ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ Ctek មិនត្រឹមតឺដើរតួនាទីជាអ្នករបៀបរបបនៃការរស់នៅរបស់មនុស្សសម័យថ្មីនោះទេ ប៉ុន្តែ ក៏បានផ្លាស់ប្ដូររបៀបរបបនៃការប្រើប្រាស់រថយន្ដ របស់ម្ចាស់ជាច្រើនផងដែរ។ តែ ការរស់នៅក្នុងផ្ទះក្រោយមានការផ្ទុះជំងឺរាតត្បាត covid ១៩ ដែលប៉ះពាល់ មិនត្រឹមតែ បៀបរបបរស់នៅតែប៉ុណ្ណោះទេ តែបញ្ហាសុខភាពយានយន្តក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ ជាពិសេស លើអាគុយ និងបានដាក់សម្ពាធលើ ម្ចាស់រថយន្ត ដែលទាមទារឲ្យមានការផ្លាស់ប្ដូរអាគុយថ្មី ដោយសារតែអាគុយខូច ឬត្រូវសាកភ្លើងឡើងវិញជាដើម។
ក្នុងនោះដែរ គួបផ្សំនឹងការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ និងការចំណាយជារួមលើការរស់នៅប្រចាំថ្ងៃផងនោះ ធ្វើឲ្យអ្នកបើកបររថយន្តជាច្រើនចាប់ផ្ដើមគិតពិចារណាច្រើនជាងមុន មុនពេលបើកបររថយន្ត ហើយអាចនឹងកាត់បន្ថយការចេញទៅក្រៅ ហើយប្រសិនបើទៅក្រៅ ប្រហែលជាធ្វើដំណើរក្នុងចម្ងាយជិតៗប៉ុណ្ណោះ។
ចំណុចអវិជ្ជមាននៃការបើកបរតិចជាងមុន និងការធ្វើដំណើរក្នុងរយៈចម្ងាយខ្លី ជាពិសេសនៅក្នុងទីក្រុង នឹងធ្វើឲ្យអាគុយរថយន្តឆាប់អស់ថាមពល។ ការបញ្ឆេះរថយន្តតែមួយមុខ ត្រូវចំណាយថាមពលអាគុយ 150-350A ហើយនៅពេលធ្វើដំណើររយៈចម្ងាយខ្លី នោះ ឌីណាម៉ូភ្លើងនឹងពុំមានពេលវេលា ឬ សមត្ថភាពគ្រប់គ្រាន់ដើម្បីសាកបំពេញភ្លើងដែលបានប្រើដើម្បីបញ្ឆេះនោះឡើយ ព្រមទាំងធ្ចើឲ្យអាគុយរថយន្ដឆាប់អស់។
បញ្ហានៃការឆាប់អស់អាគុយនេះ កើតមានជាពិសេស ពេលរថយន្តប្រើមុខងារ “ពន្លត់/បញ្ឆេះ” ('stop/start') ក្នុងនោះប្រសិនបើមុខងារនេះ ដំណើរការមិនសូវស្រួល គឺអាចបណ្ដាលមកពីអាគុយ សាកថាមពលមិនគ្រប់គ្រាន់ ដោយរថយន្ដនឹងចាប់ផ្ដើមបឹទមុខងារមិនសំខាន់មួយចំនួន បន្ដិចម្ដងៗ ដើម្បើទុកថាមពលសេសសល់ទៅផ្គត់ផ្គង់ដំណើរការក្នុងម៉ាស៊ីន។
លើសពីនេះ សូម្បីរថយន្ដត្រូវទុកចោលក៏ដោយ ក៏អាគុយនឹងនៅតែបាត់បង់ថាមពល ០.១V ក្នុងមួយខែ ហើយករណីដែល រថយន្ដប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្ន ប្រព័ន្ធអេឡិចត្រូនិចនិងបញ្ចាការបិទ-បើកសោរពីចម្ងាយជាដើម នោះអាគុយនឹងកាន់តែឆាប់អស់ថែមទៀត ក្នុងនោះដែរ ការ បើកបររថយន្តចុះឡើង នឹងសាកថាមពលអាគុយបានតែ 80% នៃសមត្ថភាពរបស់វាប៉ុណ្ណោះ ហើយដើម្បីអាចសាកឲ្យបានពេញ 100% ពេញគឺចាំបាច់ត្រូវការឧបករណ៍សាកអាគុយដែល ត្រឹមត្រូវ និងមានគុណភាព។
ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហានេះ ការវិនិយោគលើឧបករណ៍សាកអាគុយវៃឆ្លាត ដូចជា Ctek ដែលជាម៉ាកយីហោលំដាប់ពិភពលោកឈានមុខគេផ្នែកបច្ចេកវិទ្យាសាកថាមពលយានយន្ត ក្នុងការរក្សាអាគុយកម្លាំង 12V របស់រថយន្ដឲ្យមានថាមពលពេញលេញ និងមានសុខភាព ល្អបំផុត។
បើតាមប្រសាសន៍របស់លោក Mark Poole ប្រធានគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន CTEK បានឲ្យដឹងថា៖
“រថយន្តនាពេលបច្ចុប្បន្ននេះ មានប្រព័ន្ធភ្លើងស្មុគស្មាញណាស់ ។ គ្រប់យ៉ាងរាប់តាំងពីសោរទ្វារ ពូកកម្ដៅ ចង្កូត ម៉ាស៊ីនត្រជាក់ និងជំហរអង្គុយដែលអាចផ្លាស់ប្ដូរបាន គឺអាស្រ័យលើប្រព័ន្ធភ្លើង ដែលជារការបង្កើននូវតម្រូវការថាមពលអាគុយ ។ ការធ្វើដំណើររយៈខ្លី ដើម្បីទិញគ្រឿងទេស ឬទិញកាហ្វេ មិនបានផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ប្រព័ន្ធឌីណាម៉ូនៃរថយន្តរបស់អ្នក ដើម្បីសាកអាគុយឲ្យបានពេញឡើយ ហើយគួបផ្សំ នឹងរថយន្តត្រូវទុកចោលពេលយូរផង ដូច្នេះ កំណកអំបិលស៊ុលផាតលើអាគុយអាចនាំឲ្យមានបញ្ហាខូចអាគុយបាន” ។
លោកបានបន្ដទៀតថា៖
“ការសាកថាមពលអាគុយរបស់អ្នកឲ្យបានយ៉ាងហោចណាស់ម្ដងក្នុងមួយខែ ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់របស់អាគុយបានរហូតដល់ទៅបីដង ។ ដូច្នេះ ការទិញឧបករណ៍សាកអាគុយដែលទុកចិត្តបាន និងយកអាគុយទៅពិនិត្យថែទាំឲ្យបានទៀងទាត់ គឺជារឿងដែលល្អបំផុត ។ ដោយសារតែការខូចអាគុយ អាចធ្វើឲ្យខូច ឬបង្កបញ្ហាដល់ប្រព័ន្ធភ្លើងរបស់រថយន្ត ដូច្នេះ ការទិញឧបករណ៍សាកអាគុយគឺជាការវិនិយោគដែលសមហេតុផល” ។
លោកបានបន្ថែមថា៖
“ការសាកទៅលើអាគុយដូចជាម៉ូឌែល CS ONE ដែលមានមុខងារថែទាំ និងដោះស្រាយបញ្ហាផ្សេងៗ គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកបើកបររថយន្តគ្រប់រូប ។ ម៉ូឌែល CS ONE ជួយគិតគូរជំនួសលោកអ្នក ដោយប្រើប្រាស់មុខងារសាកថាមពលវៃឆ្លាត ដើម្បីវាស់វែងសុខភាពរបស់អាគុយ បន្ទាប់មកផ្ដល់ថាមពលក្នុងកម្រិតមួយត្រឹមត្រូវ ដើម្បីឲ្យអាគុយមានដំណើរការតាមសមត្ថភាពកម្រិតអតិបរមា ជាមួយនឹងបច្ចេកវិទ្យាដែលបានចុះប័ណ្ណប៉ាតង់ពីម៉ូឌែល CS ONE។”
ដូច្នេះដើម្បីស្វែងយល់បន្ថែមអំពីឧបករណ៍សាកអាគុយ និងគ្រឿងបំពាក់វៃឆ្លាតនានារបស់ CTEK សូមចូលទៅកាន់គេហទំព័រ www.ctek.com
សម្រាប់សំណួរព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់ អ្នកស្រី ប៊ុត កល្យាណ នាយិកាគ្រប់គ្រងក្រុមហ៊ុន Iron Motors ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផលិតផល CTEK
នៅកម្ពុជា។
អំពី CTEK
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី