រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

អ្នកទស្សនា
19
0/ AKlasseAuto Promotion
MG Forever Care.jpg

វត្តមានកម្មវិធីពិសេស “MG Forever Care” ដែលជាការផ្តល់ជូនសេវាកម្មថែទាំឥតគិតថ្លៃរយៈពេលប្រាំឆ្នាំដែលមិនធ្លាប់មានពីមុនមកសម្រាប់ម្ចាស់រថយន្តអគ្គិសនី ដែលនេះជាការផ្លាស់ប្តូរបែបបទនៃការសម្រេចចិត្តសម្រាប់អ្នកទិញរថយន្តអគ្គិសនីដែលកំពុងទទួលបានការចាប់អារម្មណ៏ខ្លាំងនៅទីផ្សារប្រទេសកម្ពុជា។

1.jpg

ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦, ប្រសិនបើអ្នកបានតាមដានការសន្ទនាអំពីរថយន្តអគ្គិសនីនៅប្រទេសកម្ពុជាក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ អ្នកនឹងបានកត់សម្គាល់ឃើញពីការស៊ីសង្វាក់គ្នានៅក្នុងការបញ្ចេញមតិយោបល់នៅក្រោមការបង្ហោះទាក់ទងនឹងរថយន្តអគ្គិសនីនីមួយៗទៅលើសំណួរថា៖ ការសន្សំសំចៃប្រេងឥន្ធនៈ? ពិតជាល្អណាស់។ មានតម្លៃទាប? តម្លៃគួរឱ្យទាក់ទាញ។ រយៈចម្ងាយបើកបរ? កាន់តែល្អប្រសើរ។ ចុះការសាកថ្ម? ក៏ល្អប្រសើរឡើង។ ហើយបន្ទាប់មក ស្ទើរតែគ្មានកំហុសឬបញ្ហានោះទេ៖ ប៉ុន្តែតើមានអ្វីកើតឡើងនៅពេលដែលអ្នកត្រូវការជំនួយពីផ្នែកសេវាកម្មក្រោយពេលលក់?

2.jpg

វាមិនមែនជាសំណួរដែលមិនសមហេតុផលនោះទេ។ រថយន្តអគ្គិសនីគឺមានភាពខុសគ្នាពីមេកានិចរថយន្តសាំងទូទៅដែលអ្នកកំពុងបើកបរនៅប្រទេសកម្ពុជាដោយបានចំណាយពេលរាប់ទសវត្សរ៍ដើម្បីរៀនពីការថែទាំ ការវិភាគរោគវិនិច្ឆ័យ និងការជួសជុល។ អ្នកបច្ចេកទេសដែលស្គាល់ច្បាស់អំពីរថយន្តប្រើម៉ាស៊ីនសាំងរបស់រថយន្តអ្នក អាចប្រហែលជាមិនទាន់ស្គាល់ពីប្រព័ន្ធគ្រប់គ្រងថ្មអាគុយរថយន្តអគ្គិសនីនោះទេ។ គ្រឿងបន្លាស់សម្រាប់រថយន្តអគ្គិសនីគឺជារឿងថ្មី គ្រឿងខ្លះមានសភាពតូច និងក្នុងករណីខ្លះគឺផុយស្រួយ។ សម្រាប់អ្នកទិញរថយន្តនៅកម្ពុជាដែលមានភាពប្រាកដនិយម ហើយភាពជាក់ស្តែងនេះប្រហែលជាលក្ខណៈកំណត់នៃទីផ្សារនេះបាន ទាំងនេះគឺជាកង្វល់ស្របច្បាប់ដែលស្ថិតនៅជាប់នឹងតម្លៃក្នុងការសម្រេចចិត្តទិញ។

DSC06642-scaled.jpg

ថ្ងៃនេះក្រុមហ៊ុន MG Cambodia បានដោះស្រាយសម្រាប់ពួកគេដោយផ្ទាល់។

ចំណុចដែលធ្វើឱ្យកញ្ចប់សេវាកម្ម MG Forever Care មានន័យខ្លាំងសម្រាប់ម្ចាស់រថយន្តអគ្គិសនី

ក្រោមកម្មវិធីពិសេស MG Forever Care ដែលបានដាក់ឱ្យដំណើរការនៅថ្ងៃនេះ ដែលអ្នកទិញរថយន្តអគ្គិសនី MG Cyberster និង MG4 EV នឹងទទួលបានសេវាកម្មថែទាំប្រចាំឆ្នាំដោយឥតគិតថ្លៃរយៈពេល5ឆ្នាំជាប់គ្នាគិតចាប់ពីថ្ងៃទទួលរថយន្តចេញ។ ការត្រួតពិនិត្យនិងសេវាកម្មថែទាំប្រចាំឆ្នាំនីមួយៗគ្របដណ្តប់លើចំណុចសំខាន់ៗដូចជា៖

·         របាយការណ៍សុខភាពអាគុយរថយន្ត ដោយបង្ហាញពីស្ថានភាពនៃការសាកថ្ម, ការវាយតម្លៃលើការថយចុះ, ការត្រួតពិនិត្យតុល្យភាព cell របស់អាគុយរថយន្ត

·         ការអាប់ដេតកម្មវិធី software និង firmware ដើម្បីធានាថាប្រព័ន្ធប្រតិបត្តិការរបស់រថយន្តនៅតែទាន់សម័យ

·         ការត្រួតពិនិត្យប្រព័ន្ធហ្វ្រាំង

·         ការត្រួតពិនិត្យស្ថានភាពសំបកកង់ និងការរង្វិល

·         ការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព 50 ចំណុចដែលគ្របដណ្តប់លើប្រព័ន្ធចម្បងរបស់រថយន្តទាំងអស់

·         ការត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធគ្រប់គ្រងផ្សេង ដែលជាចំណុចសំខាន់សម្រាប់អាយុកាលនៃការប្រើប្រាស់រថយន្តនៅក្នុងអាកាសធាតុនៅប្រទេសកម្ពុជា

6.jpg

តម្លៃសរុបនៃសេវាកម្មទាំងអស់នេះរយៈពេលប្រាំឆ្នាំ ដែលត្រូវបានវាយតម្លៃតាមអត្រាទីផ្សារ គឺត្រូវបានប៉ាន់ស្មានប្រមាណ ចន្លោះពី $1,500 ទៅ $2,000 ក្នុងមួយរថយន្ត។ អ្វីដែលសំខាន់ជាងនេះទៅទៀត វាមានន័យថាម្ចាស់រថយន្តអគ្គិសនីដឹងដោយភាពប្រាកដប្រជាតាមកិច្ចសន្យា ថារថយន្តរបស់ពួកគេនឹងទទួលបានការយកចិត្តទុកដាក់ថែទាំតាមរយៈជាងដែលមានវិញ្ញាបនបត្រវិជ្ជាជីវៈត្រឹមត្រូវជារៀងរាល់ឆ្នាំរយៈពេល៥ឆ្នាំដោយមិនមានការចំណាយណាមួយសម្រាប់ពួកគេឡើយ។

“ភាពស្ទាក់ស្ទើរចុងក្រោយសម្រាប់ប្រជាជនកម្ពុជាភាគច្រើនដែលកំពុងពិចារណាទិញរថយន្តអគ្គិសនី គឺសំណួរអំពីការថែទាំក្រោយពេលលក់។ ហើយសេវាកម្មថែទាំឥតគិតថ្លៃរយៈពេល៥ឆ្នាំនេះជាចម្លើយសម្រាប់សំណួរនេះទាំងស្រុង។ យើងចង់ឱ្យប្រជាជនកម្ពុជាគ្រប់រូបមានអារម្មណ៍ជឿជាក់លើការជ្រើសរើសប្រើប្រាស់រថយន្តអគ្គិសនី ហើយលុបបំបាត់នូវបញ្ហាដែលជាឧបសគ្គចុងក្រោយមុនពេលសម្រេចចិត្តទិញ។” នេះជាការលើកឡើងរបស់ លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia។

3.jpg

ហេដ្ឋារចនាសម្ព័ន្ធដែលនៅពីក្រោយការសន្យាផ្នែកសេវាកម្ម

ផ្នែកសេវាកម្មដែលអាចធានាគុណភាពបាន លុះត្រាតែមានហេដ្ឋារចនាសម្ព័ន្ធនៅពីក្រោយដែលគួរឱ្យទុកចិត្តបាន។ នៅក្នុងទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធផ្នែកសេវាកម្មដែលអាចទុកចិត្តបានគឺជាកន្លែងដែលកំពុងខ្វះចន្លោះហើយបានលេចឡើងជាប្រវត្តិសាស្ត្រ ដោយម៉ាកយីហោ​បានធ្វើការសន្យាប៉ុន្តែ​បណ្តាញ​សេវាកម្ម​ក្នុងស្រុក​មិន​មាន​សមត្ថភាព​ដើម្បី​បំពេញ។

5.jpg

ផ្ទុយទៅវិញ ក្រុមហ៊ុន TF Motors បានចំណាយពេលវេលា១៥ឆ្នាំដើម្បីសាងសង់និងបំពេញនូវចន្លោះខ្វះខាតដែលប្រជាជនកម្ពុជាកំពុងជួបប្រទះ។ ជាងបច្ចេកទេសដែលមានវិញ្ញាបនបត្រជាង 70 នាក់បានដំណើរការនៅទូទាំងសាខាចំនួន4ដូចជា 2សាខាក្នុងទីក្រងភ្នំពេញ(សាខាទឹកថ្លា និងសាខាផ្លូវ៥០ម៉ែត្រ), សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង។ ជាងបច្ចេកទេសរបស់ក្រុមហ៊ុន MG ត្រូវបានបណ្តុះបណ្តាលស្របតាមស្តង់ដារអន្តរជាតិរបស់ក្រុមហ៊ុន SAIC រួមទាំងការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី និងប្រព័ន្ធ Hybrid ផងដែរ ដែលជាបច្ចេកវិទ្យាដែលត្រូវបានពង្រីកជាបន្តបន្ទាប់នៅពេលដែលផលិតផលរថយន្តអគ្គិសនីរបស់ MG បានកើនឡើងនៅលើទីផ្សារ។

លោក Daniel John Kiggins នាយកផ្នែកសេវាកម្មក្រោយពេលលក់បានមានប្រសាសន៍ថា “យើងបានចាប់ផ្តើមវិនិយោគលើសមត្ថភាពនៃការវិនិច្ឆ័យរថយន្តអគ្គិសនី មុនពេលយើងបានដាក់លក់រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាទៅទៀត។” ដែលការវិនិយោគលើសមត្ថភាពថែទាំនិងជួសជុលបានមកមុន បន្ទាប់មកទើបដាក់លក់រថយន្តតាមក្រោយ។ ដែលនេះគឺជាលំដាប់លំដោយដ៏ត្រឹមត្រូវបំផុត។”

អំណះអំណាងអំពីថ្លៃដើមសរុបនៃភាពជាម្ចាស់កម្មសិទ្ធិរថយន្ត

អ្នកតស៊ូមតិរថយន្តអគ្គិសនី បានធ្វើអំណះអំណាងជាទ្រឹស្តីអំពីថ្លៃដើមសរុបនៃភាពជាម្ចាស់កម្មសិទ្ធិ។ ថ្លៃដើមរត់ក្នុងមួយគីឡូម៉ែត្រគឺមានតម្លៃថោកជាង។ ភាពស្មុគស្មាញលើផ្នែកមេកានិចទាបជាង។ ការផ្លាស់ប្តូរប្រេងតិចជាងមុន។ ការគណនាសម្រាប់រយៈពេល៥ឆ្នាំ គឺពេញចិត្តរថយន្តអគ្គិសនីជាខ្លាំង។

តែអ្វីដែល MG Forever Care ផ្តល់ជូនគឺបំលែងគុណសម្បត្តិទ្រឹស្តីនោះទៅជាការពិតសម្រាប់ផ្នែកហិរញ្ញវត្ថុជាក់ស្តែងក្នុងមួយឆ្នាំដំបូង។ អតិថិជនដែលជ្រើសរើសទិញរថយន្តអគ្គិសនី MG Cyberster និង MG4 EV នៅថ្ងៃនេះគឺមិនចាំបាច់រង់ចាំ5ឆ្នាំដើម្បីគណនាប្រាក់សន្សំរបស់ពួកគេទេ។ ពួកគេនឹងទទួលបានកញ្ចប់សេវាកម្មថែទាំដែលមានតម្លៃរហូតដល់ $2,000 ដោយគិតចាប់ពីថ្ងៃទទួលរថយន្តតទៅ និងមានឯកសារជាលាយលក្ខណ៍អក្សរដើម្បីទំនុកចិត្តរយៈពេលវែង។

សម្រាប់ទីផ្សារដែលបង្កើនទំនុកចិត្តយឺតៗ ហើយមានការសន្យាដែលត្រូវបានវាយតម្លៃដោយប្រុងប្រយ័ត្ន នោះភាពប្រាដកប្រជាពិតជាមានសារៈសំខាន់ខ្លាំងណាស់។

ចំណុចដែលត្រូវបានគ្របដណ្តប់ជារៀងរាល់ឆ្នាំសម្រាប់ការថែទាំរថយន្តអគ្គិសនីរយៈពេល៥ឆ្នាំមានដូចជា៖

·         ឆ្នាំទី1 ៖ ការត្រួតពិនិត្យគ្រប់ចំណុច + របាយការណ៍មូលដ្ឋានអំពីអាគុយរថយន្ត + សេវាកម្មប្រចាំឆ្នាំលើកដំបូង

·         ឆ្នាំទី2 ដល់ ទី5 ៖ របាយការណ៍សុខភាពថ្មប្រចាំឆ្នាំ + ការ update software + ការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព

·         គ្រប់ឆ្នាំទាំងអស់ ៖ មានការត្រួតពិនិត្យសំបកកង់, ការត្រួតពិនិត្យប្រព័ន្ធហ្វ្រាំង, ការពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់/កម្ដៅ, ការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព 50 ចំណុច

·         មិនមានការគិតថ្លៃផ្នែកសេវាកម្ម។ គ្មានការលាក់បាំងតម្លៃ។ ព្រមទាំងមានវិញ្ញាបនបត្រចេញជូននៅពេលទទួលរថយន្តចេញផងដែរ។

កម្មវិធីនេះគឺចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះតទៅសម្រាប់អតិថិជនថ្មីដែលទិញរថយន្តអគ្គិសនី MG ទាំងអស់។ សម្រាប់សហគមន៍រថយន្តអគ្គិសនីដែលកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា គឺមានសំណួរដែលគេចូលចិត្តសួរបំផុតក្នុងការបញ្ចេញមតិយោបល់ ប៉ុន្តែតើមានអ្វីកើតឡើងនៅពេលដែលរថយន្តអគ្គិសនីរបស់អ្នកត្រូវការសេវាកម្មថែទាំឬជួសជុល ហើយអ្នកលក់មិនមានភាពច្បាស់លាស់?

4.jpg

អំពីក្រុមហ៊ុន TF MOTORS (CAMBODIA) CO., LTD.

ក្រុមហ៊ុន TF Motors គឺជាក្រុមហ៊ុននាំចូលនិងចែកចាយផ្លូវការរថយន្ត MG នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ក្រុមហ៊ុនបានដំណើរការចំនួន៤សាខានៅទូទាំងរាជធានីខេត្តមានដូចជា៖​ ទីក្រងភ្នំពេញ2សាខា, សៀមរាប និង បាត់ដំបង ដោយមានបុគ្គលិកផ្នែកបច្ចេកទេសរថយន្ត MG ដែលមានវិញ្ញាបនបត្រជាង ៧០ នាក់។ ក្រុមហ៊ុន TF Motors បានបម្រើអតិថិជនជាង ៦,០០០ នាក់ និងទទួលបានកំណត់ត្រាការលក់រថយន្តចេញជាង ២,០០០ គ្រឿងក្នុងឆ្នាំ២០២៥កន្លងទៅ។ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តក្នុងការសាងនូវទំនុកចិត្តនិងផ្តល់បទពិសោធន៍ល្អក្នុងភាពជាម្ចាស់រថយន្តដែលគួរឱ្យទុកចិត្តបំផុតរបស់ប្រទេសកម្ពុជា។

ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ៖ កែ ចរណៃ

Email:  KE.CHORANEY@MGMOTOR.COM.KH

លេខទូរស័ព្ទ 070 777 396

2026-MG4-Urban-thumbnail.jpg
ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More