កាលពីថ្ងៃអង្គារ៍ម្សិលមិញ ក្រុមហ៊ុន Honda បានប្រកាសថា គ្រោងនឹងផ្តល់ជូននូវការអាប់ដេតកម្មវិធីដល់ម៉ូឌែល Accord ស៊េរីឆ្នាំ២០១៨ ដល់២០២២ ដែលកំពុងប្រើនៅប្រព័ន្ធ Apple CarPlay និង Android Auto ប្រើខ្សែ មកប្ដូរទៅជាប្រភេទ ឥតប្រើខ្សែ Wireless ។
ដើម្បីភាពងាយស្រួល ដែលផ្ដល់ដោយសាខា Dealer នៅសហរដ្ឋអាមេរិក របស់ Honda ជាមួយតម្លៃ ១១២ដុល្លារ បូកទាំងថ្លៃពលកម្ម។
ការអាប់ដេតនេះគឺ សម្រាប់តែ Honda Accord ស៊េរីឆ្នាំ ២០១៨ ដល់២០២២ ដែលត្រូវបានបំពាក់ Apple CarPlay និង Android Auto ដែលប្រើដោយខ្សែភ្ជាប់ចេញពីរោងចក្រតែប៉ុណ្ណោះ។
Honda ប៉ាន់ប្រមាណថា មានរថយន្ដប្រហែល ៦៣១,០០០គ្រឿង នៅសហរដ្ឋអាមេរិក ដែលមានសិទ្ធិមកទទួលសេវ៉ាកម្មនេះ។ ក្រុមហ៊ុននិយាយថា កម្មវិធីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់ខ្លួន ដែលស្វែងរក បង្កើនតម្លៃពេញមួយជីវិតនៃរថយន្ត Honda Accord នៅលើទីផ្សារ ដោយផ្តល់ជូននូវការធ្វើឱ្យប្រសើរឡើង ជាមួយសេវាកម្មឌីជីថលថ្មី ។
លោក Jay Joseph អនុប្រធានផ្នែកអភិវឌ្ឍន៍និរន្តរភាព និងអាជីវកម្មនៅ American Honda Motor Co., Inc បានឲ្យដឹងថា ការអាប់ដេតកម្មវិធីរហ័សនេះ អាចឱ្យអតិថិជនប្រើប្រាស់ផ្នែករឹងដែលមានស្រាប់នៅក្នុងរថយន្ត Honda របស់ពួកគេ ដើម្បីរីករាយជាមួយការតភ្ជាប់ដោយឥតប្រើខ្សែតាមរយៈ Apple CarPlay និង Android Auto ។
មិនតែប៉ុណ្ណោះ ការលើកកម្ពស់បទពិសោធន៍នៃភាពជាម្ចាស់ និងតម្លៃទីផ្សារនៃរថយន្ត Honda ដែលប្រើប្រាស់រួចហើយ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការស្វែងរកគោលដៅរបស់យើង ដើម្បីកុំឲ្យមានផលប៉ះពាល់បរិស្ថាននៅឆ្នាំ ២០២៥៕
ដោយ៖ Bunsak
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព