ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Mazda បានព្យាយាមផ្លាស់ប្ដូរ និងអភិវឌ្ឃន៍ខ្លួនឲ្យកាន់តែខ្លាំង ទំនើប ដើម្បីក្លាយទៅជាឡានលំដាប់ជួរមុខបែប Luxury Perfoment ក្នុងការយោងចាប់យកទីផ្សារថ្មី នៅអាមេរិក អ៉ឺរ៉ុប និងបណ្ដាប្រភេទនៅជុំវិញពិភពលោក។ ពពួកម៉ូឌែល CX ជាប្រភេទឡាន Crossover SUV តែសម្រាប់ CX-90 ស៊េរីឆ្នាំ2024 8កៅអីនេះ ដែលចូលខ្លួនមកជំនួយម៉ូឌែល CX-9 ក្នុងការឈានជើងចូលទៅក្នុងត្រក្រូល SUV ក្ក្នុងពេលឆាប់ៗនេះ។
យោងតាមក្រុមហ៊ុន Mazda រថយន្ត CX-90 មានម៉ាស៊ីន 6ស៊ីឡាំង Turbocharged ចំណុះ 3.3លីត្រ (inline-six) ផលិតកម្លាំងបាន 340 សេះ និងកម្លាំងរមួល 369 ផោនហ្វីត រត់ដោយប្រអប់លេខ 8វគ្គអូតូ បង្វិលកង់ដោតជម្រើស ប៉ុង1 RWD និងប៉ុង2 AWD ប្រើជាមួយនឹងប្រេងឥន្ធនៈពិសេស (Premium) ដែលក្រុមហ៊ុនផលិតរថយន្ត Mazda បានណែនាំ។
CX-90 នឹងក្លាយជាឡានម៉ាស៊ីនសាំង ដ៏ខ្លាំងបំផុតមួយមិនធ្លាប់មានក្នុងចំណោមប្រភេទ Crossover SUV ដែលក្រុមហ៊ុនបានបង្កើតឡើង។ Mazda បានបន្ថែមថា CX ដូចទៅនឹងម៉ាស៊ីនឡាន Perfoment ផ្សេងៗដែរ ការប្រើប្រាស់ប្រេងសាំងធម្មតាដែលមានកម្រិត 89 octane នឹងទទួលរងការប៉ះពាល់ ឬបាត់បង់កម្លាំងសេះ បើទោះបីជាក្រុមហ៊ុនមិនបានបញ្ចាក់ច្បាស់ថានិងមានផលប៉ះពាល់ ឬទិន្ន័នផ្លូវការណាមួយពីកម្រិតនៃការបាត់បង់នោះក៏ដោយ។
ចំណែកម៉ាស៊ីនមួយប្រភេទទៀតបំពាក់ប្រភេទ e-Skyactiv plug-in hybrid ដែលប្រើស៊ីឡាំង 4ស៊ីឡាំង ចំណុះ 2.5លីត្រ ភ្ជាប់ជាមួយម៉ូទ័រអេឡិចត្រិច និងថាមពលថ្ម 17.8 គីឡូវ៉ាត់ម៉ោង ដែលផ្តល់កម្លាំងបាន 323 សេះ និង កម្លាំងរមយឡ 369ផោនហ្វីត រត់ដោយប្រអប់លេខ 8វគ្គអូតូ ជាមួយនឹងជម្រើសរត់ដោយប៉ុង2 AWD។
សម្រាប់គ្រឿងបរិក្ខាតុបតែង ជាមួយនឹងបច្ចេកវិទ្យាទំនើបៗចុងក្រោយយ៉ាងណានោះ Admin នឹងលំអិតនៅពេលដែល Mazda CX-90 ប្រកាស់ចេញលក់ជាផ្លូវការតែម្ដង ព្រោះពេលនេះ Mazda ចេញមកគ្រាន់តែអួតពីប្លុកម៉ាស៊ីនតែប៉ុណ្ណោះ។
ចំពោះតម្លៃវិញ ត្រូវបានអ្នកជំនាញវាយតម្លៃថាអាចចន្លោះពី 42000ដុល្លារ ទៅ 60000ដុល្លារ ចំណែកតម្លៃផ្លូវការយ៉ាងណានោះ បងប្អូនកុំភ្លេចចាំអ៊ុតមើលទាំងអស់គ្នា៕
ដោយ៖ Bunsak
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី