ដំណើរកម្សាន្តទេសចរណ៏អន្តរជាតិ MG Cyberster Global Tour បានកំពុងចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ប្រទេសកម្ពុជា និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ MG ចំពោះការអភិវឌ្ឍន៏លើរថយន្តអគ្គិសនីក្នុងឱកាសប្រារព្ធខួប១០០ឆ្នាំនៃម៉ាកយីហោ MG ។
ភ្នំពេញថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤, MG Cyberster បានចាប់ផ្តើមការធ្វើដំណើររយៈពេល៧ខែ ពីទីក្រុងឡុងដ៍ ឆ្ពោះទៅកាន់ទីក្រុងសៀងហៃ ដែលមានរយៈចម្ងាយជាង 10,000 mile ទូទាំងពិភពលោក ដើម្បីជាការអបអរនិងប្រារព្ធខួប១០០ឆ្នាំរបស់ម៉ាកយីហោMG នៅឆ្នាំ2024 នេះ។
ដំណើរទេសចរណ៏នឹងឆ្លងកាត់ប្រទេសជាច្រើនដូចជា: អឺរ៉ុប, ទីក្រុងឡុងដ៍, ចក្រភពអង់គ្លេស, ឆ្លងកាត់ប្រទេសបែលហ្សិក, អាល្លឺម៉ង់, បារាំង, ប្រទេសអេស្បាញ, អ៊ីតាលី, បន្ទាប់មកបន្តទៅកាន់មជ្ឈិមបូព៌ារួមមាន Jordan, អារ៉ាប៊ីសាអូឌីត Saudi Arabia និង អារ៉ាប់រួម UAE, បន្ទាប់មក នឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ី តាមរយៈប្រទេសឥណ្ឌា, ម៉ាឡេស៊ី, ថៃ, ហ្វីលីពីន, កម្ពុជា, វៀតណាម ហើយបន្តទៅដល់គោលដៅធំគឺទីក្រុងសៀងហៃ។
ដំណើរកម្សាន្តទេសចរណ៏ Cyberster នេះនឹងត្រូវបើកបរដោយអ្នកដំណើរផ្សងព្រេងកូនភ្លោះជនជាតិអង់គ្លេសគឺលោក Ross និង Hugo Turner។
ប្រទេសកម្ពុជាគឺជាប្រទេសទី២៤ នៅក្នុងដំណើរទេសចរណ៍អន្តរជាតិនេះដោយបង្ហាញពីភាពខ្លាំង និងដំណើរការរបស់រថយន្តជាមួយបរិយាកាសចម្រុះតាមប្រទេសនីមួយៗ។ ការធ្វើដំណើរកម្សាន្តទេសចរណ៏អន្តរជាតិដោយឆ្លងកាត់ប្រទេសកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MG ចំពោះការអភិវឌ្ឍន៏វិស័យរថយន្តអគ្គិសនី និងការអបអរគម្រប់ខួប១០០ឆ្នាំរបស់ខ្លួន។
ខណៈដែរ ដំណើរទេសចរណ៏ MG Cyberster ឆ្លងកាត់ប្រទេសកម្ពុជា គឺមិនត្រឹមតែបង្ហាញពីបច្ចេកវិទ្យាទំនើបនិងភាពអស្ចារ្យនៃរថយន្តអគ្គិសនីMGប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយផ្សព្វផ្សាយអំពីទេសចរណ៍ និងវប្បធម៌របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។
ដំណើរកម្សាន្តទេសចរណ៏របស់ MG Cyberster នៅកម្ពុជាបានចូលរួមទស្សនាទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលពួកគេអាចស្វែងរក និងយល់ដឹងអំពីទីតាំងបេតិកភណ្ឌជាតិ និងប្រវត្ថិសាស្ត្រជាច្រើនដូចជា: ព្រះបរមរាជវាំង, វិមានឯករាជ្យ, ផ្សារធំថ្មី, និងទទួលបានចំណេះដឹងនិងបទពិសោធន៍ជាច្រើនពីរមណីយដ្ឋានប្រវត្ថិសាស្ត្រល្បីៗតាមរយៈការទស្សនា ប្រាសាទអង្គរវត្ត, ប្រាសាទបាយ័ន, ប្រាសាទតាព្រហ្ម ជាដើម។
បន្ថែមពីលើនេះ ដំណើរកម្សាន្តទេសចរណ៏អន្តរជាតិបានរួមបញ្ចូលនូវសកម្មភាពសំខាន់ៗដែលរៀបចំដោយក្រុមហ៊ុន MG Cambodia មានដូចជា: ការទស្សនាមជ្ឈមណ្ឌលសិប្បកម្មធ្វើដោយដៃសច្ចៈ, ការជិះរទេះគោកម្សាន្តតាមភូមិ, ការជិះបាឡុងខ្យល់លើអាកាស, ការទស្សនាថ្ងៃរៈចំកំពូលប្រាសាទអង្គរវត្ត និងចូលរួមក្នុងកម្មវិធីសប្បុរសធម៌ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាបាគង ដើម្បីជាការគាំទ្រការសិក្សាដល់កុមារផងដែរ។
MG Cambodia ក៏សូមថ្លែងអំណរគុណដល់ក្រសួងទេសចរណ៏ អាជ្ញាធម៌អប្សារា និងក្រសួងដែលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការណ៏ដើម្បីអនុញ្ញាត្តិឱ្យក្រុមហ៊ុនអាចផ្តល់នូវដំណើរកម្សាន្តមួយដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា និងចូលរួមគាំទ្រផ្សព្វផ្សាយបន្តអំពីទេសចរណ៏នៅកម្ពុជាតាមរយៈបណ្តាញសង្គមអន្តរជាតិនៃដំណើរទេសចរណ៏នេះ។
បងប្អូនភ្លោះ Ross & Hugo Turner បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេចំពោះប្រទេសកម្ពុជាថា “យើងខ្ញុំសុំសរសើរដល់ទីក្រុងភ្នំពេញសម្រាប់សោភ័ណ្ឌភាពដ៏ស្រស់ស្អាត និងលំហូរចរាចរណ៍ដ៏រលូន ហើយខេត្តសៀមរាបវិញគឺអស្ចារ្យណាស់ដោយមានទេសភាពស្អាតអមដោយ បឹងទន្លេជាច្រើន ព្រមទាំងមានបេតិកភណ្ឌជាតិប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប ជាពិសេសគឺប្រាសាទអង្គរវត្ត។
ពួកគេបានបន្ថែមថា រថយន្ត Cyberster ជារថយន្តអគ្គិសនីដែលមានភាពស្ងប់ស្ងាត់ ហើយអនុញ្ញាតឱ្យពួកគេអាចស្តាប់សម្លេងសត្វយំ និងសម្លេងខ្យល់ធម្មជាតិពិតៗនៅជុំវិញពួកគេដូចដែលកំពុងឆ្ពោះទៅកាន់ការសាកថាមពលទៅកាន់អនាគត។ ទីកន្លែងសំខាន់ៗជាច្រើនដែលសម្គាល់អំពីប្រទេសកម្ពុជាគឺពិតជាអស្ចារ្យ និងបង្ហាញថាកម្ពុជាអច្ឆរិយ។”
ការធ្វើដំណើរកម្សាន្តទេសចរណ៏នេះ គឺមិនត្រឹមតែបង្ហាញពីសមត្ថភាពរបស់រថយន្តអគ្គិសនី MG Cyberster បែបស្ព័រសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ និងបើកបរតាមស្ថានភាពផ្លូវនៃប្រទេសផ្សេងៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការផ្សព្វផ្សាយយ៉ាងខ្លាំងខ្លាពីទេសចរណ៏នៅប្រទេសកម្ពុជា និងផ្តល់ការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះរថយន្ត MG ផងដែរ ព្រោះវាបានធ្វើដំណើរឆ្លងកាត់តំបន់នីមួយ និងបង្ហាញពីវប្បធម៌ផ្សេងៗក្នុងបណ្តាប្រទេសជាច្រើនក្នុងដំណើរកម្សាន្តទេសចរណ៍អន្តរជាតិនេះ។
អត្ថបទពាណ្ជិកម្ម៖ Sponsored
រូបភាពផ្សេង៖
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី