ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមការចុះផ្សាយពីសារព័ត៌មាន CNET Road and Show កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់ អាល្លម៉ង់ BMW បានប្រកាសប្រមូលរថយន្ដ BMW ជាង ១លានគ្រឿង នៅទូទាំងពិភពលោក ចូលរោងចក្រវិញ ម្ដងទៀតហើយ ដោយសារមានបញ្ហាប្រព័ន្ធវ៉ាល់ហ៊ើយ (Engine Ventilation system) ដែលអាចបណ្ដាលឲ្យរថយន្ដឆាបឆេះដោយចៃដន្យ។

តាមប្រកាសបានឲ្យដឹងថា រថយន្ដដែលត្រូវអូសចូលរោងចក្រមកវិញមានទាំងប្រភេទ SUV និង sedan រួមមានម៉ូដែល 3 series, 1 Series, X5, X3, និង Z4 ចន្លោះឆ្នាំ ២០០៦ និង ២០១៣ ចំនួនប្រមាណ ៩១៧ ០០០ គ្រឿងនៅសហរដ្ឋអាមេរិក ៩៨០០០ គ្រឿងនៅកាណាដា ១៨០០០ គ្រឿងនៅកូរ៉េខាងត្បូង និងជាច្រើនគ្រឿង នៅប្រទេសផ្សេងៗទៀត។

យោងតាម រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកសហរដ្ឋអាមេរិក បានឲ្យដឹងដែរថា រថយន្ដដែលត្រូវប្រមូល ចូលរោងចក្រនេះ មានបញ្ហាចរន្ដអគ្គិសនីក្នុង ប្រព័ន្ធកម្ដៅវ៉ាល់ហ៊ើយ ដំណើរការមិនប្រក្រតី ដែលយូរៗទៅវានឹងបណ្ដាលឲ្យឡើងកម្ដៅខ្លាំង និងឆាបឆេះរថយន្ដដោយចៃដន្យ មិនថាវាចតចោល ឬពេលបើកបរឡើយ។

BMW បានបន្ថែមថា ម្ចាស់រថយន្ដ BMW ដែលមានធុំក្លិនឈ្ងាមផ្សែង ឬក្លិនឆេះប្លាស្ទិក ចេញពីម៉ាស៊ីនឡាន ពេលកំពុងបើកបរ ត្រូវប្រញាប់បន្ថយល្បឿនទៅរកកន្លែងសុវត្ថិភាពដើម្បីចូលចត ហើយពន្លត់ម៉ាស៊ីនភ្លាម និងចេញពីក្នុងឡាន ដើម្បីពិនិត្យមើល ឬហៅជំនួយ។

កំឡុងពេលនេះ ក្រុមហ៊ុនកំពុងតែប្រមូលទិន្នន័យពី រថយន្ដពាក់ពន្ធ័ និង រៀបចំកែតម្រូវប្រព័ន្ធប្រតិបត្ដិការណ៍ថ្មី សម្រាប់ដោះស្រាយលើបញ្ហានេះ ដែលនឹងរួចរាល់នៅពាក់កណ្ដាលឆ្នាំ ២០២២ នេះ ហើយសម្រាប់ម្ចាស់រថយន្ដ ដែលមានបញ្ហា នឹងទទួលការទាក់ទងពីក្រុមហ៊ុនក្នុងរង្វង់ថ្ងៃទី ២៥ ខែមេសានេះ។

អត្ថបទ៖ Andra…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា