👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
CTEK ដែលជាម៉ាកយីហៅឈានមុខគេលើពិភពលោកទាក់ទងនឹងការថែទាំអាគុយ បានផ្ញើសារដាស់តឿនដល់ម្ចាស់រថយន្តទាំងអស់ ជាពិសេសរថយន្តទំនើប ដែលអាចនឹងជួបគ្រោះថ្នាក់ជាយថាហេតុ ដោយសារតែការកូវអាគុយឡានខុសបច្ចេកទេស មិនតែប៉ុណ្ណោះវាក៏អាចបង្កជាអគ្គិភ័យឆាបឆេះរថយន្តទាំងមូលផងដែរ ។

អ្នកស្រី ប៊ុត កល្យាណ នាយកគ្រប់គ្រងក្រុមហ៊ុន Iron Motors ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផលិតផល CTEK នៅកម្ពុជា បានកត់សម្គាល់ឃើញថា រថយន្តជាច្រើនបានវិវត្តន៍ពីការប្រើប្រាស់ប្រព័ន្ធមេហ្កានិច ទៅជាប្រព័ន្ធអេឡិចត្រូនិក បន្ទាប់ពីប្រអប់បញ្ជារអេឡិចត្រូនិក ឬ ECU ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការតាំងពីខ្ទង់ឆ្នាំ ១៩៧០ មកម្លេះ ។

រថយន្តនាពេលបច្ចុប្បន្ននេះត្រូវបានគ្រប់គ្រងដោយ ECU ចំនួន ៨០ ទៅ ២០០ បំណែកសម្រាប់ប្រភេទរថយន្តប្រណិត ទៅលើមុខងារនានាដូចជា ប្រព័ន្ធម៉ាស៊ីន ម៉ាស៊ីនត្រជាក់ ប្រព័ន្ធភ្លើង ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធព័ត៌មាននិងការកម្សាន្ត ដែលជាហេតុនាំឲ្យអាគុយត្រូវប្រើថាមពលអស់ច្រើនជាងមុន និងមិនអាចសាកថាមពលពេញបានលឿន រហូតដល់ខ្សោយថាមពលលែងដំណើរការតែម្តង ។

ដែលនេះជាកត្តាចំបងនាំឲ្យម្ចាស់រថយន្តជាច្រើនប្រើប្រាស់វិធីសាស្ត្រកូវអាគុយបែបបុរាណ ដើម្បីឲ្យអាគុយមានថាមពលអាចបញ្ជេះឡានបាន ។ តែម្ចាស់រថយន្តជាច្រើនមិនបានដឹងថា នៅពេលថាមពលអគ្គិសនីដែលផ្ទេរភ្លាមៗពីអាគុយមួយចូលអាគុយមួយ អាចបណ្តាលឲ្យឆ្លងចរន្តទៅប្រព័ន្ធអេឡិចត្រូនិករបស់រថយន្ត ដែលជាហេតុនាំឲ្យម្ចាស់រថយន្តត្រូវចំណាយលុយជួសជុលច្រើន ករណីខ្លះក៏អាចបង្កជាអគ្គីភ័យឆាបឆេះ ដោយសារការកូវអាគុយមិនត្រឹមត្រូវតាមបច្ចេកទេស ដូចហេតុការណ៍មួយដែលបានកើតឡើងកាលពីខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ។

យ៉ាងណា CTEK ក៏មានដំណឹងល្អដែរ ដោយបច្ចុប្បន្ននេះ លោកអ្នកអាចជៀសវាងបញ្ហាទាំងអស់នេះ តាមរយៈការថែទាំនិងសាកអាគុយឲ្យមានថាមពលគ្រប់គ្រាន់ ដោយប្រើប្រាស់ឧបករណ៍សាកនិងថែទាំអាគុយនានា ដែលមានគុណភាពនិងស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដូចជា CTEK MXS 5.0 ជាដើម ។

បើតាមការធ្វើតេស្តសាកល្បងបានបង្ហាញថា ការសាកអាគុយ ១ ខែម្តង នឹងជួយឲ្យអាគុយសាកភ្លើងពេញជាប់ជានិច្ច និងបង្កើនអាយុកាលប្រើប្រាស់អាគុយ ២-៣ ដងបន្ថែម ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តជាង ៤០ នៅទូទាំងពិភពលោក មានដូចជា Mercedes, BMW, Audi, Lamborghini, Rolls-Royce និងក្រុមហ៊ុនរថយន្តជាច្រើនទៀត បានដាក់ម៉ាកយីហោ លើឧបករណ៍សាកអាគុយ CTEK ដោយសារពួកគេបានទទួលស្គាល់ពីសារសំខាន់នៃការថែទាំអាគុយ ។

ក្នុងនោះដែរ ឧបករណ៍ថែទាំអាគុយ និងដោះស្រាយបញ្ហាប្រព័ន្ធអេឡិចត្រូនិករថយន្តរបស់ CTEK អាចប្រើប្រាស់យ៉ាងងាយស្រួល ទាំងនៅផ្ទះ និងគ្រប់ទីកន្លែង ។
ឧបករណ៍ដោះស្រាយបញ្ហាអាគុយនិងប្រព័ន្ធអេឡិចត្រូនិករថយន្ត CTEK នៅពេលនេះ មានវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ តាមរយៈក្រុមហ៊ុន Iron Motors តែមួយគត់ ខណៈដែលម្ចាស់រថយន្តអាចទាក់ទងមកក្រុមការងារផ្នែកលក់ សម្រាប់ការជួយពិនិត្យអាគុយ និងការសាកអាគុយដោយឥតគិតថ្លៃ (ការផ្ដល់ជូនមានកំណត់) ដោយទូរស័ព្ទទៅកាន់លេខ 099 60 60 70 ។

អំពី CTEK
CTEK ត្រូវបានបង្កើតឡើងនៅទីក្រុង ដាឡាណា (Dalarna) ប្រទេសស៊ុយអែដ ហើយជាម៉ាកយីហោឈានមុខគេលើពិភពលោក ដែលផ្ដល់ដំណោះស្រាយសាកអាគុយ ជាពិសេស គឺការសាកអាគុយយានយន្ត ។ CTEK មានផលិតផលសាកអាគុយជាច្រើនប្រភេទចាប់ពី 12V និង 24V ដើម្បីផ្ដល់ដំណោះស្រាយក្នុងការសាកអាគុយសម្រាប់រថយន្តគ្រប់ប្រភេទ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី