👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ពីមួយឆ្នាំទៅមួយឆ្នាំម៉ូឌែល Toyota RAV4 គឺជារថយន្ត SUV ដែលលក់ដាច់បំផុតនៅលើទីផ្សារជាមួយម៉ូឌែលមួយនេះវាមានកេរ្តិ៍ឈ្មោះតាំងពីយូរណាស់មកហើយ។
ថ្មីៗនេះក្រុមហ៊ុន Toyota បានបញ្ចេញម៉ូឌែល RAV4 ស៊េរីឆ្នាំ ២០២៣ ហើយវាទំនង់ជាមានការអាប់ដេតមួយចំនួនទៀតផងដែរ ។
Toyota RAV4 ស៊េរីឆ្នាំ ២០២៣ បាននាំមកជាមួយកម្រិត Option ចំនួនប្រាំមួយមានដូចជា LE, XLE, XLE Premium, Adventure, TRD Off-Road និង Limited ហើយ Option នីមួយៗបំពាក់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ២.៥ លីត្រ អាចផលិតកម្លាំងបាន ២០៣ សេះ និងកម្លាំងរមួល ១៨៤ ផោនហ្វីត ដោយធ្វើការបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្ដិ ៨ វគ្គដែលវាដំណើរការដោយកង់ខាងមុខ និងដំណើរការដោយកង់ទាំងបួនដែលហៅថា (AWD) គឺមានសម្រាប់តែ Option TRD Off-road ប៉ុណ្ណោះ។ បើយោងតាមការប៉ាន់ស្មានកម្រិតស៊ីសាំង (EPA) ពី Toyota ផ្ទាល់បានបញ្ជាក់ថាម៉ូឌែល Rav4 នេះអាចរបើកបរចង្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៥ លីត្រសម្រាប់ផ្លូវក្នុងក្រុង និងសម្រាប់ផ្លូវហាយវេរវាអាចបើកបរចង្ងាយ ១០០ គីឡូមែត្រស៊ីសាំង ៦ លីត្រ។
អិតិថិជនក៏ផ្ដោតសំខាន់ទៅលើប្រព័ន្ធសុវត្តិភាពផងដែរ ដូចច្នោះហើយ Toyota RAV4 បានបំពាក់មកជាមួយកញ្ចប់សុវត្ដិភាព Toyota Safety Sense 2.0 ដែលរួមមានប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់សំបកកង់ប្រព័ន្ធការពារការប៉ះទង្កិចនៅពេលមានឧបស័គ្គនៅខាងមុខ និងជួយជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រងឡានចំកណ្តាលគន្លងផ្លូវ ប្រព័ន្ធគ្រប់គ្រង់ល្បឿនស្វ័យប្រវត្តិ (Full Speed Range Adaptive Cruise Control) ជាពិសេសវាបានបន្ថែមជាមួយមុខងារសុវត្ថិភាពការពារការប៉ះទង្គិចផ្លូវប្រសព្វ ជំនួយលើកការទប់ចង្កូតពេលមានអាសន្ន និងប្រព័ន្ធចាប់សញ្ញាចររាចរណ៍ជាដើម។
ជាមួយគ្នានេះដែរកាប៊ីនខាងក្នុងមានភាពទូលាយកៅអីទាំងអស់ស្រោបដោយកម្រាលពូកស្បែក ដែលកៅអីនីមួយៗមានមុខងារកម្តៅងាយស្រួលក្នុងការធ្វើដំណើររួមទាំងបំពាក់មកជាមួយអេក្រង់កំសាន្ដ Touch screen ទំហំ ១០ អ៊ីញ និងកុងទ័រវាស់ល្បឿនឌីជីថលទំហំ ១២.៣ អ៊ីញបំពាក់មកជាមួយប្រព័ន្ធ Speaker JBL ១៦ គ្រាប់ អាចភ្ជាប់ជាមួយ Apple CarPlay/Android Auto និងការសាកថ្មទូរស័ព្ទឥតខ្សែហើយវាក៏មានប្រព័ន្ធកាមេរ៉ាអាចមើលជុំវិញរថយន្ដ អមមកជាមួយដំបូលប្រភេទ Panoramic មើលទៅក្រៅបាន រួមទាំងដៃចង្កូតដែលមានកម្តៅហើយលក្ខណៈពិសេសថ្មីនោះវាបានបន្ថែមរន្ធ HDMI និងរន្ធ USB-C ទៀតផង។ គួរបញ្ជាក់ផងដែរថាទាក់ទងជាមួយព័ត៌មានតម្លៃនៃម៉ូឌែល RAV4 ស៊េរីឆ្នាំ ២០២៣ ក្រុមហ៊ុន Toyota នៅប្រទេសជប៉ុននឹងត្រូវបានបង្ហាញនៅចន្លោះខែសីហា និងខែកញ្ញា ឆ្នាំ ២០២២ នេះ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
បញ្ជុះតម្លៃរហូតដល់ ៥០០០$ ក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ ម៉ូដែល JETOUR TRAVELLER T2 ២០២៥
កាន់ 2ម៉ឺនជាងអាចមើលឡាន Pick Up ស៊េរីឆ្នាំ2022 របស់ Ford ត្រកូល Ranger មួយនេះបាន
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
បញ្ជុះតម្លៃរហូតដល់ ៥០០០$ ក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ ម៉ូដែល JETOUR TRAVELLER T2 ២០២៥
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
Suzuki ផលិត Jimny Mata ត្រឹម 150គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអ៉ីតាលី ជាមួយលក្ខណៈពិសេសប្លែកពី Jimny ធម្មតា
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ