Kia ទើបតែបញ្ចេញរថយន្ដ Pick Up ដំបូងគេបង្អស់របស់ខ្លួន ជាមួយរូបរាងប្លែក បែបរថយន្ដអគ្គិសនី នឹងការឌីស្សាញងាកទៅរកទម្រង់ Off-Road តែម្ដង។ Pick Up ចំណូលថ្មីមួយនេះមានឈ្មោះថា Tasman ដែលភ្ជាប់ជាមួយជម្រើស ទ្វា២ នឹងទ្វា៤ ប្រភេទម៉ាស៊ីន ២.៥លីត្រ នឹង ២.២លីត្រ បន្ថែមជាមួយ Trim/Option ចំនួន២ ដូចជា៖ X-Pro នឹង X-Line សម្រាប់ទីផ្សារគោលដៅរបស់ Tasman វិញគឺសម្រាប់ប្រទេស កូរ៉េខាងត្បូង ប្រទេសអូស្ត្រាលី មជ្ឈិមបូព៌ា និងអាហ្វ្រិក ខណៈតម្លៃវិញ Kia មិនទាន់បញ្ចេញជាផ្លូវការ។
ចំពោះការឌីស្សាញ Tasman 2025 មើលទៅរាងប្លែកខុសពី Pick up ដទៃ នឹងស្រដៀងទៅពពួកឡាន អគ្គិសនី ដោយផ្ទៃខាងមុខ បំពាក់បាណាធំៗ រំលិច ឡូហ្គូ Kia នៅចំកណ្ដាល អមដោយចង្កៀង Full LED រាងបញ្ឍរអែបទៅខាងបន្ដិច មើលទៅរាងមាំទាំល្អណាស់។
ចំណែកស្ដុបក្រោយវិញ រាងតូចនឹងមូលបន្ដិច រំលិចដោយភ្លើង រាងជាងអក្សរ C ជាមួយឈ្នាន់ជាន់ឡើងទ្រុងក្រោយចំនួន ៣កន្លែងផងដែរ។
Tasman ប្រវែងតួរខ្លួនសរុប ៥៣៨៤ម.ម ទទឹង ១៩០៥ម.ម កម្ពស់ ១៩០៥ម.ម ជាមួយសមត្ថភាពដឹកទម្ងន់បាន ១តោនជាង នឹងការអូសសណ្ដោងបានដល់ទៅ ៣.៥តោនឯណោះ។
និយាយរួមសម្រាប់ផ្ទៃខាងក្នុង Tasman ជាប្រភេទ Pick Up ដែលមានការរចនាឡើងមកបែប Luxury តែម្ដងដោយផ្ទៃខាងក្នុងបំពាក់កៅអីស្បែក ២ជួរ ជំនួយដោយអេឡិចត្រនិចនៅជួរមុខ ជាមួយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែកមើលទៅប្រណិតមិនធម្មតាឡើយ។
ក្រៅពីនឹង kia ដាក់កញ្ចប់អេក្រង់ភ្លោះភ្ជាប់គ្នាចំនួន ៣ ដូចជា៖ អេក្រង់ខាងឆ្វេងជា កុងទ័រឌីជិថល ១២.៣អ៉ីង អេក្រង់កណ្ដាល ៥អ៉ីងសម្រាប់បញ្ជា Mode នឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ ចំណែកខាងស្ដាំទំហំ ១២.៣អ៉ីងជាអេក្រង់កម្សាន្ដ Speaker Haman Kadon ចំណែករន្ធម៉ាស៊ីនត្រជាក់ត្រូវបាន ឌីស្សាញរាងសំណាញ់តូចៗដូចសម្បុកឃ្លុំ អមដោយមុខងារពិសេសៗជាច្រើនថែមទៀត។
ផ្នែកប្លុកម៉ាស៊ីន Tasman ទទួលបានម៉ាស៊ីន ២ជម្រើសសម្រាប់បែបចែកទៅកាន់ទីផ្សារបរទេស ដូចជា ម៉ាស៊ីនសាំង សម្រាប់ប្រើនៅក្នុងប្រទេសកូរ៉េផ្ដាល់តែម្ដង ចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ២៧៧សេះ កម្លាំងរមួល ៣១១ផោនហ្វីត។
ខណៈម៉ាស៊ីនម៉ាស៊ូតសម្រាប់នាំចូលទៅ ប្រភេទអូស្ត្រាលី ចំណុះ ២.២លីត្រ Turbo ផលិតកម្លាំងបាន ២០៧សេះ កម្លាំងរមួល ៣២៥ផោនហ្វីត ម៉ាស៊ីនទាំងពីរប្រភេទនេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ នឹង ៦វគ្គលេខដៃ ជាមួយជម្រើសរត់ដោយប៉ុង១ RWD នឹងប៉ុង២ 4WD ជំនួយដោយប្រព័ន្ធ Lock ប៉ុង នឹងបន្ថែមដោយ Drive Mode ដូចជា៖ Desert, Mud, Snow, and Rock ជាដើម។ ចំណែកទីផ្សាប្រទេស មជ្ឈិមបូព៌ា និងអាហ្វ្រិក អតិថិជនអាច នឹងទទួលបាននៅម៉ាស៊ីនទាំង ពីរជម្រើសនេះផងដែរ។
គួរបញ្ចាក់ដែរថា៖ ប្រទេសកូរ៉េ នឹងក្លាយជាទីផ្សារដំបូងគេដែលទទួលបាន Tasman នៅឆមាសទីមួយនៃឆ្នាំ 2025 ខងមុខនេះ។ បន្ទាប់មក Pick up របស់ Kia មួយនេះនឹងបន្ដចូលទៅកាន់ប្រទេសអូស្ត្រាលី អាហ្វ្រិក និងមជ្ឈិមបូព៌ា ជាបន្ដបន្ទាប់។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Kia បានចាត់ទុកប្រទេសអារ៉ាប៊ីសាអូឌីត នឹងក្លាយជាទីផ្សារដ៏សំខាន់មួយសម្រាប់រថយន្ត Pick Up របស់ខ្លួនទៅថ្ងៃមុខផងដែរ៕
ដោយ៖ Bunsak
ប្រភព៖ Motor1.com
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!