នៅក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំងឆ្នាំ២០២៦ដែលជាកម្មវិធីបង្ហាញរថយន្តខ្នាតធំជាងគេនៅលើពិភពលោក ក៏មានវត្តមានក្រុមហ៊ុន IM Motors ដែលបានតាំងបង្ហាញជាផ្លូវការនូវរថយន្ត SUV លំដាប់កំពូលចុងក្រោយបង្អស់របស់ខ្លួន និងបានតាំងបង្ហាញវត្តមានរថយន្ត IM LS8 ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកំពូលរថយន្តទំនើបបំផុតដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ។
រថយន្ត IM LS8 គឺជានិមិត្តសញ្ញានៃការបោះជំហានឆ្ពោះទៅមុខលើបច្ចេកវិទ្យាទំនើបដ៏ឆ្លាតវៃ។ ខណៈដែលក្រុមហ៊ុន IM Motors បន្តផ្សព្វផ្សាយយ៉ាងខ្លាំងលើបច្ចេកវិទ្យារថយន្តអគ្គិសនីប្រភេទសាំងលាយអគ្គិសនីពង្រីកចម្ងាយបើកបរ Extended Range Electric Vehicle (EREV)។ បច្ចេកវិទ្យានេះគឺរួមបញ្ចូលគ្នានូវដំណើរការបើកបរដោយប្រើថាមពលអគ្គិសនីជាមួយនឹងសមត្ថភាពបន្ថែមថាមពលឱ្យបើកបរបានរយៈចម្ងាយកាន់តែឆ្ងាយ ព្រមទាំងបង្កើតនូវលទ្ធភាពនៃការបើកបរពីថាមពល Hybrid ដោយផ្តល់រយៈចម្ងាយបើកបរសរុបរហូតដល់ 1,600Km និងអាចរក្សាបាននូវប្រសិទ្ធភាពនៃការស៊ីប្រេងឥន្ធនៈទាបបំផុតត្រឹមតែ 2.4L/100Km ។
មិនតែប៉ុណ្ណោះ រថយន្ត IM LS8 ទាំងអស់ក៏នឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយដែល IM ហៅថា “Stellar” ដែលជាប្រព័ន្ធ Super Extended Range System។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យានេះក៏បានបំពាក់នៅលើរថយន្ត IM ម៉ូឌែល LS6 និង LS9 ហើយ LS8 នឹងក្លាយជាម៉ូដែលទីបីដែលដំណើរការដោយប្រព័ន្ធ EREV នេះ ដោយរួមបញ្ចូលគ្នានូវកម្លាំង 800V ជាមួយនឹងម៉ាស៊ីន 1.5L តួបូ (Turbocharged) ចំនួន 4 ស៊ីឡាំង។
ចំណែក លក្ខណៈពិសេសដ៏លេចធ្លោខ្លាំងរបស់រថយន្ត IM LS8 គឺបច្ចេកវិទ្យាដ៏ឆ្លាតវៃរបស់វា។ ជាមួយនឹងសមត្ថភាពដ៏វៃឆ្លាតនៃបច្ចេកវិទ្យាដ៏ទំនើបដែលអាចឱ្យរថយន្តបត់បានជារង្វង់ 180ដឺក្រេ (180-degree Turning Circle) រួមជាមួយមុខងារចតរថយន្តដោយស្វ័យប្រវត្តិយ៉ាងឆ្លាតវៃ (Auto-Parking) និងមុខងារថយក្រោយដោយស្វ័យប្រវត្តិ (Auto-reverse) ដែលធ្វើឱ្យរថយន្ត IM LS8 ផ្តល់នូវភាពងាយស្រួលមិនអាចប្រៀបផ្ទឹមបាន ហើយជាពិសេសគឺពេលចូលចតនៅកន្លែងចង្អៀត និងបង្កើននូវការគ្រប់គ្រងយ៉ាងសុវត្ថិភាព។
ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំងឆ្នាំ២០២៦នេះ, លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន និង លោក អ៊ុំ គីម នាយកផ្នែកលក់របស់ក្រុមហ៊ុន TF Motors ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខរថយន្ត IM Motors នៅកម្ពុជា ក៏ត្រូវបានអញ្ជើញឱ្យចូលរួមដើម្បីទទួលយកបទពិសោធន៍បើកបររថយន្ត IM LS8 នៅលើផ្លូវល្បឿនលឿនជាមួយអ្នកជំនាញដើម្បីបង្ហាញពីសមត្ថភាពរថយន្ត។ រថយន្តនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង អំពីសមត្ថភាពការបើកបរល្បឿនលឿនលើផ្លូវកោងជាមួយមុខងារជំនួយនិងគ្រប់គ្រងការទប់លំនឹងរថយន្តបានល្អ សូម្បីតែក្នុងល្បឿនលឿនក៏ដោយ។ វាសម្រេចបានល្បឿនដ៏អស្ចារ្យរហូតដល់ 214Km/h ដោយបើកបរឆ្លងកាត់ផ្លូវកោង ដែលបង្ហាញពីវិស្វកម្មបច្ចេកទេសដ៏ល្អឥតខ្ចោះ ព្រមទាំងផ្គត់ផ្គង់ថាមពលបើកបរបានល្អនិងរលូន។ ជាមួយវត្តមានផ្លូវការនៃរថយន្ត IM នៅប្រទេសកម្ពុជានាពេលខាងមុខ គឺជារឿងដែលអស្ចារ្យ និងមានការរំពឹងទុកយ៉ាងខ្លាំងថាមានទីផ្សារល្អសម្រាប់វិស័យរថយន្តប្រណិតនៅកម្ពុជា។
ដោយមានការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបចុងក្រោយដំណើរការដោយប្រព័ន្ធ EREV ដ៏ទំនើប មានសមត្ថភាពខ្ពស់ក្នុងការបើកបររយៈចម្ងាយឆ្ងាយដ៏គួរឱ្យចាប់អារម្មណ៏ និងមានលក្ខណៈពិសេសនៃការបើកបរកាន់តែឆ្លាតវៃកម្រិតខ្ពស់ ដែលជាការបង្ហាញអំពីការត្រៀមខ្លួនរបស់រថយន្ត IM LS8 ក្នុងការកំណត់ស្តង់ដារថ្មីនៅក្នុងវិស័យរថយន្ត SUV លំដាប់ខ្ពស់ប្រភេទ Luxury Car ដែលរួមបញ្ចូលគ្នានូវដំណើរការបើកបរដ៏មានថាមពល និង បំពាក់ដោយមុខងារវៃឆ្លាតជាច្រើន ដើម្បីឆ្ពោះទៅមុខក្លាយជាម៉ូដែលរថយន្តដែលមានភាពច្នៃប្រឌិតខ្ពស់ និងតំណាងឱ្យទិសដៅនៃរថយន្តបែបអនាគត។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន IM Motors ក៏បានកំពុងបន្តជំរុញលើបច្ចេកវិទ្យាដែលមានភាពច្នៃប្រឌិតខ្ពស់ ដែលមានរថយន្ត IM LS8 ឈរជាសក្ខីភាពដ៏រឹងមាំចំពោះចក្ខុវិស័យរបស់ម៉ាកយីហោ IM អំពីការអភិវឌ្ឍយានយន្តដ៏ឆ្លាតវៃជាងមុន មានប្រសិទ្ធភាពជាងមុន និងមានដំណើរការបើកបរកាន់តែល្អ។
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ