រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ – ព្រឹត្តិការណ៍ "NCHIVE Charity Concert Powered by AION" ដែលជាការរួមបញ្ចូលគ្នារវាងសិល្បៈកម្សាន្ត និងសកម្មភាពមនុស្សធម៌ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ កាលពីរសៀលថ្ងៃទី១៨ ខែមករា នៅសណ្ឋាគារ SUN & MOON, Riverside Hotel ដោយមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាក់មហាជន។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការជួបជុំរវាងអ្នកគាំទ្រ និងសិល្បករកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពមួយដែលក្រុមតារាចម្រៀង NCHIVE ចង់បង្ហាញទៅកាន់ឆាកអន្តរជាតិ។ បន្ទាប់ពីបានចំណាយពេលជាងមួយខែក្នុងការស្នាក់នៅ និងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ក្រុម NCHIVE បាននាំយកសារដ៏សំខាន់មួយទៅកាន់ប្រជាជនកូរ៉េ និងពិភពលោកថា "ប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍ដែលពោរពេញដោយសុវត្ថិភាព ភាពស្រស់ស្អាត និងប្រកបដោយស្នាមញញឹម"។
លទ្ធផលនៃសកម្មភាពសប្បុរសធម៌ ជាផ្នែកមួយនៃការតបស្នងត្រឡប់ទៅកាន់សង្គម និងការចូលរួមចំណែកជួយដល់សុខុមាលភាពកុមារកម្ពុជាថវិកាដែលទទួលបានពីការលក់សំបុត្រទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ត្រូវបានប្រគល់ជូនទៅកាន់ មន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងឱកាសដ៏វិសេសវិសាលនេះ AION Cambodia ក៏បានប្រកាសសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីម៉ូដែលថ្មី AION UT ដែលជារថយន្តត្រូវបានរចនាឡើងប្រកបដោយបច្ចេកវិទ្យាទំនើប និងសន្សំសំចៃខ្ពស់៖
ការបន្តយុទ្ធនាការមនុស្សធម៌ ទោះបីជាការប្រគុំតន្ត្រីបានបញ្ចប់ ប៉ុន្តែការប្តេជ្ញាចិត្តរបស់ AION Cambodia ក្នុងការជួយសង្គមនៅតែបន្ត។ ក្រុមហ៊ុនបានប្រកាសបន្តយុទ្ធនាការពិសេសមួយទៀតគឺ៖ រាល់ការទិញរថយន្ត AION UT ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុននឹងកាត់យកថវិកា ៥០០ ដុល្លារ ក្នុងមួយគ្រឿង ដើម្បីបរិច្ចាគបន្ថែមជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។
AION Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងអ្នកគាំទ្រទាំងអស់ដែលបានក្លាយជាផ្នែកមួយនៃចលនាមនុស្សធម៌នេះ និងបានចូលរួមលើកកម្ពស់កិត្យានុភាពនៃវិស័យទេសចរណ៍កម្ពុជាតាមរយៈព្រឹត្តិការណ៍ខាងលើ។ សម្រាប់ព័ត៌មានបន្ថែម អំពីរថយន្តទំនើបអគ្គិសនី AION អតិថិជនអាចទំនាក់ទំនងតាមរយៈ ៖ លេខទូរស័ព្ទ 061 93 3333 AION Cambodia Facebook Page: https://www.facebook.com/aioncambodia
HYPTEC Cambodia Facebook Page: https://www.facebook.com/hypteccambodia
AION Cambodia Telegram Channel: https://t.me/aioncambodia
HYPTEC Cambodia Telegram Channel: https://t.me/hypteccambodia
ក្រុមហ៊ុន អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក បានទទួលសិទ្ធិផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ពីក្រុមហ៊ុន GAC AION NEW ENERGY CO., LTD ពីប្រទេសចិនតាំងពីឆ្នាំ២០២៣ ស្របតាមភាពរីកចំរើន និងសារៈសំខាន់ចំពោះការពន្លឿនដល់ការផ្លាស់ប្តូរគំនិតរបស់អ្នកប្រើប្រាស់រថយន្តក្នុងប្រទេសយើង ការប្រើប្រាស់រថយន្តអគ្គិសនី គឺមានភាពងាយស្រួល ថែទាំ សន្សំសំចៃ និងជួយកាត់បន្ថយឧស្ម័នជាតិពុលក្នុងបរិស្ថានដែលជាតម្រូវការរបស់ពិភពលោក។
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី