ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីពេលថ្មីៗនេះ ស្ថិតិចងក្រងដោយអគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ប្រទេសថៃនៅតែបន្ត កាន់កាប់ចំណែកដ៏ធំនៃការនាំចូលរថយន្តរបស់វៀតណាមប្រចាំឆ្នាំ ២០២១ កន្លងទៅនេះ។
បើទោះបីជាពិភពលោកកំពុងជួបប្រទះនូវវិបត្តិជំងឺរាតត្បាត ដែលប៉ះពាល់ដល់ទីផ្សាររថយន្តក្នុងស្រុកក្តី ក៏ចំនួនរថយន្តដែលផលិតរួចរាល់ទាំងមូល (CBU) របស់ប្រទេសថៃ នាំចេញទៅប្រទេសវៀតណាមនៅតែ ស្ថិតក្នុងកម្រិតខ្ពស់ដដែល ដោយតួលេខខ្ពស់ជាងឆ្នាំ ២០២០ ដល់ទៅ ១.៥ ដងឯណោះ។
យោងតាមសារព័ត៌មាន VOV បានអោយដឹងថាចំនួនរថយន្តដែលបាននាំចូលវៀតណាមក្នុងឆ្នាំ២០២១ កើនឡើងរហូត ដល់ចំនួន ១៦០,០៣៥ គ្រឿង មានតម្លៃ ៣.៦៦ ពាន់លានដុល្លារអាមេរិក។ ខណៈប្រទេសវៀតណាម បាននាំចូលរថយន្តចំនួន ៨០,៩០៣ គ្រឿងពីប្រទេសថៃ ដែលមានតម្លៃសរុបចំនួន ១.៥ ពាន់លានដុល្លារអាមេរិក ស្មើនឹងពាក់កណ្តាលនៃការនាំចូលរថយន្តសរុបរបស់ខ្លួន។
ដោយឡែក ប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងរថយន្តចំនួន ៤៤,២៥០គ្រឿង ដែលមានតម្លៃ ៥៥៩,៥លានដុល្លារអាមេរិក ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅប្រទេសចិន រួមមានរថយន្តចំនួន ២២,៧៥៣គ្រឿង ដែលមានតម្លៃ ៨៧៣លានដុល្លារអាមេរិក ដែលបាននាំរថយន្តចូលវៀតណាម។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃ ឥណ្ឌូនេស៊ី និងចិនតំណាងឱ្យអ្នកផ្គត់ផ្គង់កំពូលទាំងបីនៃទីផ្សារឡាននាំចូលធំបំផុត នៅក្នុងទីផ្សារវៀតណាម ដែលមានរថយន្តចំនួន ១៤៧,៩០៦ គ្រឿង ស្មើនឹង ៩២.៤% នៃចំនួនរថយន្តនាំចូលសរុប ចំណែក ៧,៦% ទៀតគឺនាំចូលពីបណ្តាប្រទេសផ្សេងៗទៀត។
ដកស្រង់អត្ថបទដោយ៖ ម៉ីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់