រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា

អ្នកទស្សនា
5
0/ AKlasseAuto Promotion
LeapMotor C10 EV.jpg

នៅក្នុងទីផ្សាររថយន្តអគ្គិសនីនាពេលបច្ចុប្បន្ននេះកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយវាពិតជាមិនមានរថយន្តអគ្គិសនីច្រើនទេដែលលេចធ្លោ និង មានទីផ្សារល្អ។ ក៏ប៉ុន្តែងាកមកមើលរថយន្តអគ្គិសនី Leapmotor C10 វិញគឺផ្តល់នូវអ្វីដែលលើសពីការរំពឹងទុក ដោយបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ អមដោយលក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពដ៏សំបូរបែបកម្រិតខ្ពស់ និងមានការរចនារូបរាងទាំងខាងក្រៅនិងខាងក្នុងដ៏ទាក់ទាញបំផុត ចំណែកឯតម្លៃវិញត្រឹមតែ៣ម៉ឺនដូល្លារ $30,xxx ប៉ុណ្ណោះ។ ជាមួយនឹងលក្ខណៈពិសេសនៃមុខងារប្រើប្រាស់ដ៏សំបូរបែប ពេញលេញជារថយន្តអគ្គិសនីបែបអនាគត ដែលអតិថិជនអាចស្វែងរកបានជាមួយម៉ូដែលថ្មីនេះគឺ Leapmotor C10 ដែលលេចធ្លោនិងក្លាយជាជម្រើសក្នុងចំណោមរថយន្តអគ្គិសនីផ្សេងៗដែលមានតម្លៃប្រហាក់ប្រហែលគ្នា។

535231785_1107227451503496_2128203774972895767_n.jpg

Leapmotor C10 គឺជាប្រភេទរថយន្ត SUV អគ្គិសនីសុទ្ធ ដែលមានការរចនាដ៏ស្រស់ស្អាតទាក់ទាញបំផុតដែលមើលទៅមានអារម្មណ៍ថាដូចកំពុងប្រើប្រាស់រថយន្តប្រណិតថ្លៃៗៗ។ រថយន្តនេះ​ត្រូវ​បានរចនា​ឡើង​ដើម្បី​តម្រូវ​តាមការប្រើប្រាស់ជាលក្ខណៈ​គ្រួសារ អ្នក​ជំនួយ អ្នកធ្វើការងារផ្សេងៗ និង​បុគ្គល​ដែល​ចង់​បានរថយន្តអគ្គិសនីដែល​មានតម្លៃសមរម្យ ប៉ុន្តែមានថាមពលខ្លាំង និង មានរយៈចម្ងាយបើកបរបានឆ្ងាយ ព្រមទាំងមានភាពទំនើបទាន់សម័យផងដែរ។

535225644_1107227344836840_1255634356828111935_n.jpg

ទំហំបច្ចេកទេសរបស់រថយន្ត Leapmotor C10៖

• ប្រវែងបណ្តោយ : 4,739 mm

• ប្រវែងទទឹង : 1,900 mm

•កម្ពស់ : 1,680 mm

• ប្រវែងគម្លាតពីកង់មុខទៅកង់ក្រោយ : 2,825 mm

• កំពង់ខ្ពស់ពីដី Gound clearance : 180 mm

• ចំណុះឃ្លុបក្រោយទំហំ : 370 L និងអាចបត់កៅអីជួរទី២ឱ្យរាបស្មើរដើម្បីទទួលបានទំហំកាន់តែធំរហូតដល់ 835 L

534903037_1107227318170176_2162769948422394651_n.jpg
DSC08763.jpg

ចំពោះទំហំរថយន្តនេះផ្តល់នូវភាពធំទូលាយទាំងកាប៊ីនខាងក្នុងសម្រាប់អ្នកបើកបរ និង អ្នករួមដំណើរ។ ដោយឡែកទំហំឃ្លុបក្រោយសម្រាប់ម្ចាស់រថយន្តអាចផ្ទុះសម្ភារៈបានច្រើនប្រកបដោយផាសុកភាពខ្ពស់។ ទាំងនេះហើយដែលធ្វើឱ្យរថយន្ត Leapmotor C10 ក្លាយជាជម្រើសល្អសម្រាប់ការបើកបរនិងប្រើប្រាស់ទាំងក្នុងទីក្រុង និង ការធ្វើដំណើរផ្លូវឆ្ងាយទៅតាមបណ្តាខេត្តដោយអាចដឹកសម្ភារៈបានច្រើន។

DSC09262.jpg

ម្យ៉ាងវិញទៀត ទោះបីវាមានតម្លៃសមរម្យត្រឹមតែ $30,xxx ក៏ដោយក៏រថយន្ត Leapmotor C10 បានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន ដើម្បីផ្តល់នូវលក្ខណៈពិសេសកាន់តែសំបូរបែបសម្រាប់បំពេញតម្រូវការដល់ម្ចាស់រថយន្ត៖

• ប្រើកាតប្រភេទឌីជីថលដើម្បី Lock / Unlock រថយន្ត

• ប្រព័ន្ធជំនួយពេលបើកបរ (ADAS)

• ការបញ្ជាដោយសំឡេងដ៏ឆ្លាតវៃក្នុងការដំណើរការមុខងារមួយចំនួនរបស់រថយន្ត

• តាប់ឡូឌីជីថលប្រភេទ HD ទំហំ 10.25 អ៊ីញ

• អេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ 14.6 អ៊ីញ កម្រិតច្បាស់ 2.5K និងមុខងារផ្សេងៗទៀត

DSC09278-2-2.jpg

កញ្ចប់មុខងារទាំង​អស់​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ និង បំពាក់នៅលើរថយន្តដែលមានការរចនា​ដ៏ប្រណិត ​ដែលផ្តល់នូវការប្រកួត​ប្រជែងខ្លាំងទៅ​និងដៃ​រគូ​ប្រជែងរបស់ខ្លួនទាំងទំហំ និង ​មុខងារប្រើប្រាស់។

យ៉ាងណាក៏ដោយក៏រថយន្ត Leapmotor C10 មិន​ត្រឹម​តែ​មាន​រូបរាង​ល្អស្រស់ស្អាត និង បំពាក់នូវមុខងារទំនើបៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាក៏មាន​ដំណើរការបើកបរយ៉ាងល្អ​ និង រលូនផងដែរ។ រថយន្តនេះបំពាក់ដោយម៉ូធ័រ single-motor RWD ដែលផ្តល់នូវការបង្កើនល្បឿនយ៉ាងរលូន និង មានកម្លាំងខ្លាំង​ព្រមទាំងផ្តល់នូវការបើកបរប្រកបដោយផាសុកភាពខ្ពស់ដែលសាកសមសម្រាប់ផ្លូវក្នុងប្រទេសកម្ពុជា។

• រយៈចម្ងាយបើកបរ : រហូតដល់ 530 Km ប្រភេទ CLTC សម្រាប់ការសាកមួយពេញ

• ថាមពលថ្មទំហំ 69.9 kWh

• ការសាកថាមពល : ការសាកថ្មលឿនត្រូវបានដំណើរការពី 30% ទៅ 80% ក្នុងរយៈពេលតិចជាង 30 នាទី។

•កម្លាំងសេះ : 170 kW

•កម្លាំងរមួល : 320 Nm

DSC08789.jpg

ដំណើរការនេះមានន័យថាលទ្ធភាពក្នុងការផលិតថាមពលបានគ្រប់គ្រាន់ និង ការប្រើប្រាស់បានល្អអាចបើកបរបានគ្រប់កាលៈទេសៈដោយមិនមានការព្រួយបារម្ភអ្វីឡើយ។ ចំណុចនេះបានទាក់ទាញអ្នកប្រើប្រាស់រថយន្តអគ្គិសនីជាច្រើនងាកមកជ្រើសរើសរថយន្ត Leapmotor C10 ។

ក្រឡេកមកមើលពីប្រព័ន្ធសុវត្ថិភាពវិញ គឺគ្មានអ្វីរារាំងសម្រាប់រថយន្ត Leapmotor C10 ទេ ព្រោះរថយន្តនេះមានបំពាក់ដោយ​ស៊ុម​ដែកថែប high-strength steel frame ​ដែល​មាន​កម្លាំងទប់បានខ្ពស់ការពារពីការប៉ះទង្គិចផ្សេងៗ ហើយក៏បំពាក់ដោយពោង​សុវត្ថិភាពជា​ច្រើនគ្រាប់ និង មាន​ប្រព័ន្ធ​សុវត្ថិភាពផ្សេងៗកម្រិតខ្ពស់រួម​មានដូចជា៖

• ប្រព័ន្ធផ្តល់សញ្ញាព្រមានអំពីការបើកបរចាកចេញគន្លងផ្លូវ

• ប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តវាជែង

• ប្រព័ន្ធគ្រប់គ្រងការបើកបរល្បឿនថេរ

• ប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោង

• ប្រព័ន្ធកាមេរ៉ា 540 ដឺក្រេ អាចមើលឃើញដល់បាតរថយន្ត

• ប្រព័ន្ធផ្តល់ដំណឹង sensor មុខក្រោយ

• ប្រព័ន្ធហ្វ្រាំង ABS

• ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច

• ប្រព័ន្ធជំនួយការបើកបរ Auto Hold

• ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់

• ពោងសុវត្ថិភាពផ្នែកខាងមុខ និង ចំហៀង

• ប្រព័ន្ធចាក់សោរទ្វាររថយន្តដោយស្វ័យប្រវត្តិតាមរយៈការចាប់ល្បឿនរថយន្ត Speed-sensing Auto Door Lock

តើរថយន្ត Leapmotor C10 អាចយកឈ្នះដៃគូរប្រកួតប្រជែងរបស់ខ្លួនបានដោយរបៀបណា?

បើប្រៀបធៀបទៅនឹងរថយន្តអគ្គិសនីប្រភេទ SUVs ផ្សេងៗក្នុងទីផ្សារកម្ពុជា មានតែរថយន្ត Leapmotor C10 ប៉ុណ្ណោះដែលមានភាពលេចធ្លោជាងគេដោយរួមបញ្ចូលនូវលក្ខណៈពិសេសសង្ខេបៗដូចខាងក្រោម៖

• ទំហំធំជាងគេ និង មានភាពប្រណិត

• ការបំពាក់នូវបច្ចេកវិទ្យាទំនើបដ៏ឆ្លាតវៃកម្រិតស្តង់ដារ

• មានរយៈចម្ងាយបើកបរបានឆ្ងាយ

• មានការរចនាឆើតឆាយនិងទាក់ទាញ

• មានតម្លៃប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ

សរុបមករថយន្តអគ្គិសនីដែលបំពាក់នូវលក្ខណៈពិសេសស្រដៀងៗគ្នាភាគច្រើនមានតម្លៃលើសពី $35,000 – $40,000 ដែលធ្វើឱ្យ Leapmotor C10 ក្លាយជាជម្រើសតម្លៃដ៏ពិសេសត្រឹមតែ $30,xxxx ដែលស័ក្តសមបំផុតសម្រាប់អ្នកទិញរថយន្តអគ្គិសនីលើកដំបូង ឬ គ្រួសារដែលចង់ប្តូរពីរថយន្តសាំងមកប្រើរថយន្តអគ្គិសនី។ ម្យ៉ាងវិញទៀត រថយន្ត Leapmotor C10 មានការធានារហូតដល់ ៥ ឆ្នាំ ដែលផ្តល់ទំនុចចិត្តខ្ពស់ដល់អ្នកប្រើប្រាស់។

ជាមួយនឹងស្តុកថ្មីទើបតែមកដល់ក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចទទួលបានបទពិសោធន៍ដ៏ល្អបំផុតពីរថយន្ត Leapmotor C10។ វាមិនត្រឹមតែជារថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការមធ្យោបាយមួយដែលបង្ហាញថា ជារថយន្តបែបអនាគត មានបច្ចេកវិទ្យាទំនើបៗ មិនប៉ះពាល់ដល់បរិស្ថាន និងទទួលបានការបើកបរយ៉ាងទាន់សម័យ ដោយមិនចាំបាច់ចំណាយលុយច្រើនដើម្បីទិញរថយន្តថ្លៃៗទៀតនោះទេ។ ជាមួយនឹងប្រភេទរថយន្តដែលមានប្រភពដើមចេញពីក្រុមហ៊ុនយក្សនៅអឺរ៉ុបគឺ Stellantis ដែលជាបណ្តាញចែកចាយរថយន្តទំនើបនៅទូទាំងសកលលោក បានបង្កើនទំនុកចិត្តដល់អតិថិជនដែលបានជ្រើសរើសរថយន្ត Leapmotor ដែលផ្តល់នូវរថយន្តអគ្គិសនីដ៏ឆ្លាតវៃ មានតម្លៃសមរម្យ និងមានគុណភាពខ្ពស់។

DSC09987.jpg
DSC04293.jpg
DSC04059.jpg
DSC02381.jpg

អត្ថបទពាណិជកម្ម 

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More