តាមរយៈសន្និសីទ តាំងបង្ហាញរថយន្ដអគ្គិសនីទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនផលិតឡានជប៉ុន Toyota កាលពីពលថ្មីៗនេះ Toyota បានបើកបង្ហាញមុខនូវគម្រូរថយន្ដអគ្គិសនីសុទ្ធរបស់ខ្លួនទាំង ៣០ម៉ូដែល ព្រមជាមួយនឹងការសន្យាថានឹងបញ្ចេញមុខម៉ូដែលទាំងអស់នៅលើទីផ្សារត្រឹមឆ្នាំ ២០៣០។

រូបភាព៖ គម្រូឡានអគ្គិសនី Toyota ត្រៀមចេញក្នុងឆ្នាំ ២០៣០ (Source: Just Auto)
ស្របពេលជាមួយគ្នានោះដែរ Toyota បាននាំយកភាពភ្ញាក់ផ្អើលមួយនៅចុងកម្មវិធីដោយបង្ហាញមុខ គម្រូរថយន្ថមួយទៀតរបស់ Lexus ដែលមានលក្ខណៈជាឡានស្ព័រ ប្រើប្រាស់អគ្គិសនី នោះគឺ Lexus Electrified Sport Concept ដែលយកគម្រូរចនាមកពីឡាន Lexus supercar សេរីមុនដែលមានឈ្មោះថា LFA។
រីឯរូបរាងរបស់វាវិញមានលក្ខណៈជា hypercar បណ្ដោយខ្លួនទ្រវែង នឹងការរចនាមើលទៅស្រដៀងនឹង Audi E-Tron GT។

សម្រាប់ព័ត៌មានលម្អិតផ្សេងៗ និងរូបរាងផ្នែកខាងក្នុងរបស់ឡានអគ្គិសនីស្ព័រ Lexus នេះ Toyota និង Lexus សុំរក្សាជាការសម្ងាត់សិន មិនទាន់បង្ហាញនៅឡើយទេ ប៉ុន្ដែ Toyota ក៏បានបង្ហើបពីសមត្ថភាពខ្លះរបស់វាផងដែរ ដោយវានឹងត្រូវបំពាក់ជាមួយអាគុយ solid-state-battery, អាចជាន់បានល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើពេលត្រឹមតែ ២វិនាទី ជាមួយការព្យាករណ៍ចម្ងាយធ្វើដំណើរបាន ៤៣៥ ម៉ាលយ៍ ឬ ៧០០ គីឡូម៉ែត្រ រាល់ពេលសាកពេញម្ដងៗ។

ប្រភព៖ Motor 1 អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី