កាលពីពេលថ្មីៗនេះ ឯកឧត្តម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ចូន បានមានប្រសាសន៍ថា ការរីកចម្រើន និងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ័នៅកម្ពុជា រួមមាន ផ្លូវថ្នល់ មធ្យោបាយធ្វើដំណើរ ផ្សេងៗ ក្នុងរយៈពេល ២០ ឆ្នាំនេះ បានធ្វើឲ្យអត្រាសង្ឃឹមរស់របស់ប្រជាជនកម្ពុជា កើនឡើង ១៤ ឆ្នាំ ថែមទៀត។
ក្នុងឱកាសជួបពិភក្សាការងារលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា រវាងប្រមុខក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និង គណប្រតិភូសមាជិកសភាអាមេរិក កាលពីពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានជម្រាបឲ្យដឹងថា បើធៀបទៅនឹង ២០ឆ្នាំមុន បច្ចុប្បន្នអត្រាសង្ឃឹមរស់ (Life Expectancy) របស់ប្រជាជនកម្ពុជា បានកើនឡើង ១៤ ឆ្នាំបន្ថែមទៀត ដោយសារ តែ កម្ពុជាមានការរីកចម្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ជាពិសេសមធ្យោបាយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យដើម្បីស្វែងរកសេវា ថែទាំ និងព្យាបាលសុខភាព គួបផ្សំនឹងការយល់ដឹងពីការរស់នៅស្អាត មាន បរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងប្រព័ន្ធ ទឹកស្អាត ទៀតនោះ អត្រានៃភាពក្រីក្រ ក៏បានថយចុះនៅក្រោម ១០% មុនពេលមានវិបត្តិជម្ងឺកូវីដ ១៩។
ក្នុងនោះដែរ ឯកឧត្តមក៏បានរាយការណ៍ពីសមិទ្ធផលជាច្រើនទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក្រៅពីការចូលរួមលើកអត្រា សង្ឍឹមរស់ និងកាត់បន្ថយអត្រាភាពក្រីក្រ កម្ពុជាក៏បានពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងភ្នំពេញ មានការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីបម្រើសេវាដឹកជញ្ពូននាំចូល នាំចេញទៅក្រៅប្រទេសកាន់តែមានភាពងាយស្រួលផងដែរ
លើសពីនេះទៅទៀត កម្ពុជា ក៏កំពុងធ្វើការសស្រាក់សស្រាំលើការវិនិយោគធំៗផ្សេងទៀត លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ព្រលានយន្ដហោះថ្មីស្ដង់ដារអន្ដរជាតិ ៣ រួមមាន អាកាសយានដ្ឋាន អន្តរជាតិតេជោ ក្រុងតាខ្មៅ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិនៅកោះកុង ដើម្បីទទួលទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចបន្ថែមទៀត ព្រមទាំងបានលើកសំណើរឲ្យអាមរិក ជួយបណ្ដាក់ទុនកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី