ក្រុមហ៊ុន RMA Cambodia ដែលបាននាំចូលផ្តាច់មុខនៅរថយន្តម៉ាក CHANGAN បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T នៅម្តុំចម្ការដូង ត្រូវនឹងថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៥ ដោយយោងតាមព័ត៌មាននៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ។
ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនល្បីឈានមុខគេ ដែលបាននាំចូលនូវរថយន្តទំនើបៗ និងម៉ាកល្បីៗជាច្រើននៅលើពិភពលោកនៅក្នុងនោះដែរ ក្រុមហ៊ុន RMA Cambodia ក៏បាននាំចូល និងចែកចាយផ្តាច់មុខសម្រាប់រថយន្ត CHANGAN និងរថយន្តអគ្គិសនី DEEPAL ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនៅក្នុងពិភពលោក។ CHANGAN AUTOMOBILE គឺជាក្រុមហ៊ុនរថយន្តដល់ធំមួយក្នុងចំណោមក្រុមហ៊ុនរថយន្តចិនធំៗចំនួន៤ ជាមួយនិងបទពិសោធន៍ផលិតរថយន្តរយៈពេលជាង៤០ឆ្នាំ ដែលមានមូលដ្ឋានផលិតកម្មចំនួន១៤ និងរោងចក្រចំនួន៣៤ នៅទូទាំងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសចិន ក្រុមហ៊ុន CHANGAN AUTOMOBILE មានម៉ាកសញ្ញាដែលគ្រប់គ្រងដោយខ្លួនឯងរួមមាន៖ CHANGAN, NEVO, DEEPAL និង AVATR ។ នៅឆ្នាំ២០២១ ការលក់សរុបម៉ាកយីហោផ្ទាល់ខ្លួនរបស់ CHANGAN បានកើនឡើងលើសពី 20 លានគ្រឿង រហូតមកដល់ខែមេសា ឆ្នាំ២០២៤ ការលក់បន្តរនៃម៉ាកយីហោចិនក្រោម CHANGAN បានកើនឡើងលើសពី 26.33 លានគ្រឿង។
យោងតាមការបកស្រាយបំភ្លឺពីក្រុមហ៊ុន RMA Cambodia ៖ ជុំវិញរឿងករណីមានការឆាបឆេះរថយន្តម៉ាក Changan UNI-T ដែលបានកើតឡើងនៅម្តុំចម្ការដូង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការថតបង្ហោះវីឌីអូឆាបឆេះនៅលើប្រព័ន្ធបណ្តាញសង្គមសាធារណៈ។ នៅក្នុងហេតុការនេះក្រុមហ៊ុនបានពិភាក្សាសាកសួរជាមួយនឹងម្ចាស់រថយន្តអំពីបញ្ហារនេះកើតឡើងដោយសារតែម្ចាស់រថយន្តបានយករថយន្តរបស់ខ្លួនទៅ Modify បំពាក់គ្រឿងភ្លើងបន្ថែម ដោយមិនបានឆ្លងកាត់ការអនុញ្ញាត និងទទួលស្គាល់ពីក្រុមបច្ចេកទេសរថយន្ត Changan ហើយយកទៅប្រើប្រាស់រហូតដល់ឆ្លងប្រព័ន្ធភ្លើងដែលបណ្តាលអោយមានអគ្គិភ័យឆាបឆេះនាពេលថ្មីៗនេះ។ ជាចុងក្រោយមុននឹងបងប្អូនសម្រេចចិត្តយករថយន្តទៅជួសជុល ឬធ្វើការ Modify បំពាក់គ្រឿងលេងបន្ថែម សូមបងប្អូនអតិថិជនមកធ្វើការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនជាមុនសិន ដើម្បីជៀសវាងមានការខូចខាត បាត់បង់ គ្មានសុវត្ថិភាព និងគ្មានការធានា ពីក្រុមហ៊ុន ដូចករណីខាងលើនេះ ព្រោះថាក្រុមហ៊ុនមានជាងជំនាញដែលបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ CHANGAN បានច្បាស់លាស់។
យ៉ាងណាមិញជុំវិញករណីខាងលើនេះ ក្រុមហ៊ុនបានប្រឹក្សាជាមួយម្ចាស់រថយន្តដោយបានដោះស្រាយសម្របសម្រួល ទៅតាមលក្ខខណ្ឌដែលបានពិភាក្សាជាមួយម្ចាស់រថយន្តខាងលើរួចរាល់អស់ហើយ។ នេះគឺជាអត្ថប្រយោជន៍ដែលបងប្អូនគួរតែទិញរថយន្តពីក្រុមហ៊ុន ព្រោះថានៅពេលដែលបងប្អូនជួបបញ្ហា ក្រុមហ៊ុនតែងតែនៅក្បែបងប្អូនជានិច្ច នេះជាទំនុកចិត្តខ្ពស់ដែលបងប្អូនទទួលបានពីក្រុមហ៊ុន។
រាល់ការទិញរថយន្ត Changan អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពិសេស 𝟴 ចំណុច៖
1. នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (𝗥𝗠𝗔 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮)
2. ការធានារយៈពេល 𝟱ឆ្នាំ ឬ 𝟭𝟱ម៉ឺនគីឡូម៉ែត្ររួមទាំងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ
3. សេវាកម្មត្រួតពិនិត្យ ថែទាំ ប្តូរប្រេងម៉ាស៊ីន និងជួសជុលចល័ត 𝟮𝟰ម៉ោង និង𝟮𝟱ខេត្តក្រុង លើសពីក្រុមហ៊ុនដ៏ទៃ (Ford OSC)
4. ការប្តូរប្រេង 𝟯ដង ឬ 𝟮𝟱𝟬𝟬𝟬 គីឡូម៉ែត្រដោយឥតគិតថ្លៃ
5. Trade-In Service សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី
6. ផ្តល់ជូនការបង្រៀនពីរបៀបប្រើប្រាស់ និងថែទាំរថយន្ត Changan ដោយឥតគិតថ្លៃ
7. ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ Changan
8. គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងគ្រប់គ្រាន់ពីរោងចក្រ Changan
សម្រាប់ព័ត៌មានលម្អិតផ្នែកលក់សូមទំនាក់ទំនង៖ 011 999 375
សម្រាប់ព័ត៌មានលម្អិតផ្នែកសេវាកម្មសូមទំនាក់ទំនង៖
077 999 615
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី