Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ

អ្នកទស្សនា
36
0/ AKlasseAuto Promotion
Toyota_hilux_Travo_Master_KV_2026_2.png

បន្ទាប់ពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហើបការមកដល់នៃរថយន្តភីកអាប់ជំនាន់ថ្មីត្រកូល HILUX ទីបំផុត វត្តមានបានបង្ហាញផ្លូវការនៅកម្ពុជាហើយ! គឺ រថយន្តម៉ូឌែល THE NEW HILUX TRAVO ដែលទើបធ្វើការសម្ពោធកាលពីល្ងាចថ្ងៃទី ០២ ខែ​ កក្កដា ឆ្នាំ ២០២៦ នៅឯមជ្ឃមណ្ឌលសន្និបាតអូស៊ីអាយស៊ី រាជធានីភ្នំពេញ។ ការមកដល់របស់ THE NEW HILUX TRAVO មិនត្រឹមតែជាមុខមាត់នៃម៉ូឌែលថ្មីប៉ុណ្ណោះទេ តែជារថយន្តភីកអាប់ជំនាន់ថ្មី ដែលទទួលបានការជឿទុកចិត្តពីប្រជាជនទូទាំងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។

Norote_Media dsc_1352.jpg

ពិតណាស់! រថយន្ត THE NEW HILUX TRAVO បានបើកទំព័រសករាជថ្មី ជារថយន្តជំនាន់ទី ៩ នៃត្រកូលរថយន្ត HILUX ដែលទទួលបានការគំាទ្រជាសកល ពោល តាំងការចាប់ផ្តើមដំបូងជំនាន់ទីមួយនៅឆ្នាំ ១៩៦៨ ហើយរថយន្តនេះ ក៏ស្ថិតនៅក្នុងគម្រោងរថយន្តពហុបំណងអន្តរជាតិច្នៃប្រឌិតថ្មី (Innovative International Multi-purpose Vehicle ឬ IMV) ផងដែរ។

ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍សម្ពោធ រថយន្ត THE NEW HILUX TRAVO លោក Hori-San អគ្គនាយករងប្រតិបត្តិជាន់ខ្ពស់ នៃក្រុមហ៊ុន តូយ៉ូតា ម៉ូទ័រ អាស៊ី បានលើកឡើងថា៖ «ចំណោមរថយន្តក្នុងគម្រោងរថយន្តពហុបំណងអន្តរជាតិច្នៃប្រឌិតថ្មី (IMV) រថយន្តមួយដែលឈរឈ្មោះមានកិត្តិនាមល្បីល្បាញ នោះគឺ HILUX។ រយៈពេលជាងប្រាំទសវត្សរ៍មកនេះ រថយន្ត HILUX បានកសាងទំនុកចិត្ត ដែលមិនអាចប្រៀបផ្ទឹមបានទូទាំងពិភពលោក។ ចំពោះអតិថិជនរាប់លាននាក់ HILUX មិនគ្រាន់តែជារថយន្តភីកអាប់ប៉ុណ្ណោះទេ វាគឺជាដៃគូសម្រាប់ការងារ ជាដៃគូសម្រាប់គ្រួសារ និង ជាដៃគូសម្រាប់ជីវិត។»

Norote_Media dsc_0748.jpg

លោក Hori-San បានបន្ថែមទៀតថា៖ «រថយន្ត THE NEW HILUX TRAVO នាំមកនូវស្តង់ដាសកល ប៉ុន្តែវាត្រូវបានបំផុសគំនិតយ៉ាងជ្រាលជ្រៅដោយផ្អែកទៅតាមតម្រូវការរបស់កម្ពុជា។ វានាំមកជាមួយសមត្ថភាពខ្លាំង ផាសុកភាព និង នវានុវត្តន៍ ជាមួយនឹងគោលបំណងប្រើប្រាស់ជាក់ស្តែង។ រថយន្តនេះ ត្រូវបានធ្វើឡើងសម្រាប់អ្នកដែលយកចិត្តទុកដាក់ចំពោះគ្រួសារ អ្នកដែលពង្រីកអាជីវកម្ម និង អ្នកដែលជឿថាថ្ងៃស្អែកនឹងអស្ចារ្យជាងថ្ងៃនេះ។»

ការសម្ពោធរថយន្តជំនាន់ថ្មី THE NEW HILUX TRAVO​ ក្នុងឆ្នាំ ២០២៦ នេះ បានមកដល់ទន្ទឹមគ្នានឹង ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ឈានដល់ខួបអនុស្សាវរីយ៍ «៣៣ ឆ្នាំនៃការរួមដំណើរជាមួយកម្ពុជា និង ការឈានជើងចូលក្នុងសករាជថ្មី» ខណៈដែលក្រុមហ៊ុនបានឈរជើងយ៉ាងរឹងមាំនៅទីផ្សារកម្ពុជា  ក្នុងការការផ្ដល់ជូននូវរថយន្ដ ដែលមានគុណភាពខ្ពស់ រួមទាំងសេវាកម្មថែទាំប្រកបដោយទំនុកចិត្ត។

Norote_Media dsc_1031.jpg

ក្នុងឱកាសនេះដែរ លោក ខេនសុកេ ស៊ឺជីយ៉ាក់ (KENSUKE TSUCHIYA) អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានលើកឡើងនៅក្នុងកម្មវិធីថា៖ «ថ្ងៃនេះ យើងមិនត្រឹមតែណែនាំនូវរថយន្តថ្មី តែយើងក៏កំពុងបើកជំពូកថ្មីមួយទៀត នៅក្នុងដំណើរវែងឆ្ងាយរវាងក្រុមហ៊ុន Toyota រថយន្ត HILUX និង​ ប្រទេសកម្ពុជា។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានចាប់ផ្តើមនៅកម្ពុជាក្នុងឆ្នាំ ១៩៩៣។ រយៈពេល ៣៣ ឆ្នាំមកនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ទាំងហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ ទីក្រុង និង ខេត្តនានាបានពង្រីក រួមទាំងអាជីវកម្មរីកចម្រើនយ៉ាងរហ័ស។ ការឆ្ពោះទៅមុខពីមួយជំនាន់ទៅមួយជំនាន់ប្រកបដោយទំនុកចិត្ត និង មហិច្ឆតានេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏បានបន្តរីកចម្រើនព្រមគ្នាជាមួយប្រទេសកម្ពុជាផងដែរ។»

Norote_Media dsc_0942.jpg

លោក ខេនសុកេ ស៊ឺជីយ៉ាក់ បានរម្លឹកទៀតថា៖ «កាលពីខែមុន ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសពីការចាប់ផ្តើមនៃយុគសម័យថ្មីមួយ ព្រមដោយការប្តេជ្ញាសំខាន់ៗចំនួន ៤។ ទី១) ផ្តល់នូវជម្រើសឡានកាន់តែទូលំទូលាយទៅតាមរបៀបរស់នៅ និង តម្រូវការខុសៗគ្នារបស់អតិថិជន, ទី២) ណែនាំរថយន្តម៉ូដែលថ្មីជាច្រើនក្នុងរយៈពេលបីឆ្នាំ,​ ទី ៣) ធ្វើឱ្យរថយន្ត Toyota មានការប្រើប្រាស់កាន់តែច្រើនពីសំណាក់ប្រជាជនកម្ពុជា, និង​ ទី ៤) ជួយដោះស្រាយបច្ចេកវិទ្យាផ្សេងៗ ដើម្បីឆ្ពោះទៅកាន់អនាគតនៃការបើកបរប្រកបដោយនិរន្តរភាព។ ហើយទីបំផុត ថ្ងៃនេះ! យើងបានចាប់ផ្តើមប្រែក្លាយការប្តេជ្ញាទាំងនេះឱ្យទៅជាការពិត។ យើងចាប់ផ្តើមជាមួយរថយន្តមួយ ដែលត្រូវបានជឿជាក់បំផុត និង មានសារសំខាន់បំផុនៅក្នុងប្រវត្តិសាស្ត្រ Toyota នោះគឺ រថយន្ត Toyota Hilux ជារថយន្តមួយ ដែលមានទំនាក់ទំនងយ៉ាងពិសេសជាមួយប្រជាជនកម្ពុជា។»

Norote_Media dsc_0980.jpg

ច្រើនឆ្នាំមកនេះ រថយន្ត HILUX បានក្លាយជាដៃគូដ៏សកម្មជាមួយអតិថិជនប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។ ជាមួយសមត្ថភាពខ្លាំង រឹងមាំ ធន់គ្រប់ឧបសគ្គ រថយន្ត HILUX បានជួយយ៉ាងនៅក្នុងជីវិតប្រចាំថ្ងៃ។ តួយ៉ាង លោក ខេនសុកេ ស៊ឺជីយ៉ាក់ បាននិយាយដែរថា៖ «អស់រយៈពេលជាច្រើនឆ្នាំ រថយន្ត Hilux បានជួយដល់អតិថិជនកម្ពុជាយ៉ាងច្រើននៅទូទាំងប្រទេស។ វាជួយដល់កសិករក្នុងការនាំយកផលិតផលទៅកាន់ទីផ្សារ, ជួយដល់ម្ចាស់អាជីវកម្មក្នុងការពង្រីកការដំណើរការ, ជួយដល់វិស្វករ ក្រុមសំណង់ និង អង្គការ ដែលធ្វើការនៅក្នុងសហគមន៍ផ្សេងៗគ្នា ហើយក៏ជួយដល់គ្រួសារក្នុងការធ្វើដំណើររវាងទីក្រុងភ្នំពេញ និង បណ្តាខេត្តនានា។ សម្រាប់អតិថិជនជាច្រើន រថយន្ត HILUX លើសពីការដឹកជញ្ជូនរបស់ប្រជាជនកម្ពុជា វាជាផ្នែកនៃការងារ វឌ្ឍនភាព និង ដំណើរជីវិតរបស់ពួកគេ។ ចរិតលក្ខណៈរបស់រថយន្ត Hilux ក៏ឆ្លុះបញ្ចាំងពីស្មារតីកម្ពុជា៖ ខ្លាំង សកម្ម ធន់ និង តែងតែឆ្ពោះទៅមុខ។ នេះហើយជាមូលហេតុដែលរថយន្ត Hilux ជាប់ចំណាត់ថ្នាក់ដ៏ពិសេសនៅក្នុងទីផ្សារកម្ពុជា ​និង ក្នុងបេះដូងអតិថិជនជាច្រើន។»

Norote_Media dsc_6986.jpg

ជាមោកភាពមួយសម្រាប់កម្ពុជាផងនោះ រថយន្តជំនាន់ថ្មី THE NEW HILUX TRAVO ត្រូវបានបង្គុំ និង ដំឡើងដោយវិស្វករកម្ពុជាទំាងស្រុង។ នេះសបញ្ជាក់ឱ្យឃើញថា ប្រជាជនកម្ពុជាមានសមត្ថភាពអាចបង្គុំ និង ដំឡើងរថយន្ត ដែលបំពេញតាមស្តង់ដាសកលរបស់ក្រុមហ៊ុន Toyota។

រីករាយនឹងចំណុចនេះ លោកអគ្គនាយក ខេនសុកេ ស៊ឺជីយ៉ាក់ បានចង្អុលបង្ហាញដែរថា៖ «នៅពេលយើងចាប់ផ្តើមរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា Toyota Tsusho Manufacturing Cambodia នៅកម្ពុជាក្នុងឆ្នាំ ២០២៤ ដំបូងមានអ្នកជំនាញជនជាតិជប៉ុនប្រមាណ ២០ នាក់ បានមកធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារខ្មែរ ដោយបានកសាងមូលដ្ឋានផលិត និង ណែនាំស្តង់ដា Toyota។ ប៉ុន្តែលើកនេះ ជាមួយការផ្លាស់ប្តូរម៉ូឌែលរថយន្តទៅជា THE NEW HILUX TRAVO ស្ថានភាពមានភាពខុសគ្នាឆ្ងាយ ដោយអ្នកជំនាញជនជាតិជប៉ុនជួយលើគម្រោង មានតែពីរទៅបីនាក់ប៉ុណ្ណោះ។ ការផ្លាស់ប្តូរម៉ូឌែលរថយន្តភាគច្រើន ត្រូវបានដឹកនាំដោយវិស្វករខ្មែរ និង ក្រុមការងារខ្មែរ។ នេះមិនគ្រាន់តែជាសមិទ្ធផលបច្ចេកទេសនោះទេ វាជាសញ្ញានៃការរីកចម្រើន។ វាបង្ហាញថា ឥលូវប្រជាជនកម្ពុជាអាចមានសមត្ថភាពដំឡើងរថយន្ត ដែលស្របតាមស្តង់ដាសកលរបស់ក្រុមហ៊ុន Toyota។»

Norote_Media dsc_7248.jpg

រថយន្ត THE NEW HILUX TRAVO ត្រូវបានរចនាឡើងដើម្បីជំរុញកម្ពុជាឱ្យឆ្ពោះទៅមុខតាមរយៈការងារ ជីវិតប្រចាំថ្ងៃ និង រាល់ដំណើរថ្មីជានិច្ច។ បើតាមយុទ្ធសា្តស្រ្តទីផ្សារនៃរថយន្តនេះ លោក Keo Wathenac អគ្គនាយកក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានឱ្យដឹងថា៖ «យុទ្ធសាស្ត្ររបស់យើងត្រូវបានបង្កើតឡើងដោយផ្អែកលើការប្តេជ្ញាចិត្តចំនួន ៤ គឺ ផលិតផលត្រឹមត្រូវសម្រាប់អតិថិជនផ្សេងៗគ្នា, មានតម្លៃរយៈពេលវែង, ងាយស្រួលចូលទីផ្សារកម្ពុជា និង ការគាំទ្រដែលអាចទុកចិត្តបានតាមរយៈភាពជាម្ចាស់។ អត្តសញ្ញាណរបស់រថយន្ត Toyota គឺ គុណភាព ប្រើប្រាស់បានយូរ និង ភាពជឿជាក់ ដែលវាជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃរថយន្ត HILUX និង ជាហេតុផលតជំនាន់នៃអតិថិជន ដែលពឹងផ្អែកទៅលើវានៅក្នុងលក្ខខណ្ឌដ៏តឹងរ៉ឹងជុំវិញពិភពលោក។ ជាមួយរថយន្តម៉ូឌែល THE NEW HILUX TRAVO ជំនាន់ទី ៩ នេះ វាធ្វើឡើងដើម្បីភាពងាយស្រួលសម្រាប់តម្រូវការអតិថិជនខុសៗគ្នា ខណៈរក្សាបាននូវតម្លៃដែលគួរឱ្យទុកចិត្ត ដែលក្រុមហ៊ុន Toyota ផ្តល់ជូនក្នុងរយៈពេលជាច្រើនឆ្នាំ។ អតិថិជននឹងទទួលបានរថយន្តលើសពីភាពខ្លាំង និង ជាភីកអាប់ទំនើប ពួកគេទទួលបានរថយន្ត Toyota ដែលសុវត្ថិភាព សេវាកម្មជំនាញ បណ្តុះបណ្តាលផ្នែកបច្ចេកទេស គ្រឿងបន្លាស់ពិតប្រាកដ និង ទំនុកចិត្តលើតម្លៃនៃការដាក់លក់វិញ។ នេះហើយជាហេតុផល ដែលយើងជឿជាក់ថា រថយន្ត THE NEW HILUX TRAVO មិនត្រឹមតែជាការទិញ តែជាការវិនិយោគរយៈពេលវែងដ៏ឆ្លាតវៃ អាចទុកចិត្តបាន និង មានតម្លៃ។»

ការសម្ពោធរថយន្តភីកអាប់ THE NEW HILUX TRAVO បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅទីផ្សារកម្ពុជា ជាពិសេស វាបានផ្លាស់ប្តូររូបរាងទាំងស្រុង ដោយការរចនាខាងក្រៅ និង ខាងក្នុងមានលក្ខណៈប្រណីត ទំនើបខ្លាំង ប្រកបដោយផាសុកភាព។ រថយន្ត HILUX ជំនាន់ទី ៩ នេះ បានរចនាផ្តល់នូវជម្រើស ៣ ប្រភេទ គឺ HILUX TRAVO RALLY, HILUX TRAVO V-EDITION និង L-EDITION ដែលបង្កើតឡើងដោយផ្អែកលើស្តង់ដា គុណភាព ភាពធន់ និង ភាពជឿជាក់ ជាមួយម៉ាស៊ីនដ៏មានថាមពល បច្ចេកវិទ្យាឆ្លាតវៃទំនើប និង ប្រព័ន្ធសុវត្ថិភាពខ្ពស់ និង ទំនុកចិត្តពេញលេញក្នុងគ្រប់ស្ថានភាពផ្លូវ។​ រថយន្ត THE NEW HILUX TRAVO ជាដៃគូដ៏អស្ចារ្យជាមួយភាពធន់រឹងមាំឥតខ្ចោះគ្រប់ឧបសគ្គ ស័ក្តសិមបំផុតសម្រាប់ប្រជាជនកម្ពុជា។ រថយន្តម៉ូឌែលថ្មីនេះ មានជម្រើសពណ៌ចំនួន ៦ ពណ៌៖ ពណ៌ប្រផេះផ្លេក, ពណ៌លឿងមាស, ពណ៌សកាំម៉ៃ, ពណ៌ប្រាក់ផ្លេក, ពណ៌សក្បុស និង ពណ៌ខ្មៅផ្លេក។​

អំពី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបើកដំណើរការនៅកម្ពុជាក្នុងឆ្នាំ ១៩៩៣ ដោយទទួលបានអាជ្ញាបណ្ណជា Toyota Authorized Service Station (TASS) ពី Toyota Motor Corporation និង​ បានទទួលបានអាជ្ញាបណ្ណជាអ្នកចែកចាយផ្តាច់មុខរបស់ Toyota ពីក្រសួងពាណិជ្ជកម្ម។ ចក្ខុវិស័យរបស់ក្រុមហ៊ុន «ក្លាយជាម៉ាកសញ្ញាជាតិរបស់ប្រទេសកម្ពុជា»។ រយៈពេល ៣៣ ឆ្នាំមកនេះ ក្រុមហ៊ុនបានបើកសាខាជាបន្តបន្ទាប់ទាំងនៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត។ ទំនុកចិត្តរបស់អតិថិជនជាមួយ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានស្តែងចេញពីការប្រើប្រាស់រថយន្តប្រកបដោយ គុណភាព ភាពធន់ ភាពជឿជាក់ បូករួមនឹងការផ្តល់សេវាកម្មគិតគូរយ៉ាងឥតខ្ចោះចំពោះតម្រូវការអតិថិជន៕

Norote_Media dsc_0222.jpg
Norote_Media dsc_1643.jpg
Norote_Media dsc_1653.jpg
ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More