កាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២២ ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រារព្ធពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ ស្ថានីយ៍បញ្ចូលថាមពលរថយន្ដអគ្គិសនីថ្មីទី ៣ ស្ថិតក្នុង ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីបានសម្រេចការសាងសង់នៅរាជធានីភ្នំពេញ និងព្រះសីហនុ ថ្មីៗនេះ។
ស្ថានីយ៍សាកថាមពលឡានអគ្គិសនីនេះ គឺជាគម្រោងជំនួយពីអង្គការ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីជម្រុញការប្រើប្រាស់ឡានអគ្គិសនីនៅកម្ពុជា ដែលស្ថានីយ៍ទី ៤ នឹងត្រៀមលេចរូបរាងបន្ទាប់ក្នុងខេត្ត បាត់ដំបង។
លើសពីនេះ UNDP ក៏បានឯកភាពផ្ដល់ម៉ូតូ ៣ គ្រឿងដល់ក្រសួង ដែលក្រសួងគ្រោងនឹងទិញបន្ថែម ៣០ ទៅ ៥០ គ្រឿងទៀត ព្រមជាមួយនឹងរថយន្ដអគ្គិសនី ៧ គ្រឿងផងដែរ សម្រាប់ប្រើជាគម្រូក្នុងក្រសួងមុន ដែលក្នុងនោះ ក្រសួងក៏បានសហការជាមួយនឹងក្រុមហ៊ុន ដឹកជញ្ជូនអាហារ នៅកម្ពុជា ដូចជា Food Panda, Nham 24 ជាដើមឲ្យប្រើម៉ូតូអាគុយដូចគ្នា។
បន្ថែមពីនេះ ក្រសួងក៏កំពុងស្វះស្វែងរកការសហការ ជាមួយនឹងក្រុមហ៊ុនឯកជន ក៏ដូចជាដៃគូអភិវឌ្ឍផ្សេងៗទៀត ជាពិសេសក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីសហការសាងសង់ស្ថានីយ៍នេះបន្ថែមទៀត ជាមួយនឹងគម្រោងដំឡើងឲ្យ បាន ៣០០ ស្ថានីយ៍ នៅរង្វង់ ៣ ឆ្នាំខាងមុខទៀតផងដែរ។
ថ្លែងក្នុងឱកាសសម្ភោធនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើង ពីការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាគួរឲ្យកត់សម្គាល់ ដោយក្នុង ៧ខែ ឆ្នាំ២០២២ នេះ កម្ពុជា មានរថយន្តអគ្គិសនីបានចុះបញ្ជីសរុប ៣០៥ គ្រឿង មានការកើនឡើងប្រមាណ ១៨០៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយល់ដឹង និងគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋលើការប្រើប្រាស់រថយន្តអគ្គិសនី។
សូមបញ្ជាក់ដែរថា គិតមកដល់ពេលនេះ ក្រសួងសាធារណការ បានដាក់ដំណើរការ ស្ថានីយសាកឡានអគ្គិសនីនេះ បានចំនួន ៣ ទីតាំងហើយ ទីតាំងទីមួយ ស្ថិតនៅក្នុងទីស្ដីការ ក្រសួង សាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ទីពីរ ស្ថិតក្នុងខេត្តព្រះសីហនុ និងទីបី គឺស្ថិតក្នុងខេត្ត សៀមរាប ដែលទើបសម្ភោធនេះ និងទីបួន នឹងលេខមុខក្នុងខេត្ត បាត់ដំបង នាពេលឆាប់ៗផងដែរ។
គួររំឭកថា ការពង្រីកការប្រើប្រាស់មធ្យាបាយយានយន្ដអគ្គិសនីនេះ គឺជាផ្នែកមួយ ដើម្បីឆ្ពោះទៅរកគោលនយោបាយ អគ្គិសនីភាវូបនីយកម្មយានយន្ដដើម្បីអនាគតបៃតងសម្រាប់កម្ពុជា ដែលទើបតែបានអនុម័តកាលពីពេលថ្មីៗកន្លងមក ក្រសួងបានដាក់សំណើដល់រដ្ឋាភិបាលលើយុទ្ធសាស្រ្ដផ្សេងៗ ដូចជា ការកាត់បន្ថយពន្ធសម្រាប់ឡានអគ្គិសនី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួមមានពង្រាយស្ថានីយសាកអាគុយឡានអគ្កិសនីទូទាំងប្រទេស ការនាំចូលឡានអគ្គិសនីគុណភាព មានកន្លែងផ្ដល់សេវា គ្រឿងបន្លាស់ និងកន្លែងចោលអាគុយត្រឹមត្រូវ ធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្សេងៗ។
អត្ថបទ៖ Andra
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!