តម្លៃរថយន្តនៅពេលនេះកំពុងឡើងថ្លៃឥតឈប់ឈរ ដោយសារបញ្ហាវីរុសកូវីតបម្លែងថ្មីប្រភេទ Delta កំពុងវាយលុកខ្លាំងនៅបណ្តាប្រទេសអាស៊ាន ដែលនាំឲ្យរាំងស្ទះដល់ការផលិតគ្រឿងបន្លាស់ ជាពិសេសបន្ទះឈីប ចំណែកសង្វាក់ផលិតកម្មឡានរបស់ក្រុមហ៊ុនធំៗក៏ត្រូវបានកាត់បន្ថយច្រើនផងដែរ ។
ជាក់ស្ដែងក្រុមហ៊ុន General Motor និង Ford ជាដើមបានប្រកាសផ្អាកដំណើរការរោងចក្រនៅអាមេរិកខាងជើងរបស់ខ្លួនរយៈពេល ២សប្ដាហ៍ រីឯ Toyota ក៏បានប្រកាសកាត់បន្ថយនូវដំណើរការផលិតជាង ៤០% នៅរោងចក្រក្នុងប្រទេសជប៉ុន និងអាមេរិកខាងជើង ដែលមានន័យថាវាជះឥទ្ធិពលដល់ការកាត់បន្ថយការផលិតឡានជាង ៣៦០ ០០០ គ្រឿងទូទាំងពិភពលោក ។
រឿងនេះធ្វើឲ្យដំណើរការនៃការផលិតឡានថ្មីត្រូវបានថយចុះ មានន័យថាតម្លៃឡានមួយទឹកនឹងនៅតែបន្ដកើនឡើងដូចគ្នាដែលអាចបន្ដរហូតទៅដល់ឆ្នាំ ២០២៣
នេះបើយោងតាមរបាយការណ៍វិភាគរបស់ Kelly Blue Book បានឲ្យដឹងថា ការទិញលក់ឡាន ១ គ្រឿងជាមធ្យមមានតម្លៃ $៤២ ៧៣៦ ឡើងថ្លៃលើសឆ្នាំមុន ៨% ។
ជាមួយគ្នានេះពីខែសីហាកន្លងទៅការចេញលក់ឡាននៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ១៨% បញ្ហាចំបងដោយសារតែការខ្វះខាតនៃគ្រឿងបង្គុំនេះដូចគ្នា។
ប្រភព៖ CBS News ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី