ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?

អ្នកទស្សនា
233
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered8.jpg

BT50 ក្រោយពីសម្ងំលាក់ខ្លួនអស់ ៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០២២ មកពេលនេះ  All New BT50 2025 បានចេញមកអង្រួនទីផ្សារជាថ្មី ជាមួយតម្លៃពិសេស ៣៩,៩៩៩ដុល្លារ ដែលកាលពីមុនខ្ទង់ ៤២,៩៩៩ដុល្លារ។

488246991_677397978136917_2871355886904384303_n.jpg

បើទោះបីជាមិនទាន់មានកែផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងក្ដី ប៉ុន្ដែឃើញមានការកែប្រែមួយចំនួនដែលមើលទៅ រាងអំណាច់ នឹងស្ព័រជាងមុន។ ដូចជាផ្ទៃខាងមុខបំពាក់បាណាថ្មីរំលេចគ្រាប់រាងជា Octagons ជាមួយ Logo ដ៏ធំមួយរបស់ Mazda ហើយអ្វីដែលប្លែកមួយទៀតគឺ ចង្កៀងថ្មី LED អមដោយភ្លើង DRL កាន់តែប្លែកជាងមុន។

487401000_677397981470250_4735801150835958734_n.jpg

មិនតែប៉ុណ្ណោះ ស្ដុបក្រោយក៏ពាក់ជា LED បែបថ្មី នឹងផ្នែកជាច្រើនទៀត ជាមួយគ្រឿងតុបតែងផ្នែកខាងក្រៅ ភាគច្រើនបំពាក់ថ្មីរំលិចដោយពណ៌ ខ្មៅរលោង ដែលមើលទៅកាន់តែស្ព័រជាងមុន។

514925451_743232841553430_7695736622530152284_n (1).jpg

New BT-50 ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ 3.0 លីត្រ turbo ផលិតកម្លាំង ១៨៨សេះ និងកម្លាំងរមួល ៣៣២ ផោនហ្វីត បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស់ ជាមួយកម្រិតស៊ីប្រេងជាមធ្យមខ្ទង់ ៩លីត្រក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។ 

514395187_743747744835273_4187220723260882932_n.jpg

ចំពោះផ្ទៃខាងក្នុងវិញ បំពាក់កៅអីស្បែក ២ជួរជិះបាន ៥នាក់ ក្រៅពីនឹងក៏ឃើញបំពាក់ Smart Key ប៉ូតុង Power អេក្រង់កុងទ័រឌីជីថល អេក្រង់កម្សាន្ដ ៩អ៉ីង អាចភ្ជាប់ជាមួយ Apple CarPlay & Android Auto និងកាម៉េរាក្រោយ ជំនួយដោយសេនស័រចូលផងដែរ។

506464134_728744939668887_7496851136424561075_n.jpg

ក្រៅពីនឹងក៏មានមុខងារអាចបញ្ជាឆេះពីចម្ងាយ ក្ដោបកញ្ចក់អូតូ មុខងារ Blind Sport Monitor រន្ធម៉ាស៊ីនត្រជាក់ក្រោយ Speaker ៨គ្រាប់ ប្រភេទ Surround Sound នឹងពោងសុវត្ថិភាព ៦គ្រាប់ ជាដើម។

506402877_728744943002220_5944940121636459260_n.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ New Mazda BT50 2025 មួយនេះ? រូបរាងថ្មីអំណាចជាងមុន ជាមួយតម្លៃក្រោម ៤ម៉ឺនដុល្លារប៉ុណ្ណឹងល្មមពិចារណាបាននៅ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕ 

505386536_728062726403775_3484599349753005933_n.jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More