ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងកត្តាសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ក្រុមហ៊ុន MG Cambodia បានខិតខំយ៉ាងសកម្មក្នុងការជួយដល់សហគមន៍កម្ពុជាយើងតាមរយៈការយល់ដឹងយ៉ាងស៊ីជម្រៅអំពីស្ថានភាពពេលបច្ចុប្បន្ន ដោយក្រុមហ៊ុនរថយន្ត MG កំពុងផ្តល់ជូននូវតម្លៃថ្មីលើរថយន្ត3ម៉ូឌែលដែលកំពុងពេញនិយមបំផុតរបស់ខ្លួន ដែលធ្វើឱ្យវាកាន់តែងាយស្រួល និង ជាជម្រើសល្អសម្រាប់អតិថិជនក្នុងការក្លាយជាម្ចាស់រថយន្តថ្មីទំនើបដែលអាចទុកចិត្តបាន និង មានតម្លៃសមរម្យបំផុត។
ការកែសម្រួលលើតម្លៃពិសេសសម្រាប់រថយន្ត MG នាពេលបច្ចុប្បន្ននេះគឺអាចធ្វើទៅបានដោយសារការគាំទ្រដោយផ្ទាល់ពីរោងចក្រអន្តរជាតិរបស់ MG ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនតម្លៃកាន់តែល្អដល់អតិថិជនក្នុងស្ថានភាពពេលបច្ចុប្បន្ននេះ។
តម្លៃពិសេសថ្មីសម្រាប់រថយន្ត MG ទាំង៣ម៉ូឌែលមានដូចជា៖
បន្ថែមពីនេះទៅទៀត៖ អតិថិជនដែលទទួលយករថយន្តចាប់ពីថ្ងៃនេះរហូតដល់ចុងខែសីហា ឆ្នាំ ២០២៥ នឹងទទួលបានគូប៉ុងទិញទំនិញនៅផ្សារទំនើប AEON ដែលមានទឹកប្រាក់ $100 បន្ថែមទៀត ដើម្បីជួយគាំទ្រការចំណាយប្រចាំថ្ងៃផ្សេង។
ការផ្តល់ជូនតម្លៃថ្មីនេះ បានបន្ថែមឱ្យរថយន្ត MG ក្លាយជាជម្រើសកាន់តែល្អបំផុតសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យ ប៉ុន្តែបំពាក់ដោយមុខងារប្រើប្រាស់ទំនើបៗ និង ចង់សន្សំថវិកាសម្រាប់គ្រួសារ ឬ អាជីវកម្មរបស់អ្នក ហើយកាន់តែពិសេសអតិថិជនអាចបង់រំលោះសុទ្ធ 100% ឬ មានប្រាក់ចូលរួមមុនខ្លះក៏បាន។ តម្លៃពិសេសនេះ មានរយៈពេលកំណត់ និង មានគោលបំណងក្នុងការគាំទ្រដល់កម្ពុជាក្នុងការក្លាយជាម្ចាស់រថយន្តថ្មី៖ • អតិថិជនក្នុងស្រុកអាចទទួលបានរថយន្តថ្មីក្នុងតម្លៃយ៉ាងសមរម្យសម្រាប់ការធ្វើដំណើរដែលអាចទុកចិត្តបានសម្រាប់អាជីវកម្ម និង ការងារផ្សេងៗទូទៅ។ • សម្រាប់អ្នកដែលមានសមាជិកគ្រួសារ4-5នាក់ដែលកំពុងស្វែងរករថយន្តថ្មីមានសុវត្ថិភាពខ្ពស់ សន្សំសំចៃ ដែលជាការវិនិយោគលើរថយន្តដែលអាចប្រើប្រាស់បានយូរ។ • សម្រាប់អ្នកដែលស្វែងរកទិញរថយន្តថ្មីជាលើកដំបូង នឹងអាចសម្រេចក្តីប្រាថ្នាយ៉ាងជោគជ័យជាមួយ MG ។
លើសពីនេះរថយន្តទាំងអស់ត្រូវបានផ្ដល់ការធានាលើគុណភាពរយៈពេល 5 ឆ្នាំ និង ផ្តល់នូវសេវាកម្មក្រោយការលក់យ៉ាងល្អបំផុតនៅទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុន MG បានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយដៃគូរអន្តរជាតិរបស់ខ្លួន ដើម្បីបញ្ចុះនូវតម្លៃចេញពីរោងចក្រអន្តរជាតិ និងបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនអាចក្លាយជាម្ចាស់រថយន្តថ្មី MG មានគុណភាពល្អ និងទទួលបានទំនុកចិត្តខ្ពស់ ជាមួយតម្លៃសមរម្យពិតប្រាកដនៅលើទីផ្សារ។
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!