មួយរយៈចុងក្រោយនេះ Toyota កំពុងជោគជ័យ នឹងកក់កប់ខ្លាំងទៅលើពពួកឡាន EV សម្រាប់ម៉ូឌែល Urban Cruiser នេះដែរកំពុងចាប់យកទីផ្សារអ៉ឺរ៉ប់ ជាគោលដៅទីមួយក្នុងការចេញលក់នៅដើមឆ្នាំ ២០២៥ នឹងទីផ្សារឥណ្ឌាខ្តង់ពាក់កណ្ដាលឆ្នាំ២០២៥ ខាងមុខនេះ។
Urban Cruiser ស្ថិតក្នុងអម្បូរឡាន Compact SUV ខ្នាតតូច នឹងអាចនិយាយបានថា ទំហំភិនភាគនៅចំណុចកណ្ដាលរវៀង Yaris Cross នឹង C-HR ដែលរថយន្ដទាំង ៣នេះកំពុងតែអង្រួនទីផ្សារ អ៉ឺរ៉ប់ផងដែរ។
សម្រាប់ផ្ទៃខាងក្នុងវិញ Urban ជាប្រភេទឡាន ទ្វា៥ កៅអី ២ជួរ នឹងទ្វា២ខាងក្រោយសងខាង គឺបើកផ្នែកចំហៀង ដែលផ្នែកខាងក្នុងទូលាយគួរសម អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានគួរសម។
ចំពោះភាពគ្រឿងបវិក្ខាដែលបំពាក់វិញ Luxury គួរសមដែលផ្ទៃខាងក្នុងភាគច្រើនស្រោបស្បែក ជាមួយកៅអីអេឡិចត្រនិច កុងទ័រឌីជីថល ១០.២៥អ៉ីញពហុមុខងារ ភ្ជាប់ជាមួយអេក្រង់ថាច់ ១០,១អ៉ីង ហើយផ្នែក កុងសូលកណ្ដាលកាលឌីស្សាញចេញមកឃើញថា មានភាពផុស នឹងអណ្ដែតស្អាតប្លែកផ្នែកតែម្ដង។
ក្រៅពីនឹងក៏ឃើញបំពាក់ Speaker JBL Premium ដំបូលបើក Panoramic នឹងប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរ Toyota Safety Sence មួយឈុតដ៏ទំនើបរបស់ Toyota ផងដែរ។
ចំពោះកម្លាំង Performance ក្នុងការបើកបរវិញ Toyota Urban Cruiser ប្រភេទឡានអគ្គិសនីដែលភ្ជាប់កម្លាំងថាមពលចំនួន ៣ជម្រើស និងជម្រើសថ្ម lithium-iron phosphate ចំនួនពីរ។
សម្រាប់ម៉ូដែលរត់ដោយប៉ុង១ FWD ផ្តល់កម្លាំង ១៤២សេះ ទៅ ១៧២សេះ ជំនួយដោយម៉ូទ័រអគ្គិសនី១គ្រាប់ ខណៈពេលដែលប្រភេទរត់ដោយប៉ុង២ AWD ផលិតកម្លាំងបានដល់ទៅ ១៨២សេះ ជំនួយដោយម៉ូទ័រអគ្គិសនីពីរគ្រាប់។
ក្នុងនោះដែរសម្រាប់ប្រភេទថ្មតូចទំហំ ៤៩ kWh អាចប្រើបានតែជាមួយជម្រើសរត់ដោយប៉ុង១ FWD តែប៉ុណ្ណោះ ខណៈពេលដែលថ្មទំហំ ៦១ kWh អាចមានទាំងនៅលើប្រភេទរត់ដោយប៉ុង១ FWD និងប៉ុង២ AWD ផងដែរ។
ចំពោះរយៈចម្ងាយនៃការប្រើប្រាស់ថាមពលអគ្គិសនីរាល់ការសាកថ្មមួយពេញអាចបើកបរបានចន្លោះពី ៤៣០គីឡូម៉ែត្រ ទៅ ៥៥០គីឡូម៉ែត្រ រាល់ការសាក់ថ្មមួយពេញ ខណៈតម្លៃចេញលក់ប៉ុន្មាននោះហាក់មិនទាន់បង្ហាញនៅឡើយទេ៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា