ទីបំផុត TOYOTA HILUX REVO V-Edition ស៊េរី​ឆ្នាំ ២០២៣ ទទួលកក់ហើយ តម្លៃត្រឹមតែ $42,900 កាន់តែពិសេសជាងមុន

អ្នកទស្សនា
420
0/ AKlasseAuto Promotion
2022-07-289959520_3267635106782528_1965095437147288287_n.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ………………………………………………………………………………….

ទីបំផុតអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះបានមកដល់ហើយ! TOYOTA HILUX REVO V-Edition ស៊េរី​ឆ្នាំ ២០២៣ ចាប់ផ្តើមទទួលកក់ហើយពីថ្ងៃសៅរ៍នេះតទៅ នេះបើយោងតាម ការបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ Toyota Cambodia ។

គ្រប់គ្នាបានដឹងហើយថា TOYOTA HILUX REVO V-Edition ជារថយន្តដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលរថយន្តរបស់តូយ៉ូតា ដែលល្បីបំផុត ទាំង ធន់ រឹងមាំ មានទំនុកចិត្ត និងសុវត្ថិភាព ដោយសារ​រថយន្ត​នេះ ជា​ប្រភេទ​រថយន្ត Pick-Up ឈានមុខ​គេ ទាំង​គុណភាព និងកម្លាំង​ សម្រាប់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក អស់​រយៈពេល​ជាង ៥០​ឆ្នាំ​មកហើយ​។ 

សម្រាប់ព័ត៌មានលម្អិត ៖

https://www.toyota.com.kh/en/models/hilux-revo.html

បន្ទាប់ពីឃើញការប្រកាសនៅលើគេហទំព័រផ្លូវការរបស់ តូយ៉ូតា Advan Auto បានហៅទូរស័ព្ទសាកសួរ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ថាតើ រថយន្តនេះនឹងមានវត្តមានក្នុងកម្ពុជានៅពេលណា? តើ Toyota Hilux Revo V-Edition ២០២៣ មានលក្ខណៈពិសេស និងខុសគ្នាដូចម្តេចខ្លះបើធៀបទៅនឹងសេរ៊ីឆ្នាំ ២០២២? 

ទាក់ទងទៅនិង ចម្ងល់នេះ ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញឱ្យដឹងថា៖ “ រថយន្ត TOYOTA HILUX REVO V-Edition ស៊េរី​ឆ្នាំ ២០២៣ នេះទទួលកក់ជាមួយតម្លៃ 42,900 ដុល្លារ ដែលតម្លៃនេះមិនមានការកែប្រែឡើយ បើធៀបទៅនឹងតម្លៃប្រកាសនៅក្នុងឆ្នាំ ២០២២ បើទោះបីជារថយន្ត ត្រូវបានឡើងសេរ៊ីទៅឆ្នាំ ២០២៣ រួមជាមួយនឹងការបំពាក់បន្ថែមក៏ដូចជាធ្វើឱ្យកាន់តែប្រសើរនូវប្រព័ន្ធ សុវត្ថិភាពសំខាន់ៗមួយចំនួន។ 

ក្រុមហ៊ុន ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រុមហ៊ុនបានសម្រេចរក្សាតម្លៃឱ្យនៅដដែល ដោយមូលហេតុចម្បងនោះគឺ ផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា បានប្រើប្រាស់រថយន្តថ្មី ពោរពេញទៅដោយសុវត្ថិភាព និង ការសន្សំសំចៃ នៅក្នុងកាលៈទេសៈដែលកំពុងតែទទួលផលប៉ះពាល់ជាសកលជាមួយតម្លៃទំនិញឡើងថ្លៃ (ជាពិសេសប្រេងឥន្ធនៈ)។ 

ចំណែកឯរយៈពេលនៃការមកដល់របស់រថយន្ត គឺនៅក្នុងខែ សីហា ដ៏ខ្លីខាងមុខនេះ។ ដូច្នេះសារព័ត៌មាន Advan Auto នឹងបន្តចុះផ្សាយនូវព័ត៌មានថ្មីៗជាពិសេសអំពីព័ត៌មានពីការផ្លាស់ប្តូរទៅលើម៉ូឌែល ២០២៣ នេះ នៅពេលក្រោយៗទៀត។ សូមរង់ចាំតាមដាននៅលើគេហទំព័ររបស់ Advan Auto និងទំព័រផ្លូវការ ក្រុមហ៊ុន តូយ៉ូតា ទាំងគ្នា។ 

មួយវិញទៀតប្រសិនជាអតិថិជនចង់ដឹងកាន់តែច្បាស់នោះ អតិថិជនក៏អាចអញ្ជើញមកកាន់អគារតាំងបង្ហាញរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទាំង៥ សាខាទូទាំង រាជធានីខេត្ត។” 

សម្រាប់ Hilux Revo V-Edition ២០២៣ នៅកម្ពុជា លោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា FacebookTelegram Youtube Website Instagram  ឬក៏អាចអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទបានតាមរយៈ 017 333 503 /​ 086 333 503 / 017 222 408 ។ 

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

អត្ថបទទាក់ទង

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More