និយាយពី Ford ត្រកូល Ranger ស៊េរីឆ្នាំ២០២៣ ឃើញនាំចូលមកស្រុកខ្មែរមាន ៤ ជម្រើសម៉ូឌែលដូចជា៖ Ranger Raptor, Wildtrak, XLT និងកូនពៅ XL ។ ក្នុងចំណោម ៤ម៉ូឌែលនឹងក្រុមហ៊ុនបានប្រកាសបញ្ចុះតម្លៃចំពោះ Ford Ranger XL ២០២៣ ដល់ទៅ ៤០០០ដុល្លារឯងណោះ។ ដោយកាលចេញដំបូងតម្លៃពេញ ៣៩៩០០ដុល្លារ ឥឡូវសល់ត្រឹម ៣៥៩០០ដុល្លារ អាចនិយាយបានថាតម្លៃទាបជាងឡាន Pick Up ដដៃមួយចំនួនទៀត។
ចុះតម្លៃប៉ុណ្ណឹងម៉ូឌែល XL មួយនេះមានលក្ខណៈសម្បត្តិអ្វីខ្លះ? មកដឹងត្រួសៗជាមួយ Advan Auto ទាំងអស់គ្នា។
ចំពោះការរចនាផ្នែករូបរាងខាងក្រៅវិញ ថ្មីដែលមើលទៅស្អាត មាឌមាំជាមុន ខាងមុខទទួលបានសំណាញ់បាណាថ្មីប្លែកពណ៌ខ្លៅ តែចង្គៀងមុខបំពាក់រាងសាមញ្ញបន្ដិចមិនជាភ្លឺច្បាស់ល្អដូចទៅនឹងសេរ៊ីខ្ពស់ដូច XLT ឬ Wildtrak និងមិនមានពិលកាងឡើយ អាចថា ទទួលយកបានសម្រាប់ អ្នកប្រើកម្រិតមូលដ្ឋាន មិនទាមទារ Option ទំនើបច្រើន ។
ចំណែកខាងក្រោយវិញមានបំពាក់ ឡូហ្គូធំជាងមុន និងដាប់សញ្ញា Ranger ជាប់ជាមួយគូទក្រោយតែម្ដង អមដោយស្ដុបក្រោយបែបថ្មីមើលទៅស្អាត ឬអាចនិយាយបានថាដូចទៅនឹង XLT។
ជើងក្រោមរបស់ Ranger XL មិនខុសពី Ranger សេរ៊ីលើៗទេ វាប្រើជាមួយនឹង ស្លាបប្រចៀវឌុប Double Wishbone ជំនួយដោយរឺស័រ នៅផ្នែកខាងមុខ និងខាងក្រោយប្រើជាជន្ទាស់ Leaf Spring អមដោយបូម។ សម្រាប់ម៉ូឌែល ២០២៣ នេះ Ford បានប្រើជន្ទាស ៤ សន្លឹក (ជំនាន់មុនប្រើជន្ទាស ៥ សន្លឹក) អញ្ចឹងជើងក្រោមទន់ជាងមុនបន្តិច តែនៅអាចដឹកទម្ងន់ធ្ងន់បានធម្មតា ។
ជើងក្រោមប្រភេទនេះ វាជំនួយដល់ការដឹកទម្ងន់បានច្រើនសម្រាប់រត់ផ្លូវឆ្ងាយ ដែលទ្រុងខាងក្រោយអាចដឹកបាន ១.១តោន ចំពោះការអូសសណ្ដោងវិញបានរហូតដល់ទៅ ៣.៥តោនឯណោះ។ XL ប្រើយាន់ទំហំ ១៦អីញតែសម្បកកង់ធំ រូបរាងថ្មីស្អាតជាងស៊េរីមុនៗ បំពាក់ហ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយប្រើហ្វ្រាំងត្រលោក ជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងប្រព័ន្ធបែងចែកសម្ពាធ៍ហ្វ្រាំង EBD ប្រព័ន្ធទប់លំណឺង ESP និងប្រព័ន្ធជំនួយពេលចុះចំណោត HDC ជាដើម។
ផ្នែកប្លុកម៉ាស៊ីនបំពាក់មកនៅម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧០ សេះជាមួយនឹងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ (4WD) ជំនួយដោយប្រព័ន្ធកាប់ពីតាស់ 2H 4H 4L ផងដែរ។
ចំពោះកម្រិតស៊ីប្រេងវិញជាមធ្យម ៨លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ខាងក្នុងថ្មីទាំងស្រុង XL ទទួលបានកុងទ័រឌីជីថល ៨អីញដែលបង្ហាញនៅមុខងារទូទៅមួយចំនួន និង អេក្រង់តាបឡូបញ្ឃរកណ្ដាល Sync 4A ជំនាន់ថ្មី១០អីញ ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay Android Auto GPS តាមរយៈ Wireless បាន។ ផ្នែកកាប៊ីនខាងមុខបែបថ្មី រន្ធម៉ាស៊ីនត្រជាក់រាងសម្បុកឃ្មុំ ជាមួយនឹងទ្វាទាំង៤ផ្លាស់ប្ដូរស្អាតជាងមុន តែនៅប្រើជាមួយកៅអីកាំម្ញីធម្មតា និងបញ្ជាដោយដៃដដែល។
គួរបញ្ជាក់ផងដែរថា ចំពោះ XL ជំនាន់ថ្មីនេះមិនទទួលបាន Smart Key ប៉ូតុង Power កាម៉េរាក្រោយ ឬ Sensor ណាមួយអ្វីឡើយ ក្រៅតែរូបរាងថ្មី និងខាងក្នុងប្លែកបន្ដិច ក្រៅពីនឹងភាគច្រើនគឺធម្មតា ។
សរុបមក Ford Ranger XL ដែលជាកូនពៅប្រភេទ Base Option វាមិនសូវទំនើប ខណៈដែលសមត្ថភាពមិនដល់ XLT និង Wildtrak មែន តែចំពោះបងប្អូនដែលស្រលាញ់ពពួក Pick Up ចង់បានឡានថ្មីដែលមានតម្លៃ ខ្ទង់៣ម៉ឺនដុល្លារជាង ក៏មានមិនច្រើនដែរសម្រាប់ស៊េរីឆ្នាំ២០២៣នេះ។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ XL ជំនាន់ថ្មី? អាចបញ្ចេញមតិយោបល់ក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ Bunsak
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT