Acura ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Honda បានបញ្ចេញតម្លៃជាផ្លូវការហើយចំពោះ Acura ADX 2025 ចាប់ពី ៣៦,៣៥០ដុល្លារ អាចចូលចែចូវបាន។
Acura ADX ស៊េរីឆ្នាំ២០២៥ បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ១.៥លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ១៧៩ផោនហ្វីត មានទាំងប្រភេទប៉ុង១ FWD នឹងប៉ុង២ AWD អមដោយជម្រើស Trim/Option ចំនួន៣ ដូចជា៖ ADX A-Spec Advance Package, ADX A-Spec Package នឹង ADX Package ជាដើមសម្រាប់ទីផ្សារអាមេរិក។
Acura តែងតែមានភាពទំនើបជាងពពួក Honda មិនខុសពី Lexus តែងទំនើបប្លែកជាង Toyota ឡើយ។
ជាក់ស្ដែងត្រកូល ADX មានការឌីស្សាញ នឹងបំពាក់ភាពប្រណិតប្លែកគួរសម ឃើញមានបំពាក់អក្រង់ថាច់ ៩អ៉ីញ អមជាមួយកុងទ័រឌីជិថល កៅអីស្បែកប្រណិតបែបស្ព័រជាមួយមុខងារក្ដៅត្រជាក់ នឹងផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែក ដំបូលបើក Panoramic ប្រព័ន្ធសាកថ្មឥតខ្សែ ភ្លើង Eambeit Lighting ប្រព័ន្ធ speaker Bang & Olufsen ១៥គ្រាប់ ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ ជាមួយសេនស័រមួយជុំរថយន្ដ ដែលជំនួយដល់ប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរមួយឈុតធំផងដែរ។
បើនិយាយពីស្រុកខ្មែរវិញ Acura ហាក់មិនទាន់មានភាពពេញនិយម នឹងកេរ្ដិ៍ឈ្មោះទូលំទូលាយដូច Honda នៅឡើយទេ ម្យ៉ាងត្រកូល Acura មិនថាស៊េរីចាស់ ឬថ្មីទេ កម្រឃើញណាស់ យូៗមានប៉ុណ្ណោះ។ បើក្រឡេកមើលពី Lexus ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota វិញស្រុកខ្មែរឃើញមានប្រើតាំងពីពពួកស៊េរីឆ្នាំ ៩០ជាងឯណោះ។
ម្យ៉ាងបើនិយាយពី Infiniti របស់ Nissan វិញក៏ឃើញមានប្រើដែរ ចុះខុសទាស់អីជាមួយ Acura បានជាស្ងាត់ម្ល៉េស?
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះពពួកឡាន Acura នៅស្រុកខ្មែរ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?