភាព៖ ទីស្នាក់ការមជ្ឃមណ្ឌលផលិតបន្ទៈឈីបរបសតៃវ៉ាន់

បើតាមការចុះផ្សាយពីសារព័ត៌មាន Interesting Engineering បានឲ្យដឹងថា Taiwan គឺជាទីផ្សារផ្គត់ផ្គង់ការផលិតគ្រឿងអេឡិចត្រូនិច និងបច្ចេកវិទ្យាធំជាងគេលើពិភពលោក ដែលក្ដោបក្ដាប់ជាង ៥០% នៃការផលិតវត្ថុធាតុដើមបន្ទៈឈីប ក្រោមឈ្មោះ Taiwan Semiconductor Manufacturing Co. (TSMC) ដោយក្រុមហ៊ុនល្បីៗដូចជា Apple Inc, Tesla Inc, Intel Corp, Qualcomm Inc ជាដើមសុទ្ធតែប្រើប្រាស់បន្ទៈឈីបមកពីតៃវ៉ាន់ ដូច្នេះហើយបានជាបញ្ហាការតានតឹងនៅក្នុងដែនកោះនេះចោទជាបញ្ហា រាំងស្ទះដំណើរការផលិតកម្មជុំវិញពិភពលោក ផ្ទួនពីលើបញ្ហាកូវីដ១៩ និងបញ្ហារុស្ស៊ី-អ៊ុយក្រែន ដែលមិនទាន់បានដោះស្រាយស្រួលបួលផង

រូបភាព៖ ការធ្វើដំណើររបស់លោកស្រី Nancy Pelosi មកទឹកដឹកោះតៃវ៉ាន់
រូបភាព៖ ការធ្វើដំណើររបស់លោកស្រី Nancy Pelosi មកទឹកដឹកោះតៃវ៉ាន់

ក្នុងនោះដែរ ឆ្លើយតបទៅនឹងបញ្ហានេះ មានប្រទេសមួយចំនួនចាប់ផ្ដើមអភិវឌ្ឍន៍ និងបង្កើនការផលិតគ្រឿងបន្ទះឈីបក្នុងស្រុក ដោយខ្លួនឯង ជាក់ស្ដែង ប្រទេសអ៊ឺរ៉ុប និង សហរដ្ឋអាមេរិក បានចាប់ផ្ដើមបង្កើនការផលិតគ្រឿងបន្ទៈឈីបអេឡិចត្រូនិច ក្នុងស្រុក ដោយខ្លួនឯង ខណៈដែលអាមេរិកបានចំណាយទឹកប្រាក់អស់ជាង ៥២ ពាន់លានដុល្លារមកហើយ លើការវិនិយោគនេះដើម្បីកាត់បន្ថយការពឹងផ្អែកលើបន្ទះឈីបដែល នាំចូលពីក្រៅប្រទេស និងដើម្បីការពារខ្លួនពីការរាំងស្ទះ សង្វាក់ផលិតកម្ម ដែលបណ្ដាលពីភាពចលាចលឥតព្រៀងទុកដូចករណីតៃវ៉ាន់នេះ ។ 

រូបភាព៖ Apple Store in Taiwan
រូបភាព៖ Apple Store in Taiwan

គួររំឭកថា ចិន ជាទីផ្សារពាណិជ្ជកម្មធំជាងគេ របស់តៃវ៉ាន់ ដែលគ្របដណ្ដប់ ៣៣% នៃចំណូលពាណិជ្ជកម្ម សរុបរបស់តៃវ៉ាន់ តែដោយសារតែបញ្ហាទស្សនកិច្ចនេះ ចិន បានកាត់បន្ថយការរកស៊ីមួយលើវិស័យមួយចំនួនពីតៃវ៉ាន់ ដូចជាការនាំចូលគ្រឿង ឧបភោគបរិភោគ គ្រឿងកសិកម្ម គ្រឿងយន្ដ ផ្សេងៗ ឆ្លងពីតៃវ៉ាន់ទៅចិនដើម្បីជាការដាស់តឿន នេះបើតាមការឲ្យដឹងពីសារព័ត័មាន CNN។  

អត្ថបទ៖ Andra  AdvanAuto

…………………………………………………

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More