កាលពីពេលថ្មីៗនេះ ក្រុមហ៊ុម Ford បានបើកសម្ភោធស្វាគមន៍ជាផ្លូវការនៅសមិទ្ធិផលថ្មីក្នុងស្រុក ដែលកន្លងមករថយន្ដរបស់ខ្លួនធ្លាប់តែនាំចូលពីខាងក្រៅមកលក់នៅទីផ្សារស្រុកខ្មែរ។ ប៉ុន្ដែពេលនេះ Ford បានឈរជើងនឹង នឹងបានបោះជំហ៊ានមួយទៀតគឺ ផលិតរថយន្ដរបស់ខ្លួននៅលើ ទឹកដីកម្ពុជា ដោយប្រជាជនកម្ពុជា ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិផងដែរ។
មិនត្រឹមតែកាត់បន្ថយតម្លៃនៃរថយន្ដនីមួយៗធូរថ្លៃជាងមុននោះទេ ប៉ុន្ដែបានជួយសម្រួលដល់ផ្នែកសេដ្ខកិច្ចកម្ពុជា បង្កើនការងារក្នុងស្រុកដល់ប្រជាជនកម្ពុជា ហើយក៏ជាមុខមាត់ នឹងជាសមិទ្ធិផលថ្មីមួយរបស់កម្ពុជាផងដែរ។
ហើយរថយន្ដដែល Ford បានផលិតដោយដៃប្រជាជនកម្ពុជា លើទឹកដីកម្ពុជា មានដូចជា៖ Ford Ranger XL, XLT, Wildtrak, Everest នឹង Territory ។
បើនិយាយដល់រថយន្ដ Ford ស្រុកខ្មែរតែងនឹកដល់រថយន្ដ Pick Up មុនគេតែម្ដងពិសេសគឺត្រកូល Ranger ។ ហើយសម្រាប់ Ranger ឆ្នាំ២០២៥ នេះផងដែរ កំពុងទទួលបានការចាប់អារម្មណ៌ជាមួយតារាងតម្លៃថ្មី ថាតើផលិតផលក្នុងស្រុកខ្មែរបែបនេះ តម្លៃវិញយ៉ាងណាដែរ? ធូរថ្លៃជាងមុនដែរឬអត់?
ជាការពិតណាស់ Ford បានលក់ធូរថ្លៃជាងមុនច្រើនគួរសម បើធៀបនឹងពពួកស៊េរីឆ្នាំ ២០២៤ សម្រាប់ត្រកូល Ranger 2025 ដូចជា៖
Ranger Wildtrak 2025 តម្លៃ ៥៣,៩០០ដុល្លារ (2024 តម្លៃ ៥៥,៩០០ដុល្លារ) ធូរជាងមុន ២,០០០ដុល្លារ។
Ranger XLT 2025 តម្លៃ ៤៤,៩០០ដុល្លារ (2024 តម្លៃ ៤៦,៥០០ដុល្លារ) ធូរជាងមុន ១,៦០០ដុល្លារ។
Ranger XL 2025 តម្លៃ ៣៧,៩០០ដុល្លារ (2024 តម្លៃ ៣៩,៩០០ដុល្លារ) ធូរថ្លៃជាងមុន ២,០០០ដុល្លារ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ តម្លៃថ្មីរបស់ Ford Ranger 2025 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
មកដឹងចំណុចពិសេសរបស់ Prius 2010 Option 5 ដែលមើលទៅស្ព័រជាង Option ធម្មតា តម្លៃក៏ខ្ពស់គួរសមដែរ
គិតមិចដែរ! ពេលនេះ Kia Picanto 2025 ខ្លាញ់គោប្រកាសបញ្ចុះតម្លៃខ្ទង់ 2500ដុល្លារ ធូរថ្លៃមិនធ្លាប់មាន ល្មមពិចារណាហើយ
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
គិតមិចដែរ! ពេលនេះ Kia Picanto 2025 ខ្លាញ់គោប្រកាសបញ្ចុះតម្លៃខ្ទង់ 2500ដុល្លារ ធូរថ្លៃមិនធ្លាប់មាន ល្មមពិចារណាហើយ
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់